ក្រសួងផែនការ៖ អាចមានគ្រួសារក្បែរភាពក្រីក្រក្រោម៦០ម៉ឺនគ្រួសារ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ថ្មី

2022/10/31 08:13:37 pm        667

ភ្នំពេញ៖ ក្រសួងផែនការ បានប៉ាន់ប្រមាណថា អាចមានគ្រួសារក្បែរភាពក្រីក្រប្រមាណក្រោម ៦០ម៉ឺនគ្រួសារ ដែលនឹងអាចទទួលអត្ថប្រយោជន៍ ​ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងហានិភ័យ ក្នុងអំឡុងសម្ពាធអតិផរណា។

ឯកឧត្តម កែវ អ៊ូលី ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ​នៃក្រសួងផែនការ លើកឡើង​បញ្ជាក់ថា ក្នុងរយៈពេលប្រមាណជាងកន្លះខែមកនេះ ​មន្រ្តីជំនាញក្រសួងផែនការ និងមន្រ្តីមក​ពី​ក្រសួងស្ថាប័នពាក់ព័ន្ធ ​បាននឹងកំពុងចុះ​សម្ភាសន៍​កំណត់គ្រួសារទទួលផលទាំងនោះ។

ឯកឧត្តម បញ្ជាក់ថា ការកំណត់អត្តសញ្ញាណគ្រួសារក្បែរភាពក្រីក្រនេះ គឺមានមាន​លក្ខខ័ណ្ឌ​ច្បាស់លាស់​ក្នុងការជ្រើសរើសសម្រាប់ការសម្ភាស។ ទី១គឺផ្អែកលើថវិកា ​និងកាឡូរីក្នុង​ម្ហូប​អាហារ​សម្រាប់មនុស្សម្នាក់ៗ ​និងផ្តោតទៅលើភាពងាយរងគ្រោះមួយ ​ក្នុងចំណោមភាពងាយរងគ្រោះចំនួន ៥។ ភាពងាយរងគ្រោះទាំង៥ ចំណុច គឺសំដៅលើគ្រួសារដែលមានសមាជិក​ជាជនមានពិការភាព មាន​ចាស់ជរា មានកុមារតូច ​មានសមាជិកជាកុមារទាំងអស់​ និងគ្រួសារដែលមានមេគ្រួសារជាស្រ្តី។

បើផ្អែកលើជំរឿនប្រជាជនឆ្នាំ ២០១៩ ​ការយកបន្ទាត់ភាពក្រីក្រ គុណនឹង១, ៥ គឺមានពលរដ្ឋ​ក្បែរភាពក្រីក្រ ​ប្រមាណ ៦០ម៉ឺនគ្រួសារ។ ​តែចំនួនជាក់ស្ដែងអាចតិចជាងនេះ ព្រោះគ្រួសារជាច្រើន​បានដាក់​ពាក្យស្នើសុំបណ្ណសមធម៌រួចទៅហើយ។ នេះជាការបញ្ជាក់ថែមរបស់ ឯកឧត្តម កែវ អ៊ូលី។

ចំពោះការបើកសាច់ប្រាក់វិញ គឺក្រសួងសង្គមកិច្ច អតីតយុទ្ធជន​ និងយុវនីតិសម្បទា ជាអ្នក​ទទួលខុសត្រូវ ​ដោយរង់ចាំទិន្នន័យពីក្រសួងផែនការ។

ឯកឧត្តម ឈួរ សុបញ្ញា ​ជាប្រតិភូរាជរដ្ឋាភិបាល ​ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម លើកឡើងថា ការបើកសាច់ប្រាក់នឹងបន្តបើកនៅតាមបញ្ជរវីង​ដដែល​ តែមិនបើកជារៀងរាល់​ខែ​នោះទេ។

ការបើកសាច់ប្រាក់ សម្រាប់កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​រងហានិភ័យ ក្នុង​អំឡុង​សម្ពាធអតិផរណា ​អាចនឹងចាប់ផ្ដើមអនុវត្តក្នុងពេលឆាប់ៗ​ខាងមុខ បន្ទាប់​ពី​ការ​កំណត់អត្តសញ្ញាណគ្រួសារគោលដៅរួចរាល់៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        34
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        100
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm