កងកម្លាំង​អាមេរិក និង​កូរ៉េខាងត្បូង​ចាប់ផ្តើម​សម​យុទ្ធ​ដែនអាកាស​រួមគ្នា​ក្នុង​ពេល​មានការ​បាញ់​មីស៊ី​ល​របស់​កូរ៉េខាងជើង​

2022/10/31 10:16:35 pm        786

​​កូរ៉េខាងត្បូង៖ កងកម្លាំង​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​ចាប់ផ្តើម​សមយុទ្ធ​ដែនអាកាស​រួមគ្នា​ទ្រង់​ទ្រាយ​ធំ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ក្នុង​ពេល​មានការ​បាញ់​មី​ស៊ី​ល​ជា​ញឹកញាប់​មិន​ធ្លាប់​មាន​ពីមុន​មក ​របស់​ប្រទេស​កូរ៉េខាងជើង​។

តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា សម​យុទ្ធ​រយៈពេល​ 5ថ្ងៃ​នឹង​ចូល​រួម​ដោយ​យន្តហោះ​ប្រមាណ 240គ្រឿង​ ដែល​យន្តហោះ​ទាំងនេះ​នឹង​រាប់បញ្ចូល​ទាំង​យន្តហោះ​ចម្បាំង​បំបាំង​កាយ​ទំនើប F-35A របស់​កងទ័ពអាកាស​កូរ៉េខាងត្បូង និង​យន្តហោះ F-35B មកពី​ស្ថានីយ​ដែនអាកាស​របស់​កង​ម៉ា​រី​ន​អាមេរិក​នៅ​ទីក្រុង Iwakuni ភាគ​ខាងលិច​ប្រទេស​ជប៉ុន​។ សមយុទ្ធ​នេះ​នឹង​ក្លាយ​ជា​សមយុទ្ធ​ធំ​បំផុត​របស់​ប្រទេស​ទាំង2 ​ចាប់តាំងពី​ឆ្នាំ​2017 មក នៅ​ពេល​ដែល​កូរ៉េខាងជើង​បាន​សាក​ល្បង​នុយក្លេអ៊ែរ និង​បាញ់​មី​ស៊ី​ល​ម្តង​ហើយ​ម្តងទៀត​។​

យោធា​កូរ៉េខាងត្បូង​និយាយ​ថា សម​យុទ្ធ​នេះ​នឹង​ពង្រឹង​សមត្ថភាព​ប្រតិបត្តិការ និង​ជួយ​ទប់ទល់​កូរ៉េខាងជើង​ពី​ការ​បង្កហេតុ​។ សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​បាន​ធ្វើ​សមយុទ្ធ​ដែនសមុទ្រ​រួមគ្នា​កាលពី​ខែ​តុលា ដោយមាន​នាវា​ផ្ទុក​យន្តហោះ​អាមេរិក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ ត្រូវ​បាន​ដាក់​ពង្រាយ​ឡើងវិញ​នៅ​សមុទ្រ​ជប៉ុន​។ ទីក្រុង​ព្យុងយ៉ាង​បាន​អះអាង​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​ថា សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​នឹង​ធ្វើ​សម​យុទ្ធ​ដែនអាកាសក្នុង​គោលបំណង​ឈ្លានពាន​ប្រទេស​កូរ៉េខាងជើង៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        21
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        64
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm