ស្ថាប័ន​ជំនាញ​មិន​គាំទ្រ​ការ​បង្កប់​ល្បែង​ស៊ីសង​ក្រោម​រូបភាព​កីឡា តែ​ស្នើ​អាជ្ញាធរ​គួរ​ថ្លឹងថ្លែង​លើ​ករណី​ខ្លះ

2022/11/02 05:10:57 pm        78

​បាល់ទះ៖ ថ្មីៗ​នេះ​មាន​ករណី​អាជ្ញាធរចុះ​រុះ​រើ​តារាង​បាល់ទះ​មួយ​កន្លែង ស្ថិតនៅ​ភូមិ​មាន​កកើត ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង បន្ទាប់ពី​ទទួលបាន​ដំណឹង​ពី​ប្រជាពលរដ្ឋ​ថា តារាង​បាល់ទះ​នេះមានការ​ប្រកួត​ភ្នាល់​លុយ​ខ្ទប់​ពាន់​ដុល្លារដែល​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍ និង​មានមតិ​ជាច្រើនបាន​ជជែក​លើ​បណ្ដាញ​សង្គម ដោយមាន​មតិ​ខ្លះបាន​គាំទ្រ​ការអនុវត្ត​របស់​អាជ្ញា​ធរ​រដ្ឋបាល​ស្រុក​សាមគ្គី​មានជ័យ ខណៈ​មតិ​ខ្លះហាក់​មិន​ពេញចិត្ត​ការអនុវត្ត​បែប​នេះ​ឡើយ។​

​ជុំវិញ​ករណីនេះ លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ក៏បាន​សម្ដែង​ការស្ទាក់​ស្ទើរក្នុងការ​គាំទ្រ​ចំណាត់ការ​របស់​រដ្ឋបាល​ស្រុក​សាមគ្គី​មានជ័យ​ផងដែរ។ លោក​ថា លោក​មិន​គាំទ្រ​ដាច់ខាតការ​បង្កប់​ល្បែងស៊ីសងក្រោមរូបភាព​កីឡា ដូចជា​ការបើក​តារាង​បាល់ទះ តែ​ក្រោយ​ផ្ទះ​មាន​លេងបៀរ ឬ​អាប៉ោង​ជាដើម។ ប៉ុន្ដែ​អាជ្ញាធរ​គួរ​មាន​ឥរិយាបថ​ទន់ភ្លន់​ជាង​នេះ ដែល​អាចធ្វើ​ការជូនដំណឹង ឬ​ណែនាំ​មុនក្នុងករណី​សង្ស័យ មុន​ឈានទៅ​អនុវត្ត​វិធាន​ការរុះ​រើ។​ ​មន្ដ្រីជាន់ខ្ពស់នៃ​ស្ថាប័ន​កីឡា​ជំនាញ និង​ជា​អាជ្ញាធរ​មួយរូប​ផង​នោះ លោក​បាន​បន្ដថា និយាយ​ពី​ច្បាប់ គ្រប់​រូបភាពនៃ​ការ​ភ្នាល់មិន​ថា​លេង​កីឡា ឬ​ភ្នាល់​ត្រឹម ១០០​រៀល​នោះទេសុទ្ធតែជា​ល្បែងស៊ីសង។ តែ​ក្នុងករណី​គួរតែមាន​ការថ្លឹងថ្លែង ព្រោះ​ពេល​ខ្លី ប្រជាពលរដ្ឋ​ច្រើន​យក​ទម្លាប់​លេង​ចេញ​តុង ​(​សេវា​តាម​តារាង​) ឬ​លេង​ដាក់​ទឹក​សុទ្ធដើម្បី​ជំរុញ​ឲ្យ​មាន​ការលេង​កីឡា ដើម្បី​សុខភាព ស្របតាម​យុទ្ធនាការ​របស់​រាជរ​ដ្ឋា​ភិ​បាល ដែលជំរុញ​ឲ្យ​ប្រជាជន​ម្នាក់​ត្រូវ​ចេះ​លេង​កីឡា​មួយ​ប្រភេទ​ប្រចាំជីវិត។​​

​យ៉ាងណាមិញ​ត្រឡប់​ទៅកាន់​អាជ្ញាធ​រដ្ឋបាល​ស្រុក​សាមគ្គី​មានជ័យនា​ខេត្តកំពង់ឆ្នាំង បន្ទាប់ពី​មានមតិ​រិះគន់​មួយចំនួនក៏បាន​ធ្វើការ​បំភ្លឺ​ផង​ដេរ​ថា គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក បានទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា កន្លែង​លេង​បាល់ទះ ១​កន្លែងនៅ​ទីតាំង​នោះមានការ​ភ្នា​ក់​ដាក់​ប្រាក់​រហូតដល់​ជិត​មួយ​ពាន់​ដុល្លារ។ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុកបាន​ចុះ​ធ្វើ​កិច្ចសន្យា និង​ណែនាំ​អប់រំ​ដល់​ម្ចាស់​តារាង​បាល់ទះ​ឈ្មោះ កែវ ណ​រី ស្ថិតនៅ​ភូមិ​មាន​កកើត ឃុំ​ត្បែងខ្ពស់ ឈប់​ឲ្យ​មានការ​ភ្នា​ក់ ចំពោះ​កីឡា​ដែល​លេង​ដើម្បី​សុខភាព គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុកពុំមាន​ការហាមឃាត់​នោះទេ មានតែ​លើកស្ទួយ​ដល់​វិស័យ​កីឡា​បន្ថែមទៀត៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        169
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        176
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm