ពិព័រណ៍មុខរបរឆ្នាំ២០២២ រៀបចំឡើងដើម្បីបណ្ដុះគំនិតបង្កើតមុខរបរ

2022/10/31 08:06:13 pm        623

ភ្នំពេញ៖ ពិព័រណ៍មុខរបរឆ្នាំ ២០២២ រៀបចំឡើងក្នុងរយៈពីរថ្ងៃ គឺថ្ងៃទី ២៩ និងថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២២។ ពិព័រណ៍មុខរបរនេះ រៀបចំឡើងក្នុងគោលដៅសំខាន់គឺ​ដើម្បីអោយអ្នកចូលរួម​ទទួល​បាន​ចំណេះដឹង និងបណ្ដុះគំនិតអោយអ្នកចូលរួមបង្កើតមុខរបរដោយខ្លួនឯង។

ពិព័រណ៍មុខរបរឆ្នាំ ២០២២ រៀបចំឡើងនៅទីតាំង Factory Phnom Penh ​សម្រាប់រយៈពេលពីរថ្ងៃ នៅ​ចុងសប្ដាហ៍នេះ ​គឺថ្ងៃទី ២៩ និងថ្ងៃទី៣០ខែតុលាឆ្នាំ ២០២២។

សម្រាប់ថ្ងៃទី២ នៃការរៀបចំពិព័រណ៍នេះ​ លោក សំ កុសល ​ជានាយកប្រតិបត្តិក្រុមហ៊ុន Baksey Media ​ជាអ្នករៀបចំអោយមានពិព័រណ៍នេះឡើងលើកឡើងថា ​នេះអាចជាពិព័រណ៍លើកទី ១ សម្រាប់កម្ពុជា ​ដែលខុសពីពិព័រណ៍ដទៃ។

លោកបញ្ជាក់ថា ពិព័រណ៍នេះ ពុំមែនជាពិព័រណ៍ដែលលក់ត្រឹមផលិតផលនោះទេ តែពិព័រណ៍នេះ​គឺ​រៀបចំឡើងក្នុងគោលដៅសំខាន់ ​និយាយពីមុខរបរ ​បញ្ជាក់ពីប្រភេទមុខរបរ ​និងមានការរៀបចំនូវ​ការ​ចែករំលែកដឹងផ្ទាល់ពីម្ចាស់អាជីវកម្ម ក្រុមហ៊ុន​ ពីបទពិសោធន៍ ក៏ដូចជាភាព​ជោគជ័យ​របស់ខ្លួន។

លោក បន្តថា អ្នកចូលរួមត្រូវស្វែងយល់និងចាប់យកពីគំនិតនៅពីក្រោយផលិតផល​ដែល​ដាក់​បង្ហាញ ​នោះគឺគំនិតក្នុងការបង្កើតមុខរបរផ្ទាល់ខ្លួន​ ដែលមានភាពឆ្នៃប្រឌិត ​សម្រាប់ខ្លួនឯង។ លោក​លើកឡើងដែរថា ​សម្រាប់ថ្ងៃទី២នេះ ​គឺលោកបង្ហាញនូវប្រភេទមុខរបរចំនួន ១០ ជាប្រភេទមុខរបរថ្មី ហើយមុខរបរខ្លះពុំត្រូវការនូវជំនាញស្មុគស្មាញនោះទេ។

ក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ មានក្រុមហ៊ុនប្រមាណ ៦០ ចូលរួមដាក់បង្ហាញផលិតផលនៅតាមស្តង់​អាជីវកម្មរៀង​ៗខ្លួន​ ក៏ដូចជាមានការចែកសៀវភៅពាក់ព័ន្ធនឹងការធ្វើជំនួញជាច្រើនក្បាល នឹង​សិក្ខាសាលា​ចែករំលែកបទពិសោធន៍អាជីវកម្មពីមានវាគ្មិនជាតិអន្តរជាតិជាច្រើនរូបផងដែរ៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        57
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        133
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm