ឯកឧត្ដម សុខ ប្រសិទ្ធិ​៖ គណបក្ស​ប្រជាជន​កម្ពុជា​មានការ​សាមគ្គី​រឹងមាំ ស្ថិតស្ថេរជាង​ ៤០​ឆ្នាំ​មកហើយ​

2022/11/01 12:56:29 am        307

​ភ្នំពេញ​៖ ឯកឧត្ដម សុខ ប្រសិទ្ធិ ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល គណបក្ស​មូលដ្ឋាន​ចុះជួយ ឃុំរមេញ ស្រុក​កោះអណ្តែត ខេត្តតាកែវ បាន​ថ្លែង​ក្នុង​ឳ​កាស​ចុះសាកសួរ​សុខទុក្ខ​និង​សំណេះសំណាល​ជាមួយ​សមាជិក​ក្រុមប្រឹក្សាឃុំ ប្រធាន​អនុប្រធាន​ភូមិ​ទាំង​១០​នៃ​ឃុំ​រមេញ​និង​ពិនិត្យ​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​២០២៣​ខាងមុខនេះ នា​ព្រឹក​ថ្ងៃទី​២៩​ ខែតុលា ឆ្នាំ ២០២២ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ រមេញ​។

​ឯកឧត្ដម សុខ ប្រសិទ្ធិ បាន​បញ្ជាក់ថា ក្រោម​ការដឹកនាំ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន គណបក្ស​ប្រជាជន​កម្ពុ​ជា​មាន​មូលដ្ឋាន​រឹងមាំ​មាន​សាមគ្គីភាព​យ៉ាង ស្អិតរ​មួ​ត​គ្មាន​កម្លាំង​ណា​អាច​បំបែក​បានឡើយ​ព្រមទាំង បាន​ដឹកនាំ​ក​សា​នូវ​សមិទ្ធផល និង​ស្នាដៃ​ជាច្រើន​សម្រាប់​ប្រជាជន និង​ប្រទេសជាតិ​។​

​ឯកឧត្តម សុខ ប្រសិទ្ធិ បាន​ណែនាំ​ប្រធាន​ក្រុមប្រឹក្សាឃុំ ភូមិ​ទាំង​១០ ក្នុង​ឃុំ​រមេញ ដើម្បី​ពង្រឹង​ប្រសិទ្ធិភាព​ការងារ​ការជួយ​ដោះស្រាយ​ទុក្ខលំបាក​បញ្ហា​ប្រឈម​នានា​នៅតាម​មូលដ្ឋាន និង​បាន​សំណូមពរ​ដល់​ក្រុមការងារ​បន្ត​ចុះ​តាម​មូលដ្ឋាន​ជាប្រចាំ​ដើម្បី​ស្វែងយល់​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ និង​ស្តាប់​សំណូមពរ​បញ្ហា​ប្រឈម​នានា ដូចជា​សេវាសាធារណ​សេវា តម្រូវការ​ដោះស្រាយ​អោយទាន់​ពេលវេលា ដើម្បី​បង្កើន​ជំនឿ​ទុកចិត្ត​មកលើ​គណបក្ស​ប្រជាជន​កម្ពុជា​។ ត្រូវ​បន្តការងារ​របស់ខ្លួន​ឱ្យបាន​សកម្ម ក្នុង​ស្មារតី​សាមគ្គី ឯកភាព​ផ្ទៃក្នុង​ឆ​ន្ទះ​មុត​ធ្វើជា​ស្នូល​ចលនា​ប្រជាជន​ដើម្បី​សម្រេចបាន​នូវ​សមិទ្ធផល​ធំៗ​ថែមទៀត​ជូន​ជាតិ​និង​ប្រជាជន​ដើម្បី​ឆ្ពោះទៅ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ និតិ​កាល​ទី​៧ ឆ្នាំ២០២៣។​

​ឯកឧត្តម ប្រធាន​ក្រុមការងារ ឃុំ រមេញ​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​បង្ក្រាប​ល្បែងស៊ីសង​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ឲ្យ​ចំ​គោលដៅ​នៅ​ទូទាំង​ឃុំ សូម​ធ្វើ​កិច្ចការ​នេះ​ឲ្យ​ស៊ីជម្រៅ ប្រកបដោយ​តម្លាភាព​គ្រប់មុខ​សញ្ញា ដើម្បី​បង្ហាញ​ឆ​ន្ទះ​ពិត និង​ជា​អ្នកបម្រើ​ប្រជាជន​ពិត ជា​ក្តី​សង្ឃឹម​ពិត​សម្រាប់​ប្រជាជន និង​ផលប្រយោជន៍​ក្នុង​មូលដ្ឋាន​។​

​ក្នុង​ឱ​កា​សំ​នោះដែរ ឯកឧត្តម សុខ ប្រសិទ្ធិ​រួម​និង​មន្ត្រី​ក្រុមការងារ បាន​អញ្ជើញ​ទៅពិនិត្យ​មើល​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​របស់ ប្រជាព​លឹរ​ដ្ឋ​នៅក្នុង​មូលដ្ឋាន​ឃុំ​រមេញ​ហើយ​ឯកឧត្តម​បាន​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ​មានកូន​ចៅ​គ្រប់​អាយុ​មក​ចុះឈ្មោះ​ឱ្យបាន​គ្រប់ៗ​គ្នា​ដើម្បី​មាន សិទ្ធិ​ពេញលេញ​បោះឆ្នោត ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​២០២៣​ខាងមុខនេះ។​

ក្នុងឱកាស​នោះ ​ឯកឧត្តម​សុខ ប្រសិទ្ធិ បាន​ឧបត្ថម្ភ ថវិកា​ជូន​ដល់​សមាជិក សមាជិកា រួមមាន​៖ - ក្រុមការងារ​ស្រុក​កោះអណ្តែត រដ្ឋបាល​ឃុំ​រម​ញ ប្រធានភូមិ​, អនុប្រធាន​ភូមិ​និង​នគរបាល ភ្នាក់ងារ សង្កេតការណ៍ តាមដាន​ពិនិត្យ​បញ្ជី​ឈ្មោះ​អស់​ថវិកា សរុប​ចំនួន ៤​លាន និង​៣៤​ម៉ឺន​រៀល​៕ អត្ថ​ប​ទៈ ម៉ក់ រ៉េ​នី​តា​

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        103
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        150
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm