លោកជំទាវ ឱ វណ្ណឌី​ន​៖ ខួប​១​ឆ្នាំ​ នៃ​ការ​បើក​ប្រទេស​ឡើងវិញ​ គឺ​ចង់​ចាំ​ជានិច្ច​វត្តមាន​សម្តេច​តេ​ជោ​

2022/11/02 12:59:25 am        576

​ភ្នំពេញ​៖ ខួប​មួយ​ឆ្នាំ​នៃ​ការ​បើក​ប្រទេស​ឡើងវិញ​គឺ​យើង​ចង់ចាំ​ជានិច្ច​វត្តមាន​របស់​ស​ម្តេច​តេ​ជោ ដែល​បាន​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​រួចផុត​ពី​ការសម្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។​

​តាមរយៈ​អត្ថបទ​មួយ​សរសេរ ដោយ​លោកជំទាវ​វេជ្ជបណ្ឌិត​ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ដែល​ហៅ​កាត់​ថា គ​.​វ​.​ក​-១៩ ផ្សព្វ​ផ្សាយ​ នៅ​ថ្ងៃទី​១ ​ខែវិច្ឆិកា​នេះ បាន​បរិយាយ​ថា ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១ គឺជា​ថ្ងៃ​ដែល សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​បើក​ដំណើរការ​ប្រទេស​ឡើងវិញ បន្ទាប់ពី​ការ​រាតត្បាត​ជា​សាកល​នៃ​វីរុស​កូ​វីដ​-១៩ ចាប់​តាំងពី​ការរកឃើញ​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ដំបូង​គេ នៅ​ខេត្ត​ព្រះសីហនុ និង​ស្ថិតនៅ​ក្នុងពេលដែល​ប្រទេស​កម្ពុជា បានទទួល​ចំនួន​អ្នក​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដល់​គោលដៅ​១០​លាន​នាក់ សម្រាប់​ក្រុម​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើងទៅ ដែលជា​គោលដៅ​បានដាក់​ចេញ ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងនោះ​មាន​លោកយាយ​-​លោកតា ដែលមាន​អាយុ​ពី ១០០​ឆ្នាំ​ឡើង មាន​ចំនួន ១៤៩​នាក់ បាន​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ផងដែរ​។

​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២២ នេះ គឺជា​ថ្ងៃ​គម្រប់​មួយឆ្នាំ​នៃ​ការបើក​ដំណើរការ​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា ឡើងវិញ ហើយក៏​ជា​ថ្ងៃ​ដែល​យើងទាំងអស់គ្នា បាន​ចងចាំ​ថា "​វត្តមាន​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី គឺជា​អាយុជីវិត​របស់​យើងទាំងអស់គ្នា ប្រសិនបើ​គ្មាន​សម្ដេច​តេ​ជោ​ដឹកនាំ​ទេនោះ យើងទាំងអស់គ្នា នឹងមិន​អាច​បាន​រួច​ផុតពី​ការសម្លាប់ ដោយសារ​ជំងឺ​កូ​វីដ​-១៩ វាយលុក​ខ្លាំងក្លា​ដែរ ហើយ​ពេលវេលា​នេះ ក៏​អាច​ចាត់ទុក​បានដែរ​ថា គឺ ជាការ​ជួយសង្គ្រោះ​អាយុជីវិត​លើក​ទី​២ បន្ទាប់​ពីថ្ងៃ​រំដោះ ៧​មករា ឆ្នាំ​១៩៧៩ ដែល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​លះបង់​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី និង​ការ​ផ្តល់នូវ​ការយកចិត្តទុកដាក់​ខ្ពស់បំផុត​ដល់​ការរស់រានមានជីវិត​របស់​ប្រជាជន​កម្ពុជា រួមទាំង ជនបរទេស​ជាច្រើន​នាក់ ដែល​កំពុងស្នាក់នៅ​លើទឹក​ដី​កម្ពុជា នា​សម័យ​កូ​វីដ​-១៩​។​

​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១ ជា​ថ្ងៃ​ដែល​ប្រជាជន​ទាំងអស់ បាន​វិលត្រឡប់​ទៅរក​ការរស់នៅ​ធម្មតា​ក្នុង​ប្រក្រតីភាព​ថ្មី ក្នុង​បរិបទ បន្ត​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ រហូតមកដល់​បច្ចុប្បន្ន​នេះ​។ ដូច្នេះ យើងខ្ញុំ​ទាំងអស់គ្នា​សូម​ចងចាំ​នូវ គុណូបការៈ​ដែល​មិនអាច​កាត់ថ្លៃ​បាន​ក្នុងការ​ជួយសង្គ្រោះ​អាយុជីវិត​ប្រជាជន​កម្ពុជា​ទាំង​២​លើក គឺ​លើក​ទី​១ នៅ​ថ្ងៃ ៧​មករា ឆ្នាំ​១៩៧៩ និង​លើក​ទី​២ នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១ ព្រមទាំង​បន្ត​គាំទ្រ​ការដឹកនាំ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អ្នក​បន្តវេន​ដ៏​មាន​សក្តានុពល គឺ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​បន្តវេន​នាយករដ្ឋមន្ត្រី នៅ​គ្រប់​កាលៈទេសៈ និង​ជា​រៀងរហូត​តទៅ​។​

​សំណេរ​លោកជំទាវ​ឱ វណ្ណឌី​ន​បន្តទៀតថា សូម​បង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ កុំភ្លេចថា វីរុស​កូ​វីដ​-១៩ នៅ​មិនទាន់​ទៅណា​ឆ្ងាយ​ពី​យើង​នោះទេ​។

វីរុស​អូ​មី​ក្រុង​កំពុងតែបន្ត​ប​ម្លែ​ង​ខ្លួន​ជាច្រើន​ជំនាន់​ទៅហើយៗ ក្នុងពេល​ថ្មីៗ​នេះ ក៏មាន​ការរកឃើញ​វីរុស​អូ​មី​ក្រុង​ប​ម្លែ​ង​ថ្មី​ឈ្មោះថា XBB ដែល​កំពុងតែ​ឆ្លង​នៅតាម​បណ្តា​ប្រទេស​ចំនួន ៣៥​ប្រទេស និង BQ1 ចំនួន ៦៥​ប្រទេស​ទៅហើយ​មកទល់ពេលនេះ​។ ដូច្នេះ សូម​បងប្អូន​ទាំងអស់ បន្ត​ប្រុងប្រយ័ត្ន ដោយ​អនុវត្ត​វិធានការ​ការពារ ជាពិសេស ៣​ការពារ និង​ទៅ​ទទួលយក​វាក់​សាំង​កូ​វីដ​-១៩ ដូ​ស​ជំរុញ​ទី​៣ ទី​៤ និង​ទី​៥ ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​រក្សាបាន​នូវ​ភាពស៊ាំ​បុគ្គល និង​ភាពស៊ាំ​សហគមន៍ ធានាបាន​នូវ​និ​រន៍​ភាព​នៃ​ការរស់នៅ​ប្រចាំថ្ងៃ​ក្នុង​ប្រក្រតីភាព​ថ្មី​របស់​បងប្អូន​បានយូរ​អង្វែង​តទៅ​៕ អត្ថបទ​៖​ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am       
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        104
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm