កីឡដ្ឋាន​ស្ដា​ត​ចាស់​ជួសជុល​បាន ៥០% ខណៈ​រង​ផល​ប៉ះពាល់​តិចតួច ព្រោះ​កូ​វីដ​-១៩

2021/04/27 09:59:58 am        114

​បាល់ទាត់៖ លោក ខូវ ឆាយ អគ្គលេខាធិការ​សមាគម​កីឡា​បាល់ទាត់​ កង​យោធពល​ខេមរភូមិន្ទបាន​ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ​ដំណើរការ​ជួសជុល​កីឡដ្ឋាន​ស្ដា​ត​ចាស់ ពិសេស​ផ្នែក​ទីលាន​ប្រកួត​បាល់​ទាត់​បានសម្រេច​លទ្ធផល​ប្រមាណ ៥០% ហើយ តែ​លោក​រំពឹង​ថា ការ​ជួស​ជុល​នេះ​នឹង​អាច​បញ្ចប់​តាម​ផែនការ ទោះបី​រង​ផល​ប៉ះពាល់​តិចតួច​ដោយសារ​វិបត្តិ​កូ​វីដ​-១៩ ក៏ដោយ។​

​អគ្គលេខាធិការ​ក្រុម​កំពុង​ឈរ​លេខ​រៀង​ទី​៤ នៃ​លី​គ​រដូវ​កាល​ថ្មី​នេះ​បាន​បញ្ជាក់​ថា រយៈ​ពេល ១ខែ​មក​ហើយ​ដែល​កីឡដ្ឋាន​ស្ដា​ត​ចាស់ បាន​បើក​ការដ្ឋាន​ជួសជុល​ដើម្បី​កែ​លម្អ​ទីលាន​ឲ្យ​កាន់​តែ​ស្តង់ដារ និង​ងាយស្រួល​ក្នុង​ការ​បើកទ្វារ​ផ្ទះ​ស្វាគមន៍​ការប្រកួត​ផ្សេងៗ ហើយ​ដំណើរ​ជួសជុល​ទៀត​សោត បច្ចុប្បន្ន​បាន​ឈាន​ដល់​ការ​ដាំ​ស្មៅ​ធម្មជាតិ​ឡើងវិញ​ផង​ដែរ បន្ទាប់ពី​ក្រុមការងារ​ជួសជុលបាន​បំពាក់​នូវ​ប្រព័ន្ធ​ទឹក​ស្វ័យប្រវត្តិ​រួចមក។​ ​លោក ខូវ ឆាយ បន្ដថា ដោយសារ​ការ​ជួស​ជុល​នេះ ស្រប​ពេល​កម្ពុជា​មាន​វិបត្តិ និង​ការ​រីក​រាលដាល​ខ្លាំងនៃ​ជំងឺ​កូ​វីដ​-១៩ វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​តិចតួច ដល់​ដំណើរការ​ជួសជុល​លើ​ផ្នែក​កម្មង់​ទិញ និង​ដឹកជញ្ជូន​សម្ភារៈ​ជាដើម។ ប៉ុន្តែ​ក្រុមហ៊ុន​ទទួល​សិទ្ធ​ជួសជុល បាន​សន្យា​ចំពោះ​ថ្នាក់ដឹកនាំ​សមាគម នឹង​ព​ន្លឿ​ន​ការ​ជួសជុល​កីឡដ្ឋាន​ស្ដា​ត​ឲ្យ​បាន​រួចរាល់ តាម​ផែនការនៅ​អំឡុង​ចុងខែ​មិថុនា ពោល​គឺ​មុន​ការប្រកួត​លី​គជើង​ទី​២។​

​សូម​រំឭក​ថា កីឡដ្ឋាន​ស្ដា​ត​ចាស់ដែល​បាន​បើក​ការដ្ឋាន​ជួសជុល កាលពីដើម​ខែ​មីនា​កន្លង​ទៅ ដោយ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ ១៥​ម៉ឺន​ដុល្លារជាមួយ​ការ​បំពាក់​នូវ​ប្រព័ន្ធ​រំដោះ​ទឹក និង​ប្រព័ន្ធ​ស្រោចស្រព​ស្វ័យប្រវត្តិ ខណៈ​ទីលាន​ប្រកួតនឹង​រក្សា​ប្រើ​ស្មៅ​ធម្មជាតិ ដែល​មាន​គុណភាព​ខ្ពស់ដូច​ទៅ​នឹង​កីឡដ្ឋាន Smart RSN របស់​ក្លិប​ភ្នំពេញ​ក្រោ​ន​ដែរ ខណៈ​ក្រៅ​ទីលាន ដែល​​ជា​កន្លែង​កម្ដៅ​សាច់ដុំនឹង​ប្រើប្រាស់​ស្មៅ​សិប្បនិម្មិត។​ ​យ៉ាងណាមិញ​នេះ​គ្រាន់តែ​ជា​ផែន​ការ​ជួសជុល​ដំណាក់កាល​ទី​១ ខណៈ​ចុង​ឆ្នាំ​២០២១ ឬ​ដើម​ឆ្នាំ​២០២២ ខាងមុខ ក្រុម​ជើង​ខ្លាំង​មួយនៃ​លី​គ​កំពូល​កម្ពុជានេះ នឹង​បន្ដ​ធ្វើ​ការ​កែ​លម្អ​កីឡដ្ឋាន​ស្ដា​ត​ចាស់ទ្រង់ទ្រាយ​ធំ​ ក្នុង​ដំ​ណាក់​កាល​ទី​២ ដោយ​គ្រោង​វាយកៅអីអង្គុយ និង​វេទិកា​ចោល ហើយ​សាងសង់​ឡើងវិញ រួម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ទៀត ដែល​គ្រោង​ចំណាយ​ថវិកា​ប្រមាណ ១​លាន​ដុល្លារ​ឯណោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ខូវ ឆាយ កាល​ពី​ពេល​ថ្មីៗ​កន្លងទៅ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        147
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        158
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm