ពន្ធដារ​កោះកុង​ ទទួល​បាន​ចំណូល​ជាង​មួយ​រយ​លាន​រៀល ពី​ការ​ពិន័យ​រថយន្ត​ដែល​មិនបាន​បង់ពន្ធ​ឆ្នាំ​២០២០

2021/04/27 09:59:58 am        22

​កោះកុង៖ សាខា​ពន្ធដារ​ខេត្ត​កោះកុង បាន​ទទួល​ចំណូល​ប្រមាណ ​១១០​លាន​រៀល​ពី​ការ​ផាកពិន័យ និង​តម្រូវ​ឱ្យ​ក្រុម​ម្ចាស់​យានយន្ត​ទាំងឡាយ​ចាំបាច់​បង់ពន្ធ​នៅ​នឹងកន្លែង​តែម្តង គ្រា​ពួកគេ​ពុំបាន​បំពេញ​កាត ព្វ​កិច្ច​ជូន​រដ្ឋ​។​

​យ៉ាងហោចណាស់​មាន​រថ​យន្ត​តូច​ធំ​ចំនួន​ ១១៦​គ្រឿង ដែល​ពុំបាន​បង់ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០២០ ដោយ​មន្ត្រី​ពន្ធដារ​ខេត្ត​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចុះ​ត្រួតពិនិត្យ​រក​ឃើញ​តាម​ដងផ្លូវ​សាធារណៈ​ជា​បន្តបន្ទាប់​។​

​លោក ឡុង ស៊ី​ប៉ូ អនុប្រធាន​សាខា​ពន្ធដារ​ខេត្ត​កោះកុង ឱ្យ​ដឹង​នៅ​ថ្ងៃទី​១២ ខែមេសា​ថា ម្ចាស់​រថយន្ត​ទេសចរណ៍ រថយន្ត​ដឹកទំនិញ និង​រថយន្ត​ដឹក​អ្នកដំណើរ​ទាំង​ ១១៦​គ្រឿង​នេះ តម្រូវឱ្យ​បង់ពន្ធ​សរុប​ចំ​នួ​ន ​៥៩​លាន​រៀល និង​ពិន័យ​សរុប​ជាង​៥០​លាន​រៀល​ភ្លាមៗ​នៅ​នឹងកន្លែង​។

តួលេខ​នេះ បើ​ធៀប​នឹង​ឆ្នាំ​២០១៩ កើន​បាន​១៩​លាន​រៀល ស្មើនឹង​២១​ភាគរយ​។ លោក​ពន្យល់​ទៀត​ថា មូលហេតុ​ម្ចាស់​យានយន្ត​មិនបាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ឆ្នាំ​២០២០ ក៏​ព្រោះតែ​ពួកគាត់​អះអាង​ថា មមាញឹក​នឹង​ការរកស៊ី​ទទួលទាន​ប្រចាំថ្ងៃ​ពុំ​ទាន់​ពេលវេលា​ទៅ​បង់ពន្ធ ខ្លះ​រថយន្ត​ទើបតែ​ដោះស្រាយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ និង​ខ្លះទៀត​ជឿជាក់​ទៅលើ​ឈ្នួ​ញ​លក់​រថយន្ត​ដែល​ថា រថយន្ត​មិនទាន់​ដល់​ឆ្នាំ​ត្រូវ​បង់ពន្ធ​ជាដើម​។​

​យុទ្ធនាការ​អនុវត្ត​ច្បាប់​ពន្ធដារ​លើ​ការ​ត្រួតពិនិត្យ​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រ ភេទ​បាន​អនុវត្ត​ចាប់តាំងពី​ថ្ងៃទី​៣ ខែកុម្ភៈ​ដល់ទី​៣១ ខែមីនា ២០២១​កន្លងទៅ​។ ច្បាប់​តម្រូវឱ្យ​រថយន្ត​អង្គទូត​ប្រចាំ​នៅ​កម្ពុជា គ្រឿងចក្រ​បម្រើការ​វិស័យ​កសិកម្ម និង​រថយន្តយោធា រួច​ផុតពី​ការមិន​បង់ពន្ធ​នេះ​។ មន្ត្រី​ពន្ធដារ​ខេត្តកោះកុង​តែង​អះអាង​ថា ពួកគេ​មិន​ចង់​ផាកពិន័យ​លើ​ម្ចាស់​យានយន្ត​ណា​ម្នាក់​តាម​ដងផ្លូវ​សាធារណៈ​ដែល​ធ្វើឱ្យ​ខាត​ពេលវេលា​រកស៊ី​អាជីវកម្ម និង​ធ្វើការ​របស់​ពលរដ្ឋ​ឡើយ ពោលគឺ​ចង់ឃើញ​ពលរដ្ឋ​ចូលរួម​បង់ពន្ធ​ដោយ​ឈរលើ​ស្មារតី​ទទួលខុសត្រូវ និង​ជា​កាតព្វកិច្ច​ជូន​រដ្ឋ​៕ អត្ថបទ៖ឈឹម មករា ​

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        142
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        122
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm