អ្នកនាំពាក្យ​៖ ការ​ឈ្មោះ​បោះឆ្នោត​ក្នុង​អាណត្តិ​នេះ​យុវជន​ចាប់អារម្មណ៍​ច្រើនជាង​ពេលមុន​

2022/11/01 01:48:35 am        314

​ភ្នំពេញ​៖ ក្នុង​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត​នៅ​អាណត្តិ​នេះ យុវជន​មាន​អាយុ​១៨​ឆ្នាំ កំពុង​ស្ទុះស្ទា​ទៅ​ចុះ​បោះឆ្នោត​ច្រើនជាង​ពេលមុន​។​

​មាន​ប្រសាសន៍ប្រាប់​BTV នៅ​ពល​ថ្មីៗ​នេះ ឯកឧត្តម​ហង្ស ពុទ្ធា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​ហៅ​កាត់​ថាគ​.​ជ​.​ប បាន​លើកឡើងថា តាម​ការសង្កេត​ក្នុងអំឡុងពេល​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ យុវជន​អាយុ​១៨​ឆ្នាំ មានការ​ចាប់អារម្មណ៍​ទៅនឹង​ការចុះឈ្មោះ​បោះឆ្នោត​ច្រើនជាង​អាណត្តិ​មុន​។ ការចាប់អារម្មណ៍​នេះ គឺ​ដោយសារ​ពួកគាត់​យល់ដឹង​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។​

​សម្រាប់​យុវជន និង​ពលរដ្ឋ​ទូទៅ មក​ចុះឈ្មោះ​នៅ​សង្កាត់​ច្បារអំពៅ​ទី​២ ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ បាន​លើកឡើង​ដែរ​ថា បន្ទាប់ពី​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​រួចរាល់ គឺ​សប្បាយចិត្ត ព្រោះ​បាន​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ អាច​ទៅ​បោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​ដែល​ខ្លួន​ពេញចិត្ត និង​មាន​សមត្ថភាព​គ្រាប់​គ្រាន់​។​

​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២ ប្រព្រឹត្ត​ទៅជា​រៀ​រាល់ថ្ងៃ ចាប់ផ្តើម​ពីថ្ងៃ​ទី​២០ ខែតុលា ដល់​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២២ នៅ​តាម​សាលាឃុំ សង្កាត់ ឬ​នៅតាម​ភូមិ​មួយចំនួន​ក្នុង​ឃុំ សង្កាត់​ទូទាំងប្រទេស​។​

​ដើម្បី​ចុះឈ្មោះ​បោះឆ្នោត​បាន ប្រជាពលរដ្ឋ​ត្រូវ​បំពេញ​លក្ខខណ្ឌ​ដូចជា​៖ ត្រូវ​បង្ហាញខ្លួន និង​មាន​អត្ត​សញ្ញាប័ណ្ណ​សញ្ជាតិ​ខ្មែរ​(​អ​.​ខ​) ដែលមាន​សុពលភាព ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២, ត្រូវមាន​អាយុ​ពី​១៨​ឆ្នាំ​ឡើង គិត​ត្រឹម ថ្ងៃ​ទី​២៣​ខែកក្កដា ឆ្នាំ​២០២៣ ដែលជា​ថ្ងៃ​បោះឆ្នោត ពោល គឺ​ត្រូវ​កើតមុន ឫ​ត្រឹម​ថ្ងៃ​ទី​២៤ ​ខែកក្កដា ឆ្នាំ​២០០៥ និង មាន​លំនៅឋាន ឫ​ទី​សំណាក់​ក្នុង​ឃុំ​/​សង្កាត់​ដែល​សាមីខ្លួន​ត្រូវ​ចុះឈ្មោះ​បោះឆ្នោត​ជាដើម​៕ អត្ថបទ​៖​ទូច សោភ័ណ

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        1
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        118
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm