រុស្ស៊ី​នឹង​បញ្ជូន​ទាហាន ​៤​ម៉ឺន​នាក់​ទៅកាន់​ទីក្រុង Kherson

2022/10/31 09:47:21 pm        652

​រុស្ស៊ី៖ ប្រទេស​រុស្ស៊ី​ទំនងជា​កំពុង​ប្រមូលផ្តុំ​កងទ័ព​រាប់ម៉ឺន​នាក់​នៅក្នុង​ទីក្រុង Kherson ភាគខាងត្បូង​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​អ៊ុយ​ក្រែ​ន​បាន​បង្កើន​ការវាយលុក​នៅ​ភាគ​ខាងកើត និង​ខាងត្បូង​របស់​ប្រទេស​។ ​​កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​ប្រកាស​កាលពី​ថ្ងៃអាទិត្យ​ថា ពួកគេ​បាន​បណ្ដេញ​ទាហាន​រុស្ស៊ី​ដោយ​ជោគ​ជ័យ​នៅ​ក្នុង​ស្រុក​ចំនួន 10 នៃ​តំបន់ Donetsk ភាគ​ខាងកើត​។

អ៊ុយ​ក្រែ​ន​ត្រូវ​បាន​គេ​ជឿ​ថា​ កំពុង​រុល​ចូល​ទៅកាន់​ទី​ក្រុង Kherson ជាទី​ក្រុង​សំខាន់​មួយ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ុយ​ក្រែ​ន​បាន​រាយការណ៍​កាលពី​ថ្ងៃ​សៅរ៍​ ពី​ការ​លើក​ឡើង​របស់​មន្ត្រី​កំពូល​នៃ​អង្គភាព​ស៊ើបការណ៍​យោធា​របស់​ប្រទេស​ថា រុស្ស៊ី​កំពុង​បញ្ជូន​ទាហាន ៤០.០០០​នាក់​មកកាន់​ទីក្រុង Kherson​។​ ​កងទ័ព​ជាច្រើន​ត្រូវ​បាន​គេ​ជឿ​ថា ​ជា​របស់​អង្គភាព​ដែល​បាន​ជ្រើស​រើស រួមមាន​ទាំង​កងកម្លាំង​ទ័ព​អាកាស​។ មន្ត្រី​និយាយ​ថា វា​ទំនងជា​នឹង​ចំណាយ​ពេល​ប្រហែល​មួយ​ខែ​ សម្រាប់​កងទ័ព​អ៊ុយ​ក្រែ​ន​ដើម្បី​រំដោះ​យក​មក​វិញ​ទីក្រុង Kherson។​

​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ NHK រដ្ឋមន្ត្រី​ការពារជាតិ​អ៊ុយ​ក្រែ​ន​លោក Oleksii Reznikov បាន​បង្ហាញ​ពី​ទស្សនៈ​ស្រដៀង​គ្នា​ថា យោធា​រុស្ស៊ី​កំពុង​ដាក់​ពង្រាយ​អង្គភាព​នៅ​ទីក្រុង​ Kherson និង​តំបន់​ជុំវិញ​នោះ​។ ទន្ទឹម​នឹង​នេះ​រុស្ស៊ី​បាន​ប្រកាស​ថា ខ្លួន​បាន​ផ្អាក​មិន​កំណត់​ការចូលរួម​របស់​ខ្លួន​នៅ​ក្នុង​កិច្ចព្រមព្រៀង​ ដែល​ជួយ​សម្រួល​ដល់​ការនាំចេញ​កសិផល​ពី​ប្រទេស​អ៊ុយ​ក្រែ​ន​។ ទីក្រុង​មូ​ស្គូ និយាយ​ថា ខ្លួន​មិន​ធានា​សុវត្ថិភាព​របស់​នាវា​ដឹកទំនិញ ​ដែល​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​នេះ​ទៀត​ទេ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        373
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        420
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        397

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm