Liverpool យកឈ្នះ Napoli តែ​នៅតែ​ឈរ​លេខ២ ក្នុង​ពូ​ល

2022/11/02 05:53:23 pm        65

​បាល់ទាត់៖ ​ក្រុម​ហង្ស​ក្រហម Liverpool បានបញ្ចប់​ស្ថិតិ​ឈ្នះ​រហូត​របស់ Napoli នៅក្នុង​ពូ​ល A ក្រោយ​យកឈ្នះ​នៅ​ទឹកដី Anfield ២-០ ប្រកួត​បង្ហើយ​ក្នុង​ពូ​ល​។ ​ក្រុម​របស់លោក Jurgen Klopp ទើប​ត្រលប់​ពី​បរាជ័យ​ក្នុង​ទឹកដី​ខ្លួនឯង​ក្រោម​ស្នាដៃ Leeds កាលពី​ថ្ងៃ​សៅរ៍ តែ​គ្រាប់​ជ័យជំនះ​ទាំងពីរ​គ្រាប់​របស់ Liverpool យប់មិញ​ត្រូវ​រង់ចាំ​ដល់​ចុង​ម៉ោង​។

​​Mohamed Salah ជា​អ្នក​រកបាន​គ្រាប់​ដំបូង​នៅ​នាទី​ទី៨៥ ខណៈ Darwin Nunez ធ្វើបាន​នៅ​នាទី​ទី៩០+៨​។ ​​ជ័យជំនះ Liverpool នៅតែ​បញ្ចប់​ការប្រកួត​ក្នុង​ពូ​ល A នេះ​នៅ​ចំណាត់ថ្នាក់​លេខ២ ពីក្រោម Napoli ដដែល​មាន ១៥ពិន្ទុ​ដូចគ្នា តែ​បានបញ្ចប់​ស្ថិតិ​មិន​ចាញ់​សោះ​របស់ Napoli ២១ប្រកួត​ជាប់​គ្នា​គ្រប់​ក្របខណ្ឌ​។ ​​ក្រុម​ទាំង​ពីរបាន​ដឹក​ដៃ​គ្នា​ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ ​ខណៈ​លេខ៣ ក្នុង​ពូ​ល​ដែលមាន​កៅអី​មួយ​នៅ​វគ្គ Play-Off UEFA Europa League នោះ​គឺ Ajax Amsterdam ដែល​បាន​យកឈ្នះ​នៅ​ទឹកដី Rangers ៣-១​។ ​​Rangers បាន​ក្លាយជា​ក្រុម​ស្កុ​ត​ឡេ​ន​ដំបូង​គេ​ ដែល​លេង​វគ្គ​វិលជុំ​ក្នុង​ពូ​ល​ដោយ​គ្មាន​ពិន្ទុ​រាប់​សោះ​ចាញ់​ទាំង ៦ប្រកួត និង​ជា​ក្រុមទី២២ ក្នុង​ប្រវត្តិសាស្ត្រ Champions League ដែលមាន​កំណត់ត្រា​អាក្រក់​បែបនេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        122
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល

2026/07/25 12:37:15 pm
​យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/07/25 12:36:09 pm
​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm