ប្រជាពលរដ្ឋ​ទីក្រុង Kyiv ខ្វះ​អគ្គិសនី និង​ទឹក​ប្រើប្រាស់ ក្រោយ​ការវាយប្រហារ​របស់​រុស្ស៊ី

2022/11/01 05:56:21 pm        267

​អ៊ុយក្រែន៖ ប្រជា​ពលរដ្ឋ​នៅ​ក្នុង​រដ្ឋ​ធានី Kyiv បាន​ឈរ​តម្រង់​ជួរ​ត្រង​ទឹក ក្រោយ​មី​ស៊ី​ល​របស់​រុស្ស៊ីបាន​បាញ់​ស្រោច​លើ​ទីតាំង​សំខាន់ៗ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​ចន្ទ​។ ​របាយការណ៍​វិវឌ្ឍន៍​ថ្មី​ពេល​ល្ងាច​ពី​អភិបាលក្រុង​នេះលោក Vitaliy Klitschko បាន​និយាយ​ថា អ្នកប្រើប្រាស់ ៤០% ​នៅ​ក្នុង​ទីក្រុង Kyiv នៅតែ​ពុំ​ទាន់​មាន​ទឹក និង​លំនៅឋាន​ប្រមាណ ២៧០,០០០​ខ្នង​គ្មាន​អគ្គិសនី​ប្រើប្រាស់​។

អ៊ុយ​ក្រែ​ន​និយាយ​ថា មនុស្ស ​១៣​នាក់​បាន​រង​របួស​ក្នុង​ការ​វាយប្រហារ​ទូទាំង​ប្រទេស​។ ​រុស្ស៊ី​បាន​និយាយ​ថា ការវាយប្រហារ​នានា​ត្រូវ​បាន​ដាក់​គោលដៅ​លើ​ប្រព័ន្ធ​គ្រប់​គ្រង​យោធា និង​ថាមពល​របស់​ប្រទេស​នេះ ហើយ​ថាគោលដៅ​ទាំងអស់​ត្រូវ​បាន​វាយប្រហារ​ចំ​ៗ​។ ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ពួកគេ​បាន​ឆ្លើយតប​ដោយ​ផ្នែក​ ចំពោះ​ការវាយប្រហារ​លើ​នាវាចម្បាំង​រុស្ស៊ី​កាលពី​ចុង​សប្ដាហ៍​មុន​។ ​ក្នុង​របាយការណ៍​វិវឌ្ឍន៍​ពេល​ល្ងាច យោធា​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា ខ្លួន​បាន​បាញ់​ទម្លាក់​មី​ស៊ី​ល​ចំនួន ​៤៥​គ្រាប់​នៃ​មី​ស៊ីល​សរុប ​៥៥​គ្រាប់​ដែល​ត្រូវ​បាន​បាញ់​។​

​នៅ​ក្នុង​ទីក្រុង​ធំ​បំផុត​ទី​២ ​របស់​អ៊ុយ​ក្រែ​ន​គឺ​ទីក្រុង Kharkiv ក្រុម​មន្ត្រី​និយាយ​ថា ការវាយប្រហារ​នានា​បណ្ដាល​ឲ្យ​ផ្អាក​ប្រព័ន្ធ​រថភ្លើង​ក្រោម​ដី ខណៈ​នៅ​ក្នុង​តំបន់ Zaporizhzhia ដែល​ស្ថិតនៅ​ភាគ​ខាង​ត្បូងការ​កង្វះ​ថាមពល​ក៏​ត្រូវ​បាន​រាយការណ៍​ផង​ដែរ​។​ ក្នុង​តំបន់​ផ្សេងទៀត​នៃ​ទីក្រុង Kyiv ប្រជា​ពលរដ្ឋ​បាន​សម្រុក​ទិញ​ទឹក​សុទ្ធ​តាម​ផ្សារ​ទំនើប​កាលពី​ថ្ងៃ​ចន្ទ ក្រោយ​ការ​វាយឆ្មក់​តាម​អាកាស​ទូទាំង​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ការ​ផ្ទុះ​មួយ​ចំនួន​បាន​លាន់​លឺ​នៅ​ក្នុង​ទីក្រុង​នេះ ខណៈ​ដែល​រុស្ស៊ី​បាន​បាញ់​ស្រោច​ដោយ​មី​ស៊ី​ល​នៅ​ក្នុង​ការវាយប្រហារ​តាម​អាកាស​ជាថ្មី​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        68
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        396
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        444

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm