រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាជិត៥០ម៉ឺនដុល្លារ បង្កើតកងរុករកសង្រ្គោះក្នុងសមុទ្រ និងទន្លេ

2022/11/01 09:28:22 pm        288

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្លែងថា រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាជិត៥០ម៉ឺនដុល្លារ ដើម្បីបង្កើតកងរុករក និងសង្គ្រោះជនរងគ្រោះដែលលិចលង់ក្នុងសមុទ្រ ទន្លេ ឬបឹងបួរ។

ការថ្លែងរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បន្ទាប់ពី​អញ្ជើញ​ក្នុងទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ​នៅថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២២ ​នៅ​មជ្ឈមណ្ឌល​សន្និបាតកោះពេជ្យ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បាន​គូសបញ្ជាក់ថា ​ដោយមានការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តី ​បានណែនាំឲ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តាម​រយៈការចូលរួម​របស់សប្បុរសជនឧបត្ថម្ភជាង ២០ម៉ឺនដុល្លា និងថវិកាជាតិ ​ដោយនឹងបង្កើតកងរុករក និងសង្គ្រោះក្នុងផ្ទៃសមុទ្រ​ ទន្លេ ឬបឹង។

ក្នុងទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងថា សម្រាប់កម្ពុជាស្ទើរ​ជា​រៀងរាល់ឆ្នាំ បានរងផលប៉ះពាល់ដោយសារទឹកជំនន់ រាំងស្ងួត ​ខ្យល់កន្ត្រាក់ ​រន្ទះបាញ់ បាក់ច្រាំង​ទន្លេ និងគ្រោះមហន្តរាយផ្សេងៗទៀត។

ឯកឧត្តមទេសរដ្ឋមន្រ្តី បន្តថា ទោះជាយ៉ាងណារាជរដ្ឋាភិបាលបានផ្តល់អាងីភាពលើការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ ដោយបានពុះពារគ្រប់ឧបសគ្គប្រយុទ្ធលើគ្រប់សមរភូមិម្ចាស់​ការបាន​លើ​គ្រប់ទិដ្ឋភាព និងគ្រប់កាលៈទេសៈ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បញ្ជាក់ថា មូលបទរួមគ្នា ដើម្បីលើកកម្ពស់​តល្យការ​សកម្មភាព​មូលដ្ឋានីយកម្ម​សម្រាប់ភាពធន់​ នឹងគ្រោះមហន្តរាយ ដែលបានប្រារព្ធនាពេលនេះពិតជា​សាកសម​បំផុតជាមួយ​នឹងការប្រឈម​ ដែលកាន់តែកើនឡើងនៃមុខសញ្ញាគ្រោះថ្នាក់ និងការប្រែប្រួល​អាកាសធាតុ​នៅក្នុងពិភពលោក៕ អត្ថបទ សេក ឧត្តម


អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        2
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        106
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm