កូរ៉េខាងជើង​លើកឡើងថា សមយុទ្ធ​យោធា​សហរដ្ឋអាមេរិក​-​កូរ៉េខាងត្បូងមិនអាច​អត់ឱន​ឲ្យ​តទៅទៀត​បានទេ​

2022/11/02 05:24:39 pm        667

​​កូរ៉េខាងជើង៖ ស្របពេល​មានការ​គំរាមកំហែង​ពី​កូរ៉េខាងជើង កងកម្លាំង​របស់​សហ​រដ្ឋ​អាមេរិក និង​កូរ៉េខាងត្បូង​បន្តធ្វើ​សមយុទ្ធ​យោធា​នៅ​តាម​ព្រំដែន​កូរ៉េ។ ​ជា​ការ​តវ៉ា កូរ៉េខាងជើង​បាន​បាញ់​សាក​ល្បង​មី​ស៊ី​ល​ជា​បន្តបន្ទាប់​។ ប៉ុន្តែ​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​នៅតែ​បន្ត​សម​យុទ្ធ​យោធា​រួមគ្នា យ៉ាង​គគ្រឹកគគ្រេង​ដោយ​មិន​ខ្វល់​អ្វី​ទាំងអស់​។ ​​ទោះ​យ៉ាងណា កងកម្លាំង​សហរដ្ឋ​អាមេរិក និង​កូរ៉េខាងត្បូង​បាន​ចាប់ផ្ដើម​សម​យុទ្ធ​រួមគ្នា​ធំ​បំផុត​កាល​ពី​ម្សិលមិញ​។

យន្តហោះ​រាប់​រយ​គ្រឿង​មកពី​កងកម្លាំង​អាកាស​នៃ​ប្រទេស​ទាំង​២ ​ត្រូវ​បាន​រួមគ្នា​នៅ​ក្នុង​ការធ្វើ​សមយុទ្ធ​ទាំងយប់​ទាំង​ថ្ងៃ​។ ​នៅ​ក្នុង​ស្ថានភាព​នេះ កូរ៉េខាងជើង​បាន​ចេញ​ការព្រមាន​ជា​សាធារណៈ​ថា កូរ៉េខាងជើង​នឹង​សងសឹក​សហរដ្ឋ​អាមេរិក​វិញ​យ៉ាង​ធ្ងន់ធ្ងរ ​បើ​មិន​បញ្ឈប់​សម​យុទ្ធ​សង្គ្រាម​រួមគ្នា​ជាមួយ​កូរ៉េខាងត្បូង​ទេ​នោះ​។ នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ ​ចេញ​ដោយ​ក្រសួងការបរទេស​កូរ៉េខាងជើង​និយាយ​ថា ប្រសិន​បើ​សហរដ្ឋអាមេរិក​មិន​ចង់បាន​ការវិវឌ្ឍន៍​ធ្ងន់ធ្ងរ​ ដែល​មិន​ស្រប​ទៅ​នឹង​ផលប្រយោជន៍​សន្តិសុខ​របស់​ខ្លួន​ទេ​នោះ ត្រូវតែ​បញ្ឈប់​សម​យុទ្ធ​យោធា​ឥតប្រយោជន៍​នេះ​ភ្លាម​។ ​បើ​ពុំ​នោះ​ទេ​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ទាំងស្រុង​ចំពោះ​ផលវិបាក​ទាំងអស់។ ប្រសិនបើ​សហរដ្ឋអាមេរិក​បន្ត​ចូលរួម​ក្នុង​សកម្មភាព​បង្ក​រឿង​ខាង​យោធា​ពេញបន្ទុក​បែបនេះ​ទៀត កូរ៉េខាងជើង​នឹង​ចាត់វិធានការ​សងសឹក​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត ​យើង​នឹង​ធ្វើ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        99
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        130
សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា

2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm