ការ​ចាក់​វ៉ាក់សាំង​សកល​បាន​កើន​ឡើង​ជាង ​៤០០​លាន​នាក់​

2021/04/27 09:59:58 am        150

​ពិភព​លោក៖ ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយ​ថា​ មនុស្ស​ជាង​ ៤០០​លាន​នាក់​បាន​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 រួចរាល់​យ៉ាងហោចណាស់ ​១​ដូ​ស​។ ​គេហទំព័រ Our World in Data ដែល​ដំណើរការ​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​នៅ​សកល​វិទ្យាល័យ Oxford របស់​ចក្រភព​អង់គ្លេស និង​ក្រុម​ដទៃ​ទៀត​បាន​បង្ហាញ​ថា ​គិត​មកដល់​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ មនុស្ស​ប្រហែល ៤៣០.៩៦​លាន​នាក់​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​យ៉ាងហោចណាស់​ ១​ដូ​ស​នៅ​ជុំវិញ​ពិភព​លោក​។​

​បើ​និយាយ​អំពី​ប្រទេស សហរដ្ឋអាមេរិក​ឈរ​នៅ​លើ​កំពូល​តារាង ​ដោយ​មាន​ប្រជាជន​ចាក់​វ៉ាក់សាំង​រួច​ចំនួន ១១៧.១៤​លាន​នាក់​។ ឥណ្ឌា​ឈរ​នៅ​លំដាប់​ទី​២ ដោយមាន ៨៨.៨៩​លាន​នាក់​បន្ទាប់មក​គឺ​ចក្រភព​អង់គ្លេស​មាន ៣២.០១​លាន​នាក់​ និង​ប្រេ​ស៊ី​ល​មាន ២០.៥១​លាន​នាក់​។​ ចំពោះ​សមាមាត្រ​នៃ​ចំនួន​ប្រជាជន​សរុប​ ដែល​ទទួល​បាន​យ៉ាងហោចណាស់​ ១​ដូ​ស អ៊ីស្រា​អែល​ឈរ​នៅ​លំដាប់​កំពូល​ដោយមាន ៦១,៤%​។ ចក្រភព​អង់គ្លេស​ឈរ​នៅ​លំដាប់​ទី២ គឺ ៤៧,១% បន្ទាប់មក​ឈី​លី​មាន​ចំនួន ៣៨,៥% ​និង​សហរដ្ឋអាមេរិក​មាន ៣៥%។ ចំនួន​ប្រជា​ជន​ដែល​បាន​ចាក់​វ៉ាក់សាំង​នៅ​ទូទាំង​ពិភពលោក​បាន​ឡើង​ដល់ ៥,៥%​។​

​ការ​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​នៅ​អ៊ីស្រាអែល​ បាន​ចាប់ផ្ដើម​កាលពី​ខែ​ធ្នូ​ដោយ​ប្រើ​វ៉ាក់សាំង​ក្រុមហ៊ុន Pfizer និង BioNTech។ ចំនួន​នៃ​ការ​ឆ្លង​ថ្មី​នៅ​ក្នុង​ប្រទេស​នេះ​ បាន​ធ្លាក់​ចុះ​អស់​រយៈពេល​ជាង ២​ខែ​មក​ហើយ​។ ទិន្នន័យ​ចងក្រង​ដោយ​សកលវិទ្យាល័យ John Hopkins បង្ហាញ​ថា ​គិត​ត្រឹម​ថ្ងៃ​ទី១១ ខែ​មេសា ករណី​ឆ្លង​ថ្មី​ប្រចាំថ្ងៃ​នៅ​អ៊ីស្រាអែល​បាន​ឡើង​ដល់ ១២០​នាក់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        106
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        144
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm