ផសស សម្រាប់មនុស្សម្នាក់ ក្នុងឆ្នាំ២០២៣ រំពឹងថា កើនឡើងដល់ ១ ៩២៤ ដុល្លារ

2022/10/31 08:51:33 pm        618

ភ្នំពេញ៖ ផលិតផលក្នុងស្រុកសរុប(ផសស)​ សម្រាប់មនុស្សម្នាក់ សម្រាប់ឆ្នាំ២០២៣ ខាងមុខ ត្រូវបានរំពឹងថា កើនដល់ ១ ៩២៤ ដុល្លារ កើនឡើង ៧.៧ភាគរយ ធៀបនឹង ១ ៧៨៥ ដុល្លារ ក្នុងឆ្នាំ២០២២។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ព្យាករណ៍​ថា ​កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបាន​អត្រា​កំណើនក្នុងរង្វង់ ៦,៦ភាគរយ ក្នុងឆ្នាំ២០២៣ ​ដែលធ្វើឱ្យ ផលិតផលក្នុងស្រុកសរុប​ (ផសស) ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ៣២ ២៩១លានដុល្លារ ស្របពេលដែល ផសស ​សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា កើនឡើងដល់ ១ ៩២៤ ដុល្លារ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា ជារួមសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៣ នេះ នឹងត្រូវបានគាំទ្រ​ដោយវិស័យសេដ្ឋកិច្ចសំខាន់ៗ​ វិស័យឧស្សាហកម្ម ក្នុងកំណើន៩,២ភាគរយ ​វិស័យសេវាកម្ម ៦.៦ភាគរយ​ វិស័យកសិកម្ម ​ក្នុងអត្រាកំណើន ១.១ភាគរយ។

ក្រសួងបញ្ជាក់ថា​ ផ្អែកតាមការវាយតម្លៃពាក់កណ្តាលឆ្នាំ សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ត្រូវបានវាយ​តម្លៃ​ថា​នឹងបន្តនិន្នាការកើនឡើងធៀបនឹងកំណើនឆ្នាំ២០២១ ដោយសម្រេចកំណើនក្នុង​អត្រា​ប្រមាណ ​៥,៤ភាគរយ ​ដោយ​សារការបន្តភាពល្អប្រសើរនៃតម្រូវការខាងក្រៅ ​និងស្របពេល​ដែល​សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកបានវិលត្រឡប់មករកប្រក្រតីភាពវិញ បន្ទាប់ពីការប្រកាសបើកប្រទេស​ឡើងវិញចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១ ​បើទោះបីជាទទួលរងផល​ប៉ះពាល់​ពីវិបត្តិសង្រ្គាមរុស្ស៊ី និង​អ៊ុយក្រែនយ៉ាងណាក្តី។

តួលេខនៃកំណើនផសស​ ស្ថិតក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង​ឆ្នាំ២០២៣ ដែលត្រូវបាន​គណៈរដ្ឋមន្រ្តីប្រជុំ​ ពិភាក្សា​ និងអនុម័តកាលពីថ្ងៃសុក្រកន្លងទៅ។​ សេចក្តី​ព្រាងច្បាប់នេះ ​នឹង​ត្រូវដាក់ឆ្លង​រដ្ឋសភា​ជាតិ​ដើម្បីអនុម័ត៕ អត្ថបទ៖ វណ្ណៈ


អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm