ពលរដ្ឋ៖ ខួបមួយឆ្នាំនៃការបើកប្រទេសឡើងវិញ ការប្រកបរបរមានភាពល្អប្រសើរ

2022/11/01 07:40:24 pm        239

ភ្នំពេញ៖ ក្នុងរយៈពេលមួយឆ្នាំនៃបើកប្រទេសឡើងវិញ ការប្រកបរបររបស់ប្រជាពលរដ្ឋ​រស់នៅ​រាជ​ធានីភ្នំពេញ មានភាពល្អប្រសើរជាងមុន។ នេះបើតាមការលើកឡើងរបស់ប្រជាពលរដ្ឋ។

ថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ២០២២នេះ គឺជាខួប១ឆ្នាំ នៃការបើកប្រទេសឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាល​គ្រប់គ្រង​ស្ថានភាពជំងឺកូវីដ-១៩បាន តាមរយៈគោលនយោបាយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ស្រោចទៅលើប្រជាពលរដ្ឋ។

សម្រាប់ពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ​យល់ឃើញថា ​ក្នុងរយៈពេល១ឆ្នាំនៃការបើកប្រទេស​ឡើវិញនេះ ​ការរស់នៅ និងការប្រកបរបរប្រចាំថ្ងៃមានភាពល្អប្រសើរជាងឆ្នាំមុន ​ព្រោះជំងឺកូវីដ-១៩ មានភាពស្ងប់ស្ងាត់។ លើសពីនេះ​ ពួកគាត់បានអរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តីកម្ពុជា ​ដែលបានដាក់ចេញយុទ្ធសាស្រ្តចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ជូនប្រជាពលរដ្ឋ។

បើតាមសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ ​២០២៣​ របស់ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានបង្ហាញថា សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០២២នេះ ​នឹងបន្តនិន្នាការកើនឡើង ធៀបនឹង​កំណើន​នៅឆ្នាំ ២០២១ ដោយសម្រេចកំណើនក្នុងអត្រាប្រមាណ ៥,៤%, ហើយតាមព្យាករណ៍​នៅ​ឆ្នាំ២០២៣ នឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦% ខ្ពស់ជាងឆ្នាំ ​២០២២ ដោយគាំទ្រ​វិស័យ​សេដ្ឋកិច្ចសំខាន់ៗ​មួយចំនួនរួមមាន៖​ វិស័យឧស្សាហកម្ម វិស័យសេវាកម្ម ​វិស័យសំណង់ វិស័យ​ទេសចរណ៍ និងវិស័យកសិកម្មជាដើម៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        2
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        106
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm