ប្រវត្តិ​នៃ​ការ​រត់​ជាន់គ្នា​ជាច្រើន​នៅ​ប្រទេស​កូរ៉េខាងត្បូង

2022/10/31 09:32:34 pm        649

​​កូរ៉េខាងត្បូង៖ បន្ត​បន្ទាប់​នេះ​គឺជា​ប្រវត្តិ​នៃ​ឧប្បត្តិហេតុ​ នៃ​ការ​រត់​ជាន់គ្នា​ជាច្រើន​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​។​ ​កាលពី​យប់​ថ្ងៃ​សៅរ៍ ​ទី29 ខែតុលា ឆ្នាំ​2022 យ៉ាងហោចណាស់​មនុស្ស 153​នាក់​បាន​ស្លាប់ និង 133នាក់​ផ្សេងទៀត​បាន​រង​របួស​នៅក្នុង​ការរត់​ជាន់គ្នា​នៅក្នុង​សង្កាត់ Itaewon ទីក្រុង​សេ​អ៊ូ​ល ខណៈ​ក្រុមមនុស្ស​ចូលរួម​ពិធី​​ភាគច្រើន​ក្នុង​វ័យ​ជំទង់​អាយុ​ចន្លោះ ​20​ឆ្នាំ​ដែល​បានមក​បាន​ជួបជុំគ្នា​នៅក្នុង​ការកម្សាន្ត​ សម្រាប់​ការ​ប្រារព្ធ​ពិធីបុណ្យ Halloween។​

​នៅ​ថ្ងៃទី3 ខែតុលា ឆ្នាំ2005 មនុស្ស​សរុប​ចំនួន 11នាក់​បាន​ស្លាប់ និង 145នាក់​ផ្សេងទៀត​បាន​រង​របួស​ នៅក្នុង​ការរត់​ជាន់គ្នា​ក្នុងការ​ប្រគុំ​តន្ត្រី​ប៉ុប​នៅ​ទីក្រុង Sangju ភាគខាងត្បូង​។ នៅ​ថ្ងៃទី5 ខែមករា ឆ្នាំ2001 សិស្ស​ស្រី​ម្នាក់​បាន​ស្លាប់ដោយសារ​គាំងបេះដូង បន្ទាប់ពី​មនុស្ស​ប្រមាណ 30នាក់​នាំគ្នា​សម្រុក​ចូល​ទៅ​មើល​ក្រុម​ចម្រៀង Click-B ដ៏​ពេញ​និយម និង​បាន​រត់​ជាន់គ្នា​។ ​នៅ​ថ្ងៃទី16 ខែធ្នូ ឆ្នាំ1996 សិស្ស​ពីរ​នាក់​បាន​ស្លាប់បន្ទាប់ពី​ហ្វូងមនុស្ស​សម្រុកចូល​ក្នុង​ពហុកីឡាដ្ឋាន​ប្រគុំ​តន្ត្រី​ក្នុង​ទីក្រុង Daegu ភាគ​អាគ្នេយ៍​សម្រាប់​កម្មវិធី​ផ្សាយ​ផ្ទាល់​ ដែល​រៀបចំ​ដោយ​កម្មវិធី​វិទ្យុ​ដ៏​ពេញនិយម​មួយ​។ នៅ​ថ្ងៃទី17 ខែកុម្ភៈ ឆ្នាំ1992 ក្មេងស្រី​ជំទង់​ម្នាក់​បាន​ស្លាប់ និង 50នាក់​ផ្សេងទៀត​បាន​រងរបួស​ក្នុងអំឡុងពេល​រត់​ជាន់គ្នា​នៅក្នុង​ការប្រគុំ​តន្ត្រី New Kids on the Block ក្នុង​ទីក្រុង​សេ​អ៊ូ​ល​។

​នៅ​ថ្ងៃទី11 ខែកុម្ភៈ ឆ្នាំ1980 មនុស្ស 5នាក់​បាន​ស្លាប់ និង 18នាក់​ផ្សេងទៀត​បាន​រងរបួស បន្ទាប់ពី​ធ្លាក់​ពី​ការបាក់​ជណ្តើរ​នៅ​សាលាបឋមសិក្សា​មួយកន្លែង​ក្នុង​ទីក្រុង​ប៊ូសានភាគខាងត្បូង ខណៈដែល​សិស្ស​ប្រមាណ 1,000នាក់ព្យា​យាម​ចូលរួម​សន្និបាត​មួយ​។ នៅ​ថ្ងៃទី26 ខែមករា ឆ្នាំ1960 មនុស្ស​សរុប​ចំនួន 31នាក់​បាន​ស្លាប់ និង 40នាក់​ផ្សេងទៀត​បាន​រងរបួស​នៅ​ស្ថានីយ៍​រថភ្លើង​ទីក្រុង​សេ​អ៊ូ​ល បន្ទាប់ពី​ហ្វូងមនុស្ស​បាន​ប្រមូលផ្តុំ​គ្នា​ដើម្បី​ឡើង​ជិះ​រថភ្លើង​នៅ​ស្ថានីយ៍​ទីក្រុង​សេ​អ៊ូ​ល ​មុន​ការចាកចេញ​ប្រចាំឆ្នាំ​សម្រាប់​ថ្ងៃ​ឈប់សម្រាក​បុណ្យចូលឆ្នាំថ្មី​។ ​នៅ​ថ្ងៃទី17 ខែកក្កដា ឆ្នាំ1959 មនុស្ស​សរុប​ចំនួន 67នាក់​បាន​រត់​ដួល​សង្កត់​លើ​គ្នា​រហូតដល់​ស្លាប់​នៅពហុ​កីឡដ្ឋាន​ក្រុង Busan ក្នុង​ទីក្រុង Busan ភាគខាងត្បូង បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ភ្លាមៗ និង​ទឹក​កើនឡើង​ឆាប់រហ័ស​បណ្តាលឱ្យ​ហ្វូងមនុស្ស​រត់​ចូលទៅក្នុង​ច្រក​តូចចង្អៀត​មួយ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        64
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        392
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        440

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm