ពិធីប្រណាំងទូកក្រុងតាខ្មៅរយៈពេល២ថ្ងៃ មានអ្នកចូលទស្សនាជាង ២០ម៉ឺននាក់

2022/10/31 09:41:23 pm        526

កណ្ដាល៖ លោក ជួប សោភ័ណ្ឌ ប្រធានមន្ទីរទេសចរណ៍ខេត្តកណ្តាល បានឲ្យដឹងថា ក្នុង​រយៈពេល ២ថ្ងៃគឺនៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែតុលា នៃពិធីប្រណាំងទូកក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីអបអរសាទរ​ព្រះជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប ​អកអំបុក ​និងសំពះព្រះខែ ដែលបាន​បញ្ចប់​ទៅកាលពីយប់ម្សិលមិញនេះ គឺទទួលបានភ្ញៀវទេសចរជាតិអន្តរជាតិចូលរួមទស្សនា​ប្រមាណជាង ២០ម៉ឺននាក់ ។

លោក ជួប សោភ័ណ្ឌ ថ្លែងប្រាប់BTV នៅព្រឹកថ្ងៃទី៣១ ខែតុលានេះថា​ ពិធីប្រណាំងទូកក្រុងតាខ្មៅ នៅថ្ងៃទី១ ​គឺទទួលពលរដ្ឋចូលទស្សនាប្រមាណជិត ១០ម៉ឺននាក់ ​ហើយថ្ងៃទី២ គឺកើនជាង ១០ម៉ឺននាក់។ មិនតែប៉ុណ្ណោះ ​លោកថា ​នៅមានពលរដ្ឋជាច្រើនទៀត ចង់ទៅទស្សនាការប្រណាំង​ទូក​នោះដោយផ្ទាល់ដែរ ប៉ុន្តែដោយសារបរិវេណសួនច្បារក្រុងតាខ្មៅមានទំហំផ្ទៃដីតូច និង​មាន​ភាពចង្អៀតណែនមនុស្សចូលទស្សនា គឺបានជំរុញឲ្យគេទស្សនាតាមការឡាយផ្ទាល់​លើ​កញ្ចក់ទូរទស្សន៍​ និងប្រព័ន្ធផ្សព្វផ្សាយនានាទៀត។

ពលរដ្ឋដែលបានចូលទស្សនាពិធីប្រណាំងទូកក្រុងតាខ្មៅនោះ បានថ្លែងថា នៅថ្ងៃចុងក្រោយ​ពិធី​ប្រណាំង​ទូកក្រុងតាខ្មៅ​ ពួកគេកត់សម្គាល់ឃើញថា មានមនុស្សចូលរួមទស្សនាច្រើន​កុះករ​និង​មានភាពសប្បាយរីករាយជាមួយ​នឹងកីឡាករ កីឡាការនីខិតខំអុំទូក​ដើម្បីយកឈ្នះគូ​ប្រកួត​នៅវគ្គផ្តាច់ព្រ័ត្រ។

សូមបញ្ជាក់ថា ក្រៅពីទស្សនាការប្រណាំងទូក ពលរដ្ឋទាំងអស់អស់គ្នាក៏បានចូលរួមទស្សនា​កម្មវិធី​បាញ់កាំជ្រួច បណ្តែតប្រទីប ​និងទស្សនាតង់តាំងពិព័រណ៍ទំនិញ​គ្រប់ប្រភេទ ជាពិសេស​ការ​ចូល​ភ្លក់ពិសារ​អាហារឆ្ងាញ់ៗនានាជាច្រើនមុខនៅតាមស្តង់តាំងពិព័រណ៍៕ អត្ថបទ ស៊ុមសុខជា


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        104
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        104
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm