សិក្ខាសាលាឆ្លុះបញ្ចាំងការអនុវត្តគម្រោងទីក្រុងពន្លឿនការឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍

2022/10/31 10:41:11 pm        29

ភ្នំពេញ ៖ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញបើកសិក្ខាសាលាឆ្លុះបញ្ចាំងការអនុវត្តគម្រោងទីក្រុងពន្លឿនការឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍ នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប។

​ឯកឧត្តម ទេសរដ្ឋមន្ត្រី បានថ្លែងថា សិក្ខាសាលាថ្ងៃនេះ ផ្តោតលើការគាំទ្រដល់ការឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍ ជាពិសេសលើការពង្រឹងប្រព័ន្ធប្រទេស នៅខេត្តដែលកំពុងអនុវត្តគម្រោងទីក្រុងពន្លឿនការឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍ និងនៅខេត្តផ្សេងៗទៀត។ យើងនឹងរៀនពីគ្នាទៅវិញទៅមក អំពីរបៀបកែលម្អយន្តការសម្របសម្រួលនៅថ្នាក់ក្រោមជាតិ ដើម្បីទ្រទ្រង់ការឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ យើងនឹងស្វែងយល់ពីវឌ្ឍនភាពលើទិដ្ឋភាពសំខាន់បី គឺភាពជាអ្នកដឹកនាំ ភាពជាដៃគូ និងការវិនិយោគ ដែលខេត្ត/ក្រុងទាំង៤ បានធ្វើឡើងក្នុង  រយៈពេល៧ខែកន្លងមក ដោយគិតចាប់តាំងពីកិច្ចប្រជុំកម្មវិធីពន្លឿនការឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍(FTCI) លើកទី៣ ដែលបានធ្វើឡើងកាលពីខែមីនា ឆ្នាំ២០២២កន្លងទៅ យើងនឹងពិនិត្យមើលថា៖

ក. តើរដ្ឋបាលសាលាខេត្ត/ក្រុងបានដឹកនាំ និងគាំទ្រមន្ទីរសុខាភិបាល ដើម្បីធានាថា គ្រប់គ្នា ជាពិសេសប្រជាជនគន្លឹះ និងអ្នកផ្ទុកមេរោគអេដស៍ ទទួលបានការព្យាបាលជំងឺអេដស៍ បានត្រឹមត្រូវ ស្មើភាព និងប្រកបដោយភាពរួសរាយរាក់ទាក់ និងសេវាពាក់ព័ន្ធសុខភាពផ្សេងទៀតបានក្នុងកម្រឹតណា?

ខ.តើការពង្រីកភាពជាដៃគូជាមួយ អង្គការសហគមន៍ដែលធ្វើការងារបង្ការ និងការថែទាំត្រូវបានធ្វើឱ្យប្រសើរ ឡើងក្នុងការគាំទ្រ​ប្រព័ន្ធប្រទេស ឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍បានដល់កម្រិតណា?

គ.ការវិនិយោគនៅថ្នាក់ក្រោមជាតិ៖តើធនធានក្នុងស្រុកត្រូវបានកៀរគរ និងប្រើប្រាស់បានដល់កម្រិតណា?

ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តី បានលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តសម្រេចបាននូវគោលដៅ ៩៥-៩៥-៩៥ និងធានាថា ការឆ្លងថ្មីនៃមេរោគអេដស៍ មានចំនួនតិចជាង៣០០ករណីក្នុងមួយឆ្នាំៗ នៅឆ្នាំ២០២៥។ ការឆ្លើយតបរបស់ប្រទេសកម្ពុជា ចំពោះការរាលដាលនៃមេរោគអេដស៍ ត្រូវបានចាត់ទុកថា ជារឿងជោគជ័យមួយនៅក្នុងតំបន់ និងក្នុងពិភពលោក។ នៅប្រទេសកម្ពុជា៨៥% នៃអ្នកផ្ទុកមេរោគអេដស៍ទាំងអស់ បានដឹងពីស្ថានភាពរបស់ខ្លួន។ ក្នុងចំណោមអ្នកដែលដឹងថា ខ្លួនមានផ្ទុកមេរោគអេដស៍៩៩% បានធ្វើរោគវិនិច្ឆ័យនិងទទួលការព្យាបាល និង៩៧% ភាគរយនៃអ្នកផ្ទុកមេរោគអេដស៍ ដែលបានទទួលការព្យាបាលមានអត្រាមេរោគដែលត្រូវបានបង្ក្រាប។ នេះមានន័យថា ការរាលដាលមេរោគអេដស៍​បាននឹងកំពុងបន្តពីចំណោមប្រជាជនចំនួន១១,000នាក់ (ក្នុងនោះមានប្រជាជនគន្លឹះ និងដៃគូរបស់គាត់) ដែលមិនទាន់បានធ្វើតេស្ត និងព្យាបាលនៅក្នុងប្រព័ន្ធថែទាំសុខភាព។

ក្នុងឱកាសពិសេសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ការឆ្លើយតប​នឹងមេរោគអេដស៍​របស់កម្ពុជា ក៏រងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ក្នុងអំឡុងពេលរាតត្បាតផងដែរ ជាមួយនឹងការអនុវត្តវិធានការបិទខ្ទប់ និងវិធាន​ការកាត់បន្ថយ​ផលវិបាកផ្សេងៗទៀត ដែលកម្រិតយ៉ាងខ្លាំងដល់សមត្ថភាពក្នុងការធ្វើសកម្មភាពបង្ការ និងធ្វើតេស្តមេរោគអេដស៍​ដែលមានរយៈពេលយូរ ដូចជាការចុះអប់រំផ្ទាល់ និងការងារសហគមន៍ជាដើម។ ជាមួយនឹងការបន្ធូរបន្ថយវិធានបិទខ្ទប់ក្នុងសម័យកាលដែលការរាលដាលជំងឺ COVID-19 បានថមថយ និងធូរស្រាលមានអន្តរាគមន៍​អាទិភាពមួយ ត្រូវបានធ្វើឡើងនៅថ្នាក់ជាតិក្នុងរយៈពេល ៧ខែកន្លងមកនេះ៕ ​អត្ថបទ៖ រដ្ឋា ​

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        99
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        145
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm