សាលាភូមិន្ទរដ្ឋបាលបើកវគ្គបណ្ដុះបណ្ដាលបង្កើនសមត្ថភាពមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ

2022/10/31 08:19:47 pm        730

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា នេះ សាលាភូមិន្ទរដ្ឋបាល បានបើកវគ្គបណ្តុះបណ្តាលមន្ត្រីជាន់ខ្ពស់ ជំនាន់ ទី១ នៃក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២២ ដើម្បីបង្កើនសមត្ថភាព។

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខ ងារសាធារណៈ បានបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលមន្ត្រី រាជការ នៃក្រសួងអប់រំ យុវជន និងកីឡា ផ្ដោតលើ “មុខជំនាញរដ្ឋបាលទូទៅ​ ហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងសាធារណៈ និងមុខ​ជំនាញ​ផ្សេង​ទៀត តាមតម្រូវការចាំបាច់” ​គឺឈរលើគោលដៅជាសារវន្ត នៃ​កំណែទម្រង់រដ្ឋបាល​សាធារណៈ និងកម្មវិធីកំណែ​ ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ​ដែលជាផ្នែកដ៏សំខាន់ នៃ​អភិបាលកិច្ចល្អ ដែលជាឆ្អឹងខ្នង នៃកំ ណែទម្រង់រដ្ឋស៊ីជម្រៅ ដោយផ្អែកលើផែនការ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាលទី៤ របស់រាជរដ្ឋាភិ ​បាលនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម បានបន្តថា ដើម្បីធានាបានថារាល់កិច្ចការសាធារណៈ ត្រូវ​បាន​ប្រតិបត្តិដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព ស័ក្កិសិទ្ធភាព ​និងអាចព្យាករបាន គ្រប់ក្រសួង-ស្ថាប័ន បានដាក់ចេញ​នូវយន្ត ការសំខាន់ៗជាច្រើន ​ដោយត្រូវប្រកាន់ខ្ជាប់នូវការគិតគូរផលប្រយោជន៍សាធារណៈជាធំ។ យន្តការពង្រឹង អភិបាលកិច្ចទាំងឡាយ​ ត្រូវការជាចាំបាច់នូវធនធានមនុស្ស ដើម្បីសម្រេចបាននូវ​សមិទ្ធផល​ជាក់ស្តែង។ ​ការបណ្តុះបណ្តាលថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធ អំពីរដ្ឋបាល​សាធារណៈទំនើប ការកសាងភាព ​ជាអ្នកដឹកនាំគំរូ គឺជាចំណែកដ៏មានសារសំខាន់មិនអាចខ្វះបាន។

សិក្ខាមមន្រ្តីក្រសួងអប់រំ ​បានលើកឡើងថា ​ការចូលរួមវគ្គបណ្តុះបណ្តាលនេះ ​ពិតជាមាន​សារសំខាន់ ដើម្បីបង្កើនសមត្ថភាពបន្ថែមទៀត ​ក្នុងពេលបំពេញការងារ និងប្តេជ្ញាប្រឹងប្រែង​រៀនសូត្រ ។

ការបណ្តុះបណ្តាលមន្រ្តីជាន់ខ្ពស់ នៃក្រសួងអប់រំ យុវជន និងកីឡា ​ជំនាន់ទី១ នាពេលនេះ គឺជា ការ​បណ្តុះបណ្តុះបណ្តាលទ្រង់ទ្រាយធំ​ ដែលមិនធ្លាប់មានពីមុនមក ដោយសិក្ខាកាមចូលរួម​ប្រមាណ​៤២ ភាគរយ ​នៃចំនួនមន្រ្តីគ្រប់គ្រងជាន់ខ្ពស់ ​ចាប់ពីថ្នាក់អនុប្រធាននាយកដ្ឋាន រហូតដល់ថ្នាក់​អគ្គនាយក នៃ អង្គភាពរដ្ឋបាលក្រោមឱវាទ​ ទីស្តីការក្រសួងអប់រំ ​យុវជន និងកីឡា។ នេះបើតាមប្រសាសន៍របស់​ ឯក ឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ៕អត្ថបទ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        48
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        122
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm