កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ជាង​ ១០​គ្រាប់ ដែល​ជំរុញ​ឲ្យ​កូរ៉េខាងត្បូង​ចេញ​ការព្រមាន​ការ​វាយឆ្មក់​តាម​អាកាស

2022/11/02 05:46:01 pm        701

​កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូង​និយាយ​ថា ​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​សរុប​ជាង ​១០​គ្រាប់​ក្បែរ​ឆ្នេរ​សមុទ្រ​ភាគ​ខាងកើត និង​ភាគ​ខាងលិច​របស់​ខ្លួន​។ ​យោធា​កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹង​ថា មី​ស៊ី​ល​ជា​ច្រើន​ប្រភេទ​បាន​ហោះ​ទៅកាន់​តំបន់​ឆ្នេរសមុទ្រ​ភាគ​ខាងកើត និង​ខាងលិច​របស់​ឧបទ្វីប​កូរ៉េ ប៉ុន្តែ​ពុំបាន​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ទេ​។

​នាយសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ជាច្រើន​គ្រាប់​ចេញពី​តំបន់​ឆ្នេរសមុទ្រ Wonsan ភាគ​ខាងកើត​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​។ នៅ​ពេល​មុន​នេះ យោធា​កូរ៉េខាងត្បូង​បាន​និយាយ​ថា ខ្លួន​បាន​តាមដាន​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​ខ្លី​ចំនួន ​៣​គ្រាប់​ដែល​បាន​បាញ់​ចេញពី​តំបន់​ឆ្នេរ​សមុទ្រ​ភាគ​ខាងកើត​របស់​ឧបទ្វីប​នេះ។ មួយ​គ្រាប់​ក្នុងចំណោម​មី​ស៊ី​ល​ទាំង​នោះ​បាន​ធ្លាក់​ជិត​ព្រំដែន​កូរ៉េ​ទាំង​២ ដែល​ជំរុញ​ឲ្យ​កូរ៉េខាងត្បូង​ចេញ​ការ​ព្រមាន​វាយឆ្មក់​តាម​ដែនអាកាស ​នៅ​លើ​កោះ​មួយ​ក្នុងចំណោម​កោះ​ជាច្រើន​របស់​ខ្លួន​។

​ការ​បាញ់​ជាច្រើន​គ្រាប់​នេះ​មាន​ឡើង​ប៉ុន្មាន​ម៉ោង ក្រោយ​កូរ៉េខាងជើង​ចេញ​ការ​គំរាម​ខ្លាំង​ៗ​ក្នុង​ការ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ ដើម្បី​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​ទូទាត់​សង​ការខូចខាត​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ​ដែល​ជា​ការ​ផ្ទុះ​ឡើង​ភាព​តានតឹង​នៃ​វោហារសាស្ត្រ​ដ៏​ក្កៅ​គគុក ដាក់​គោល​ដៅ​លើ​សកម្មភាព​សម​យុទ្ធ​ទ្រង់ទ្រាយ​ធំដែល​នៅ​តែ​បន្ត ​រវាង​គូប្រជែង​របស់​ខ្លួន​គឺ​សហរដ្ឋ​អាមេរិក និង​កូរ៉េខាងត្បូង​៕​

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        25
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        66
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        102

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»

2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm