អែម សុ​វណ្ណា​រី របួស​ស្មា​អំឡុង​ពេល​ហ្វឹកហាត់​ត្រៀម​ប៉ះ​ជើង​ខ្លាំង​អាមេរិក​ចុងខែ​នេះ

2021/04/27 09:59:58 am        166

គុនចម្រុះ៖ ​កីឡា​ការិនី​ខ្មែរ​-​អាមេរិក អែម សុ​វណ្ណា​រី បាន​រង​របួស​ស្មា​ទៅ​ហើយ អំឡុង​ពេល​នាង​ហ្វឹកហាត់​ដើម្បី​ត្រៀម​ជំនួប​ដ៏​ធំ​លើស​ង្វៀន ONE Championships ជាមួយ​កីឡា​ការិនី​ជើង​ខ្លាំង​អាមេរិក Colbey Northcutt ក្នុង​ព្រឹត្តិការណ៍ ONE: TNT IV នា​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២១ ខាងមុខ។​

​អ្នកលេង​គុន​ចម្រុះ​រូប​នេះបាន​បញ្ជាក់​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា នាង​បាន​រង​របួស​អំឡុង​ពេល​ហ្វឹកហាត់​កាលពី​ម្សិលមិញ ដែល​បង្ខំ​ឲ្យ​នាង​ត្រូវ​ផ្អាក​ការ​ហ្វឹក​ហាត់​ភ្លាមៗ។ ទន្ទឹម​ជាមួយគ្នា នាង​បាន​អរគុណ​មិត្តភ័ក្ដិ និង​ពេទ្យ​នៅ​កន្លែង​ហ្វឹកហាត់​ដែល​បាន​ជួយ​សម្រួល​ភ្លាមៗ បន្ទាប់ពី​នាងរង​របួស​ផង​ដែរ។​ ​យ៉ាងណាមិញ សុ​វណ្ណា​រី មិនបាន​លម្អិត​នូវ​ស្ថានភាព​របួស​របស់​ខ្លួនអាច​បង្ក​ផល​ប៉ះពាល់ ឬ​ធ្វើ​ឲ្យ​ខកខាន​ឡើង​សង្វៀន​ប្រកួត​ជាមួយ​កីឡា​ការិនី​អាមេរិក Colbey Northcutt លើស​ង្វៀន ONE នា​ចុងខែ​នេះ​នោះ​ទេ គ្រាន់តែ​នាង​បញ្ជាក់​ថា នឹង​ធ្វើ​បច្ចុប្បន្នភាពបន្ទាប់ពី​របួស​បាន​ធូរស្បើយ និង​អាច​ចូល​ហ្វឹកហាត់​វិញ​បាន។​ ​សូម​បញ្ជាក់​ថា ក្រោយ​ផ្ដួល​កីឡា​ការិនី​កូរ៉េខាងត្បូង Choi Jeong Yun ត្រឹម​ទឹក​ទី​២ កាលពី​ចុងខែ​មករា អែម សុ​វណ្ណា​រី ត្រូវ​បាន​ផ្គូផ្គង​ឲ្យ​ប៉ះ​កីឡា​ការិនី​អាមេរិក Colbey Northcutt វិញ​ម្ដង បន្ទាន់​ពី​គណៈ​កម្មការ​សម្លឹង​ឃើញ​សមត្ថភាព​អ្នក​ទាំង២ ​ប្រហាក់​ប្រហែល​គ្នា តែ​សោកស្ដាយ ខណៈ​ការប្រកួត​សល់​ពេល​ត្រឹម ១៥​ថ្ងៃនាង​បែរជា​ជួប​បញ្ហា​របួស​បែបនេះ។​

​គួរ​ដឹង​ថា អែម សុវណ្ណារ៉ា គឺជា​កីឡា​ការិនី​កូន​ខ្មែរ​កើត​នៅ​អាមេរិក ដែល​មាន​ឪពុកម្ដាយ​សុទ្ធតែ​ជន​ជាតិ​ខ្មែរ។ កីឡា​ការិនី​រហស្សនាម The Sweet Savage នេះមាន​បទពិសោធន៍​លើស​ង្វៀន ONE Championship ៣​ដង ឈ្នះ២ និង​ចាញ់១។ សម្រាប់​ជ័យជម្នះ​លើក​ទី​១ នាង​បាន​ផ្ដួល​កីឡា​ការិនី​អ៊ុយ​ក្រែ​ន Iryna Kyselova ត្រឹម​ទឹក​ទី​១ កាលពី​ឆ្នាំ​២០១៨ និង​ជ័យជម្នះ​លើក​ទី​២ គឺ​ផ្ដួល​កីឡា​ការិនី​កូរ៉េ Choi Jeong Yun កាលពី​ចុងខែ​មករា​កន្លងទៅ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        120
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm