ប្រជាជន​ហៃ​ទី​ ៩៦,០០០​នាក់​ភៀសខ្លួន​ដោយសារ​ការ​កើន​ឡើង​អំពើ​ហិង្សា​របស់​ក្រុម​ជន​អន្ធពាល​

2022/11/01 09:57:17 pm        707

​ហៃ​ទី៖ រយៈពេល​ច្រើន​ខែ​បន្ទាប់ពី​ក្រុម​ជន​អន្ធពាល បាន​ចូលកាន់​កាប់​តំបន់​មួយ​ចំនួនក្នុង​ទីក្រុង​ព័រ​អូ​ប្រាំង ប្រទេស​ហៃ​ទី គ្រួសារ​ជាច្រើន​ដែល​ត្រូវ​បាន​បង្ខំ​ឱ្យ​បោះបង់ចោល​លំនៅឋាន​របស់​ពួកគេ​ បន្ត​រស់នៅ​ក្រោម​ស្ថានភាព​គួរ​ឱ្យ​ព្រួយ​បារម្ភ​នៅ​ក្នុង​ជម្រក​ដែល​ពុំ​មាន​ការ​កែលម្អ​នៅ​ទូទាំង​រដ្ឋធានី​។​

​អង្គការ​ទេសន្តោប្រវេសន៍​អន្តរជាតិ (IOM) របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ​មនុស្ស​ប្រមាណ ៩៦,០០០​នាក់​បាន​ភៀសខ្លួន​ចេញពី​លំនៅឋាន​របស់​ពួកគេ​នៅក្នុង​រដ្ឋធានី ប្រទេស​ហៃ​ទី ខណៈ​ប្រទេស​នេះ​ប្រឈម​នឹង​វិបត្តិ​ ដែល​បាន​ជំ​រុញ​ឱ្យ​រដ្ឋាភិបាល​ស្នើសុំ​ឱ្យ​ដាក់​ពង្រាយ​កងទ័ព​បរទេស​ជាបន្ទាន់​។ អង្គការ IOM បាន​និយាយ​ថា អំពើ​ហិង្សា​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ជន​អន្ធពាល​ បាន​បណ្ដាល​ឱ្យ​មាន​ការ​ចាប់​ជំរិត ឧក្រិដ្ឋកម្ម និង​អំពើ​ហិង្សា​កាន់​តែ​ច្រើន​។ យោង​តាម​អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា ក្រុម​ជន​អន្ធពាល​ត្រូវ​បាន​គេ​ជឿ​ថា​ បាន​គ្រប់គ្រង​ប្រហែល ៦០% នៃ​ទីក្រុង​ព័រ​អូ​ប្រាំង ដោយ​រំលោភ​ស្ត្រី កុមារ និង​វាយ​ធ្វើបាប​បុរស ព្រមទាំង​ដុត​បំផ្លាញ​លំនៅ​ឋាន ខណៈ​ពួកគេ​ប្រយុទ្ធ​ដើម្បី​គ្រប់គ្រង​ទឹកដី​បន្ថែម​ទៀត​ បន្ទាប់ពី​ការ​ធ្វើ​ឃាត​ប្រធានាធិបតី​លោក Jovenel Moïse កាលពី​ខែ​កក្កដា ឆ្នាំ២០២១។​

​វា​ក៏​មានការ​ផ្ទុះឡើង​ជំងឺ​អាសន្នរោគ ដោយមាន​ការ​ព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង​អំពី​ស្ថានភាព​មិនល្អ ​នៅ​ទីជម្រក​របស់​រដ្ឋាភិបាល ដែល​មនុស្ស​រាប់ពាន់នាក់​បានរស់នៅ​ជាច្រើន​ខែ​មកហើយ​។ យ៉ាងហោចណាស់​មាន​អ្នកស្លាប់​ ៤០​នាក់​ពី​ករណី​សង្ស័យ​ថា​ជា​ជំងឺ​អាសន្នរោគ​ កើតមាន​ជាង ១,៧០០​ករណី​ត្រូវ​បាន​រាយការណ៍ ទោះជា​មន្ត្រី​សុខាភិ​បាល​ជឿ​ថាចំនួន​នៅ​គឺ​ខ្ពស់ជាង​នេះ​ច្រើន​។​ ​អង្គការ IOM បាន​និយាយ​ថា ​ប្រជាជន ១៧,០០០​នាក់​ផ្សេងទៀត​នៅតែ​គ្មាន​លំនៅឋាន​អចិន្ត្រៃយ៍​ បន្ទាប់ពី​ការ​រញ្ជួយ​ដី​កម្រិត ៧.២​រិច​ទ័​រ​បាន​វាយប្រហារ​ភាគ​និរតី​ប្រទេស​ហៃ​ទី​កាលពី​ខែសីហា​ ឆ្នាំ២០២១។​ ​រដ្ឋាភិបាល​បាន​ស្នើ​សុំ​ជំនួយ​ពី​កងទ័ព​បរទេស បន្ទាប់ពី​ក្រុម​ជន​អន្ធពាល​មាន​ឥទ្ធិពល​មួយ​ក្រុម​របស់​ប្រទេស​ហៃ​ទី ​បាន​ឡោមព័ទ្ធ​ស្ថានីយប្រេងឥន្ធនៈ​សំខាន់​មួយ​កន្លែង​ ក្នុង​រដ្ឋធានី​កាលពី​ពាក់កណ្តាល​ខែកញ្ញា ដោយ​បង្ខំ​ឱ្យ​ស្ថានីយប្រេងឥន្ធនៈ និង​អាជីវកម្ម​សំខាន់ៗ​ត្រូវ​បិទទ្វារ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm