អាជ្ញាធរមូលដ្ឋាន បន្តចុះផ្តល់ព័ត៌មានតាមខ្នងផ្ទះជំរុញពលរដ្ឋគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោត

2022/11/01 07:33:08 pm        190

កណ្ដាល៖ បណ្តាអាជ្ញាធរមូលដ្ឋាននៅខេត្តកណ្តាល បានបង្កើនការចុះជូនដំណឹងពលរដ្ឋតាមខ្នងផ្ទះ ជម្រុញពលរដ្ឋគ្រប់អាយុ ១៨ឆ្នាំត្រូវទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់ ខណៈការត្រួត​ពិនិត្យ​បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ​ប្រព្រឹត្តទៅតាមសាលាឃុំសង្កាត់ចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូឆ្នាំ២០២២នេះ។

លោក គីម ម៉េង អាជ្ញាធរភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល បានថ្លែងប្រាប់​BTV នៅថ្ងៃទី១ខែវិច្ឆិកានេះថា អាជ្ញាធរគ្រប់ភូមិទាំងអស់បាន​ចុះផ្សព្វផ្សាយ​ចាក់មេក្រូបំពងសំលេង​នៅតាមខ្នងផ្ទះតាមភូមិរួចហើយ។ រហូតមកដល់ពេលនេះ មានពលរដ្ឋទើប​គ្រប់អាយុមួយចំនួន​បាន​ទៅចុះឈ្មោះបោះឆ្នោតរួចហើយ ហើយខ្លះទៀត​ នៅមិនទាន់បានទៅចុះឈ្មោះ និងទៅត្រួត​ពិនិត្យ​ផ្ទៀងផ្ទាត់ឈ្មោះរបស់ខ្លួន ​នៅក្នុងបញ្ជីឈ្មោះបោះឆ្នោត។

ពលរដ្ឋថ្លែងថា ការយឺតយ៉ាវ ​ការទៅត្រួតពិនិត្យឈ្មោះ​ និងចុះឈ្មោះបោះឆ្នោត គឺដោយសារគេជាប់​រវល់ការងារ ហើយខ្លះទៀត ​មិនទាន់បានធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។

ប្រធានការិយាល័យចុះឈ្មោះឆ្នោតសង្កាត់តាខ្មៅ លោក ព្រីង ថុន បានថ្លែងថា ក្នុងរយៈពេល​១២ថ្ងៃនេះ ​ការិយាល័យបានទទួលពលរដ្ឋគ្រប់អាយុ១៨ឆ្នាំជាច្រើន​មកចុះឈ្មោះបោះឆ្នោត ក្នុងនោះ មន្ត្រី បានផ្តល់ការសម្របសម្រួលតាមនីតិវិធី គ.ជ.ប ជាច្រើនទៀតជូនពលរដ្ឋដូចជាការ​ស្នើសុំ​ផ្លាស់ប្តូរ​ទីតាំងបោះឆ្នោត ​ខ្លះមាន​អត្តសញ្ញាណ​បណ្ណ​ហួសសុពលភាព និង​ខ្លះ​បាត់​អត្តសញ្ញាណ​បណ្ណ​ជាដើម ដោយ​ធ្វើយ៉ាងណាឲ្យគាត់ទទួលបានសិទ្ធចូលរួមបោះឆ្នោត​និងជិតមូលដ្ឋាន​គាត់។

សូមបញ្ជាក់ថា ​ដំណើរការត្រួតពិនិត្យឈ្មោះ ​និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ក្នុងរយៈពេល​១១ថ្ងៃដំបូង គ.ជ.ប បានទទួលពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួនជាង ​១៥ម៉ឺននាក់ ឈ្មោះ​ដែល​ត្រូវលុបចេញពីបញ្ជីឈ្មោះឆ្នោតមានជាង ៩ម៉ឺននាក់ អ្នកកែតម្រូវទិន្នន័យមានជាង ១ម៉ឺននាក់ និងអ្នកផ្ទេរទីលំនៅមានជិត៥ម៉ឺននាក់៕ អត្ថបទ៖ ស៊ុមសុខជា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        105
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        104
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm