យុវសិស្សវិទ្យាល័យចាំយាម កែច្នៃត្រឡោកដូងទៅជាគ្រឿងសង្ហារឹមលក់ ដើម្បីយកថវិកាសិក្សា

2022/11/01 10:02:44 pm        451

កោះកុង៖ ក្រុមយុវសិស្សនៅវិទ្យាល័យចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បាននាំគ្នាកែច្នៃត្រឡោកដូងទៅជាគ្រឿងសង្ហារឹមលក់តាមប្រព័ន្ធអនឡាយ ដើម្បីយកថវិកាមកផ្គត់ផ្គង់ការសិក្សា។

យុវសិស្សនៅវិទ្យាល័យចាំយាម បានផ្តើមរួមគ្នាប្រមូលត្រឡោកដូងចាស់ៗគេបោះបង់មកកែច្នៃ​ធ្វើជា​គ្រឿងសង្ហារឹមស្អាតគួរឱ្យចាប់អារម្មណ៍ដាក់តាំងលក់តាមប្រព័ន្ធអនឡាយ ទំនេរក្រៅតែពីការ​សិក្សានៅសាលារបស់ពួកគេ។

ក្នុងចំណោមមិត្តភក្តិចំនួន៦នាក់ យុវជន វីង មុនទ្រី និងយុវតី ដឿន ស្រីវិត លើកឡើងថា ជាង៥ខែ​មកហើយ ដែលពួកគេមានគំនិតកែច្នៃត្រឡោកទៅជាគ្រឿងសង្ហារឹម ដោយសារតែមូលដ្ឋាន​រស់នៅ​សំបូរ​ទៅដោយត្រឡោកដែលគេវាទុកចោល ទើបយកមកកែច្នៃទៅគោមភ្លើង ​ថូផ្កា ​ប្រអប់​ដាក់ប៊ិច ត្រឡោករបាំ និងឧបករណ៍ម៉ាស្សាបាតជើង។

គំនិតច្នៃប្រឌិត​ពាសពេញ​ទៅដោយទៅសមត្ថភាពបូករួមការ​អត់ធ្មត់តស៊ូ ​ពាក់​កណ្តាលខែតុលា កន្លងទៅ ​យុវសិស្សវិទ្យាល័យចាំយាមទាំង៦នាក់នេះ បានជាប់ចំណាត់ថ្នាក់លេខ១​ទូទាំង​ប្រទេស​ក្នុងកម្មវិធីទិវាសហគ្រិនកម្ពុជា ​និងធុរកិច្ចសម្រាប់យុវជនកម្ពុជាឆ្នាំ២០២២ នៅឯវិទ្យាស្ថាន​បច្ចេកវិទ្យារាជធានីភ្នំពេញ។

លោក ទៅ សុខឃី ជាគ្រូបង្គោលដឹកនាំក្រុមយុវសិស្សជាប់ជ័យលាភីខាងលើ បង្ហាញ​ពី​មោទនភាព​របស់ខ្លួនចំពោះយុវជនជំនាន់ចេះមានគំនិតច្នៃប្រឌិតអ្វីដែលថ្មីៗ​សម្រាប់ជំនាញចំណេះដឹង និង​ស្វែងរកថវិកាមកដោះស្រាយការរៀនសូត្រ ​ដោយចំណាយពេលវេលាទំនេរអត់ប្រយោជន៍។

ក្រុមយុវសិស្សវិទ្យាល័យចាំយាម បានផលិតគ្រឿងសង្ហារឹមដែលច្នៃពីត្រឡោកសរុបប្រមាណជិត​១០០គ្រឿង​មានដូចជា៖ គោមភ្លើង ​ថូផ្កាតាំងលើតុ ​ឧបករណ៍ដាក់ប៊ិចខ្មៅដៃ ឧបករណ៍​ម៉ាស្សា​បាត់ជើង ​ដោយទទួលបាន​ថវិកា​ប្រមាណ ៥០០ដុល្លារ ​អំឡុងពេល៥ខែនេះ ​ភាគច្រើន​មាន​អតិថិជន​បញ្ជា​ទិញពីហ្វេសប៊ុកឈ្មោះថា ​«ត្រឡោកទាន់សម័យ​ Online Shop»។

បើតាមគម្រោងរបស់យុវសិស្សទាំងនេះ​ ពួកគេត្រៀមកែច្នៃដបទឹកទៅជាគ្រឿងសង្ហារឹម​ដ៏ទាក់ទាញ​បន្ថែមទៀត ​ដើម្បីបង្កើនចំនួនផលិតផលដែលសម្រេចបាន​ ក៏ដូចជាចំណូលថវិកានៃលក់ចេញ។ តែទោះយ៉ាងណា ​អាស្រ័យលើពួកគេមានពេលវេលាគ្រប់គ្រាន់នឹងរួមគ្នាធ្វើឱ្យចេញជារូបរាង៕អត្ថបទ៖ ឈឹម មករា


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        100
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        103
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm