ឯកឧត្តម នេ​ត សាវឿន បង្ហាញ​សុទិដ្ឋិនិយម​ក្នុង​ការ​ប្រជែង​មេដាយ​មាស​ស៊ី​ហ្គេម ក្រោយ​ចប់​ពាន​សម្ដេច​តេ​ជោ​

2022/10/31 05:55:54 pm        117

​បាល់ទះ៖ ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បានធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរៀបចំ​ការប្រកួត​បាល់​ទះ ​ដណ្ដើម​ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២២ ដែល​បញ្ចប់​ដោយ​ជោគ​ជ័យ ហើយ​បាន​ចាត់ទុកជា​សញ្ញាណ​វិជ្ជមាន​ឆ្ពោះ​ទៅ​ដណ្ដើម​មេដាយ​មាស​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​ទៀត​ផង។​

​នេះ​បើតាម​ការបញ្ជាក់​ក្នុង​ពិធី​បិទ​ការប្រកួត នៅ​សាល​ទី​លានបាល់ទះ​នៃ​កីឡដ្ឋាន​ព្រី​នស៍​កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែតុលា បន្ទាប់ពី​ព្រឹត្តិការណ៍​ដ៏​ធំ​នេះបាន​ដំណើរ​ការប្រកួត​ដ៏​ស្វិតស្វាញ ​អស់​រយៈពេល​កន្លះ​ខែ​កន្លងទៅ ដោយ​ក្រុម​បាល់ទះ​វិសាខាបាន​គ្រង​តំណែង​ជើងឯក បន្ទាប់ពី​យកឈ្នះ​ក្រុម​ក្រសួងមហាផ្ទៃដោយ​លទ្ធផល ៣-០​សិតក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រជាមួយ​ពិន្ទុ ២៥-១៧, ២៥-១៨ និង ២៥-១៧ពិន្ទុ។​ ​ឯកឧត្តម​សន្ដិ​ត​បណ្ឌិត​មានប្រសាសន៍ថា ការរៀបចំ​ពានរង្វាន់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រីផ្ដោតលើ​គោលបំណង​សំខាន់ៗរួមមាន​៖ ១-​ជា​ផែនការ​មួយក្នុងការ​ធ្វើ​ឲ្យ​កីឡាបាល់​ទះ​កម្ពុជាកាន់​តែមាន​គុណភាព​ខ្ពស់ និង​ឈានទៅរក​ស្ដង់ដារ​កម្រិត​ពិភពលោក​។​ ២-​ពង្រឹង​វិស័យ​បាល់ទះ​ឲ្យ​មាន​សក្ដានុពល និង​ឲ្យ​កីឡាបាល់ទះ​ជ្រាបចូល​ក្នុង​ក្រអៅបេះដូង​របស់​យុវជន រួមចំណែក​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជាមាន​សុខ​ភាពល្អ និង​ចៀស​ឆ្ងាយ​ពី​អំពើ​អបាយមុខ​ផ្សេងៗ​ក្នុងសង្គម​។​ ៣-​បង្កើន​កម្រិត​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរឡើង សម្រាប់​ត្រៀម​ការប្រកួត​សំខាន់ៗនាពេលខាងមុខ ពិសេស​ជ្រើសរើស​កីឡាករ និង​ចូល​ជម្រើសជាតិសម្រាប់​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣។ ៤-​ពង្រឹង​ក្រុម​ជម្រើសជាតិ​ឆ្ពោះទៅ​ឈ្នះ​មេដាយមាស​ស៊ី​ហ្គេមឆ្នាំ​២០២៣ និង​ប្រកួត​អន្ដរជាតិ​នានា​។​

​ក្នុងនាម​ប្រធាន​សហព័ន្ធ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន បានបង្ហាញ​សេចក្ដី​រីករាយចំពោះ​លទ្ធផល​ទាំងអស់នេះ ក៏ដូចជា​អបអរ​ដល់​ក្រុម​ជ័យលាភី ពិសេស​ក្រុម​ជម្រើសជាតិ​កម្ពុជាដែល​បាន​យកឈ្នះ​ក្រុម​ជម្រើសជាតិ​គុយបា និង​សិង្ហ​បុរីក្នុងជំនួប​មិត្តភាព​អន្ដរជាតិ ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​នេះ។ ជ័យជម្នះ​នេះបានបង្ហាញ​ពី​សមត្ថភាព​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ធ្វើ​ឲ្យ​ឯកឧត្តមមាន​ជំនឿ​យ៉ាង​មុតមាំ​ថា កម្ពុជា​នឹងធ្វើ​បានល្អ អាចមាន​ឱកាស​ឈានទៅ​ដណ្ដើម​មេដាយមាស​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣។​ ​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​បានបញ្ជាក់​ថា ការប្រកួត​នេះពិតជា​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ហើយក៏​ជា​កម្លាំង​ចលនា​ដ៏​សំខាន់ សម្រាប់​​សហព័ន្ធ ដើម្បី​ឆ្ពោះទៅរក​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ជា​បន្ដបន្ទាប់​ទៀត ក្នុងន័យ​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡាបាល់ទះ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​ផងដែរ។​​

​គួរ​ដឹងថា ការប្រកួត​បាល់ទះ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២២ គឺមាន ១២​ក្រុម​ចូលរួមដែល​បាន​ដំណើរការ​ប្រកួតកាលពី​ថ្ងៃទី​១៥ ខែតុលា​កន្លងទៅ។ បន្ទាប់ពី​ដំណើរការ​ប្រកួត​កន្លះ​ខែទើប​រកឃើញ​ក្រុម​ជ័យលាភី ដោយ​ក្រុម​វិសាខា​បាន​គ្រង​ជើងឯក អម​ប្រាក់​រង្វាន់ ១​ម៉ឺន​ដុល្លារ ខណៈ​ក្រសួងមហាផ្ទៃ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​២ អម​ប្រាក់​រង្វាន់ ៥​ពាន់​ដុល្លារ និង​លេខ​៣ បាន​ទៅ​ក្រុម​បញ្ជាការ​ដ្ឋាន​អង្គរក្សដែល​ទទួល​បាន​ប្រាក់​រង្វាន់ ៣​ពាន់​ដុល្លារ បន្ទាប់ពី​យកឈ្នះ​ក្រុម​កងពលធំ​អន្តរាគមន៍​លេខ​៣ ដោយ​លទ្ធផល ៣-១​សិត៕

អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        48
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm