គិលានុបដ្ឋាក ជាអាយុជីវិតអ្នកជំងឺ និងជាដៃគូមិនអាចខ្វះបានរបស់វេជ្ជបណ្ឌិត

2022/11/01 01:28:50 am        952

ភ្នំពេញ៖ គិលានុបដា្ឋកមានតួនាទីសំខាន់ណាស់ ក្នុងការថែទាំផ្ទាល់ជាមួយអ្នកជំងឺ គឺនៅជាប់ជាមួយអ្នកជំងឺ ២៤ ម៉ោងតែម្ដង មិនមែនត្រឹមតែចាក់ថ្នាំ ផ្តល់ឱសថ និងថែរក្សាអ្នកជំងឺប៉ុណ្ណោះទេ តែតួនាទីរបស់គាត់គឺសំខាន់ជាអាយុជីវិតរបស់អ្នកជំងឺ និងជាដៃគូរបស់វេជ្ជបណ្ឌិតមិនអាចខ្វះបាន។ នេះបើតាមការលើក ឡើងរបស់ឯកឧត្ដម ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងពិធីបើកសិក្ខាសាលាស្តីពីការផ្ស ព្វផ្សាយ និងដាក់ឱ្យអនុវត្តនូវនិយាម និងដែនកំណត់វិជ្ជាជីវៈ សម្រាប់គិលានុបដ្ឋាកនៅកម្ពុជា នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។

ឯកឧត្ដមបន្តថា គិលានុបដ្ឋាកជាតម្លៃនៃសេវាថែទាំព្យាបាលដែលបានកើតឡើងជាប្រចាំក្នុងមន្ទីរពេទ្យ។ គិលានុបដ្ឋាកគឺជាវិជ្ជាជីវៈធំក្នុងចំណោមវិជ្ជាជីវៈសុខាភិបាលដទៃទៀត ដូច្នេះនិយាម និង ដែនកំណត់វិជ្ជាជីវ សម្រាប់គិលានុបដ្ឋាកនៅក្នុងប្រទេសកម្ពុជា គឺជាការកំណត់នូវព្រំដែន តួនាទី និងភារកិច្ចនៃការថែទាំ និងអ្វីដែលគិលានុបដ្ឋាកអាចទទួលខុសត្រូវដែលផ្សារភ្ជាប់ទៅនឹងការអប់រំរបស់ពួកគេ។

លោកអនុបណ្ឌិត អ៊ុន សាន ប្រធានក្រុមប្រឹក្សាគណៈគលានុបដា្ឋកជាតិបានថ្លែងថា និយាម និងដែនកំណត់វិជ្ជាជីវៈ នេះ កំណត់ពីព្រំដែននៃការអនុវត្តការថែទាំ និងអាចត្រូវបានប្រើប្រាស់ដោយគណៈគិ លានុបដ្ឋាកកម្ពុជាក្នុងការវាយតម្លៃសមត្ថភាពគិលានុបដ្ឋាកម្នាក់ៗ។និយាម កំណត់នៃការអនុវត្តស ម្រាប់គិលានុបដ្ឋាកម្នាក់ៗ ទទួលរងឥទ្ធិពលពីបរិបទដែលពួកគេកំពុងអនុវត្តតម្រូវការសុខភាពសម្រាប់អតិថិជន កម្រិតសមត្ថភាព បទពិសោធន៍ ការបណ្តុះបណ្តាលបន្ត និងគុណវុឌ្ឈសម្រាប់គិលានុបដ្ឋាកម្នាក់ៗ ហើយនឹងគោលនយោបាយសម្រាប់ រដ្ឋាភិបាល និងនិយោជកផងដែរ។ ហេតុនេះការចូលរួមរបស់គិលានុបដ្ឋាកក្នុងផែនការសេវាសុខាភិបាល ការសម្រេចចិត្ត និងការបង្កើតប្រសិទ្ធភាពគោល។

លោកបន្តថា ការបង្កើតគណៈគិលានុបដ្ឋាកកម្ពុជានេះក្នុងគោលបំណង គឺពង្រឹងការលើកកំពស់សុខមាលភាពជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយជាតិកាត់បន្ថយបាតុភាពអវិជ្ជមានប ណ្ដាលមកពីការមិនគោរពឱ្យបានត្រឹមត្រូវនូវ គោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈថែទាំ និងដើម្បីការ ពារកិត្តិយស និងឥស្សរៈភាពរបស់វិជ្ជាជីវៈហើយ ដើម្បីឆ្លើយតបទៅ នឹងមូលហេតុខាងលើត្រូវអនុវត្តនូវការណ៏មួយចំនួនមានជាអាទិ៍ អនុវត្តឱ្យស្របតាមក្រមសីលធម៌ និងផ្តល់ការថែទាំ ព្យាបាលអ្នកជម្ងឺឱ្យមានគុណភា ព និងសុវត្ថិភាព។ ឃ្លាំមើលការប្រព្រឹត្តិទៅនៃបណ្តាគោលការណ៍សីលធម៌ ភាពសុច្ចរិតយុត្តិធម៌ និងភ ក្ដីភាពចាំបាច់ក្នុងការ ប្រកបវិជ្ជាជីវៈថែទាំឱ្យបានគង់វង្ស និងមានប្រសិទ្ធិភាពជាដើម៕​ ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        38
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        124
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm