អ្នក​នាំចេញ​អង្ករ ស្នើ​ក្រសួងកសិកម្ម​ជួយ​សម្រួល​ខ្សែ​ច្រវាក់​ផលិតកម្ម ដើម្បី​បង្កើន​ប្រាក់ចំណេញ​ជូន​ដល់​កសិករ​

2022/11/01 01:24:19 am        311

​ភ្នំពេញ​៖ ឯកឧត្ដម ឌិ​ត ទីណា រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ព្រឹក​ថ្ងៃទី​៣១ តុលា ឆ្នាំ​២០២២​នេះ បាន​ជួប​ប្រជុំ​ពិគ្រោះ​យោបល់ ​ស្ដីពី​ការងារ​ផលិតកម្ម​ពូជស្រូវ និង​ការនាំចេញ​អង្ករ ជាមួយ​តំណាង​មកពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា សំដៅ​ជំរុញ​ដល់​ការនាំចេញ ក៏ដូចជា​បង្កើន​ប្រាក់ចំណេញ​ជូន​ដល់​ប្រជាកសិករ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន​។​

​យោង​តាម​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ស្តីពី​ការងារ​ផលិតកម្ម​ពូជស្រូវ និង​ការនាំចេញ​អង្ករ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​មន្ដ្រី​ជំនាញ​នៃ​ក្រសួងកសិកម្ម​ពាក់ព័ន្ធ​នឹង​ការផលិត​ពូជស្រូវ ព្រមទាំង​ប្រធាន​មន្ទីរ​កសិកម្ម​នៅ​ខេត្ត​ពាក់ព័ន្ធ និង​សមាជិក សមាជិកា នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដឹកនាំ​ដោយ​លោក​ឧកញ៉ា ហ៊ុន ឡាក់ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជា​អគ្គនាយក​នៃ​ក្រុមហ៊ុន Mekong Oryza Trading Co., Ltd​។​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា នៅក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្ដម​រដ្ឋមន្ត្រី បាន​លើកឡើង​ពី​របៀបវារៈ​ដែលជា​អាទិ​ភាព​ចំពោះ​មុខ គឺ​ផែនការ​សកម្មភាព​ស្ដីពី​ការ​ជំរុញ​ផលិតកម្ម និង​ការប្រើប្រាស់​ពូជស្រូវ​ដែល​មាន​គុណភាព​ល្អ​ក្នុង​បរិមាណ​ទាប តែ​ផ្ដល់​ទិ​ន្និ​ផល​ស្រូវ​ខ្ពស់ មាន​អត្រា​ដំណុះ​គ្រាប់​ក្នុង​ស្រែ​ខ្ពស់ លឿន មាន​កម្លាំង​ខ្លាំងធន់​នឹង​ជំងឺ និង​សត្វល្អិត ដំណាំ​ស្រូវ​ទុំ​ស្រុះគ្នា​ល្អ និង​មាន​អត្រា​លាយ​គ្រាប់ពូជ​ផ្សេង​និង​គ្រាប់​ខ្មៅ​ចង្រៃ​ទាប ដែល​នឹង​រួមចំណែក​ឱ្យ​ស្រូវ​អង្ករ​មានតម្លៃ​ខ្ពស់​នៅលើ​ទីផ្សារ​។

ក្នុងឱកាស​នេះ ឯកឧត្តម បាន​លើកទឹកចិត្ត​ឱ្យ​មាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​វិស័យ​ឯកជន ដើម្បី​ធានាថា ពូជស្រូវ​សុទ្ធ​ដែល​ប្រជាកសិករ​ផលិត​បាន នឹងមាន​ទីផ្សារ​ទទួល​ទិញ​យកទៅ​ដាំ​ដុះ​បន្ត​។​

​ជាមួយគ្នានេះ លោក​ឧកញ៉ា ហ៊ុន ឡាក់ បាន​សម្ដែង​ការគាំទ្រ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​របស់​ឯកឧត្ដម​រដ្ឋមន្ដ្រី ក្នុង​ការផលិត​ពូជស្រូវ​សុទ្ធ ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​សម្រាប់​កសិករ​។ លោក​បន្តថា ការប្រើប្រាស់​ពូជស្រូវ​សុទ្ធ នឹង​អាច​ធានា​បាន​នូវ​ភាព​សុទ្ធ​នៃ​គ្រាប់​អង្ករ​សម្រាប់​ការដាក់​លក់​លើ​ទីផ្សារទាំង​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​បរទេស​។​

​ក្រសួងកសិកម្ម បានបញ្ជាក់​បន្ថែមថា អង្គប្រជុំ​ក៏បាន​ពិភាក្សា​ផងដែរ អំពី​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​បរទេស ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី ស្នើ​ឱ្យ​ភាគី​ពាក់ព័ន្ធ​សិក្សា​អំពី​ប្រភេទ​អង្ករ​ដែលជា​តម្រូវការ​នៅលើ​ទីផ្សារ​អន្ដរជាតិ ហើយ​ជំរុញ​ការផលិត​ស្របទៅតាម​តម្រូវការ​ទីផ្សារ​។ ចំពោះ​ការងារ​នេះ លោក​ឧកញ៉ា ហ៊ុន ឡាក់ បានស្នើ​ដល់​ឯកឧត្តម​រដ្ឋមន្ដ្រី ជួយ​សម្រួល​ខ្សែ​ច្រវាក់​ផលិតកម្ម ដើម្បី​កាត់បន្ថយ​ចំណាយ និង​បង្កើន​ប្រាក់ចំណេញ​កសិករ ក៏ដូចជា​ជំរុញ​ការនាំចេញ​ទៅកាន់​ទីផ្សារ​ដែលមាន​សក្ដានុពល​ថ្មីៗ​បន្ថែមទៀត​៕​ អត្ថបទ​៖ ឈិ​ត បូរ៉ា​វី 

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        42
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        121
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm