ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្ដល់គ្រឿងយន្ត និងសម្ភារប្រើប្រាស់ជូនកងពលតូចថ្មើរជើងលេខ៤១

2022/11/01 10:39:21 pm        749

ឧត្ដរមានជ័យ៖ អំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកង​យោធពល​ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជាប្រភេទគ្រឿងយន្ត និងសម្ភារប្រើប្រាស់មួយ​ចំនួនទៀត ​ត្រូវបាននាំយកទៅ ​ប្រគល់ជូនកងពលតូចថ្មើរជើងលេខ៤១ ដែលមានទីតាំង​ក្នុង​ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ សម្រាប់ប្រើប្រាស់បំពេញភារកិច្ចជួយប្រជាពលរដ្ឋ និងការពារជាតិ។

អំណោយរបស់អំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រួមមាន គោយន្ត និងរ៉ឺម៉កសណ្ដោង ចំនួន៨គ្រឿង-ឈុត ម៉ូតូចំនួន១១គ្រឿង, វិទ្យុទាក់ទង ​១៥គ្រឿង/ឈុត ​និងស័ង្កសី ចំនួន ៧,០០០សន្លឹក ត្រូវបានប្រគល់ជូន ​កងពលតូចថ្មើរជើងលេខ៤១ ​ដែលការ​ផ្ដល់​សម្ភារប្រើប្រាស់នេះ គឺជា​ការ​ឆ្លើយតប ​និងបំពេញសេចក្តីត្រូវ ​ការចាំបាច់សម្រាប់បម្រើការងារប្រចាំថ្ងៃ ការងារចុះជួយ​សង្គ្រោះគ្រោះមហន្តរាយជូនប្រជាពលរដ្ឋ ​និងការងារពង្រឹងវិស័យខឿនការពារជាតិ ។

ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ តាំងនាមឲ្យថ្នាក់ដឹកនាំ នាយ​ទាហាន នាយទាហានរង ​និងពលទាហានទាំងអស់ ​បានសម្ដែងនូវការដឹងគុណ ​និងអរគុណចំពោះ ឧត្តមសេនីយ៍ឯក ​ហ៊ុន ម៉ាណែត ដែលបានចំណាយធនធានផ្ទាល់ខ្លួនជួយសម្រួលដល់​ការលំបាក​ខ្វះខាត ដល់កងពលតូចថ្មើរជើងលេខ៤១​ ក្នុងស្មារតីជាតិនិយម​ ការគិតគូរខ្ពស់ពីសុខទុក្ខ និងការ​ដោះស្រាយ​ បញ្ហាប្រឈមនានា ​ប្រកបដោយព្រហ្មវិហារធម៌។

ឧត្តមសេនីយ៍ទោ បានចាត់តាំងប្រគល់ជូនដល់បណ្តាលស្ថាប័នកងឯកភាព ​និងវរសេនាតូច​ចំណុះយកទៅប្រើប្រាស់​ និងបានណែនាំឱ្យយកចិត្តទុកដាក់ក្នុងការថែទាំសម្ភារទាំងអស់នេះ ដោយ​ស្មារតី ទទួលខុសត្រូវខ្ពស់៕អត្ថបទ៖ ឃិន សារិទ្ធ

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm