អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​ប្រេ​ស៊ី​លបិទផ្លូវ ​ដើម្បី​តវ៉ា​ចំពោះ​ជ័យជំនះ​របស់លោក Lula

2022/11/01 10:20:04 pm        698

​ប្រេស៊ីល៖ អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​ដែល​គាំទ្រ ​ប្រធានាធិបតី​ប្រេ​ស៊ី​ល​ដែល​នឹង​ចាក​ចេញពី​តំណែង​លោក Jair Bolsonaro បាន​បង្កើន​ការ​តវ៉ា​របស់​ពួកគេ​កាលពី​ថ្ងៃ​ចន្ទ​ ដោយ​បាន​បិទ​ផ្លូវ​ក្នុង​រដ្ឋ​ចំនួន ១៦ ក្នុង​សកម្មភាព​ដែល​អាច​ប៉ះពាល់​ដល់​ការនាំចេញ​កសិផល ​ក្នុង​ប្រទេស​ផលិត​ស្បៀង​អាហារ​កំពូល​មួយ​របស់​ពិភពលោក​។​

​នៅ​ក្នុង​រដ្ឋ Goias វីដេអូ​ដែល​បាន​បង្ហាញ​ពី​រថយន្ត​ដឹកទំនិញ រថយន្ត​អ្នកដំណើរ និង​ត្រាក់ទ័រ​បាន​បិទ​ផ្លូវ​ទាំង​ទៅ​ទាំង​មក​។ មនុស្ស​ជាច្រើន​បាន​បិទ​ផ្លូវ ​និង​គ្រវី​ទង់​ជាតិ​ប្រេ​ស៊ី​ល ​ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ​របស់​ពួកគេ​ចំពោះ​លោក Bolsonaro។ លោក Bolsonaro បាន​ចាញ់​ការបោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ ដោយ​អតីត​ប្រធានាធិបតី​ឆ្វេង​និយម​លោក Luiz Inacio Lula da Silva បាន​ទទួល​ជ័យជំនះ​នេះ ប៉ុន្តែ​មិន​ទាន់​បាន​ទទួលស្គាល់​ការ​បរាជ័យ​ចំពោះ​គូប្រជែង​របស់​លោក​នៅឡើយ​។

លោក​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ថ្លែង​ទៅកាន់​ប្រជាជាតិ ប៉ុន្តែ​ភាព​ស្ងៀមស្ងាត់​តាម​វិទ្យុ​របស់​លោក​រហូត​មក​ដល់​ពេល​នេះ​ បាន​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​អំពី​ការ​ប្រគល់​អំណាច និង​រយៈពេល​នៃ​ការ​ធ្វើ​បាតុកម្ម​បិទផ្លូវ​។ នគរបាល​សហព័ន្ធ​ផ្លូវ​ហាយវ៉េ​របស់​ប្រទេស​ប្រេ​ស៊ី​ល​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ​អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ​បាន​បិទ​ផ្លូវ​មួយ​ផ្នែក ​ឬ​ទាំងស្រុង​នៅក្នុង​រដ្ឋ​ចំនួន ១៦ ដែល​កើន​ឡើង​ពី​រដ្ឋ​ចំនួន ១២ កាលពី​ពេល​មុន៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        68
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        396
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        444

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm