រុស្ស៊ី​ផ្អាក​ការ​កេណ្ឌ​ពលរដ្ឋ​ដោយ​ផ្នែក​សម្រាប់​ប្រយុទ្ធ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន​

2022/11/01 06:58:03 pm        264

​រុស្ស៊ី៖ ប្រទេស​រុស្ស៊ី​នៅ​ពេល​នេះ​បាន​ប្រកាស​បញ្ឈប់​ការ​កេណ្ឌ​ពលរដ្ឋ​ដោយ​ផ្នែក​ ដើម្បី​ប្រយុទ្ធ​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន​។​ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា រាល់​សកម្មភាព​កេណ្ឌ​កម្លាំង​ដោយ​ផ្នែក រួម​ទាំង​ការ​បញ្ជូន​លិខិត​កោះ​អញ្ជើញ​ត្រូវ​បាន​ផ្អាក​។

​ក្រសួង​នេះ​បាន​បន្ថែម​ថា គ្រប់​សកម្មភាព​ទាំងអស់​ទាក់ទង​នឹង​ការ​កេណ្ឌ​កម្លាំង ​សម្រាប់​ចូល​បម្រើ​កងទ័ព​ត្រូវ​បាន​ផ្អាក​។ សេចក្ដីថ្លែងការណ៍​នេះ​បាន​បន្ត​ថា អង្គភាព​យោធា​នានា​នឹង​ទទួល​យក​តែ​អ្នក​ស្ម័គ្រចិត្ត និង​អ្នក​ជាប់កិច្ចសន្យា​ប៉ុណ្ណោះ​ចាប់​ពី​ពេលនេះ​ទៅ​។​ ការ​អត្ថាធិប្បាយ​ជំនួសមុខ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​រុស្ស៊ី​លោក Sergei Shoigu ក្រសួង​នេះ​បាន​និយាយ​ថា ​ក្រុម​មេបញ្ជាការ​យោធា​តំបន់​នានា និង​កង​នាវា​ខាងជើង (Northern Fleet) ត្រូវ​បាន​បញ្ជា​ឲ្យ​ដាក់​របាយការណ៍​ ស្ដីពី​ការ​បញ្ចប់​សកម្មភាព​កេណ្ឌ​កម្ម​ដោយ​ផ្នែក​នៅ​ត្រឹម​ថ្ងៃ​ទី​១ ​ខែ​វិច្ឆិកា​។

​ការ​កេណ្ឌ​ពលរដ្ឋ​ដោយ​ផ្នែក ដើម្បី​ប្រយុទ្ធ​នៅ​ក្នុង​សង្គ្រាម​របស់​ប្រទេស​នេះ​នៅ​អ៊ុយ​ក្រែ​ន ត្រូវ​បាន​គ្រប​ដណ្ដប់​ដោយ​បញ្ហា​បណ្ដាល​ឲ្យ​ផ្ទុះ​ការ​តវ៉ា និង​ជំរុញ​ឲ្យ​ក្រុម​បុរស​ៗ​រត់ចោលស្រុក ចាប់​តាំង​ពី​មាន​សេចក្ដីប្រកាស​កាលពី​ខែ​កញ្ញា​មក៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        68
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        396
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        444

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm