អាស៊ី​កោតសរសើរ​ពី​ការជំរុញ​ចលនា​ស្ដ្រី​ក្នុង​កីឡា​របស់​កម្ពុជា​

2022/11/02 06:15:32 pm        81

​អូឡាំពិក៖ បណ្ដា​សមាជិក​គណៈកម្មាធិការ​អូឡាំពិក​អាស៊ី​ (OCA) បាន​សម្ដែង​ការកោតសរសើរចំពោះ​ការជំរុញ​ចលនា​ស្ដ្រី​ក្នុង​វិស័យ​កីឡា តាមរយៈ​ការធ្វើ​បទ​បង្ហាញ​របស់​មន្ដ្រី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក្នុង​សិក្ខាសាលាស្តីពី​សមភាព​យែ​ន​ឌ័​រក្នុង​វិស័យ​កីឡា​ Olympic Council of Asia Gender Equity seminar ​នៅ​ប្រទេស​បា​រ៉ែ​នកាលពីដើម​សប្ដាហ៍​កន្លងទៅ​។​

​នេះ​បើតាម​ការបញ្ជាក់​របស់​លោក ញ៉ា​ន សុខ​វិសាល ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​កិច្ចការ​អន្ដរជាតិ បន្ទាប់ពី​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជាបា​នប​ញ្ចូ​នរូ​បលោក រួមជាមួយ​លោកស្រី ប្រាក់ សម្ផស្ស អនុប្រធាន​គណៈកម្មកា​រ​ស្ដ្រី និង​កីឡា ចូលរួម​សិក្ខាសាលាស្តីពី​សមភាព​យែ​ន​ឌ័​រក្នុង​វិស័យ​កីឡារយៈពេល ២​ថ្ងៃកាលពី​ថ្ងៃទី​៣០ និង​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២២។​ ​លោក​ថា សិក្ខាសាលា​នេះមាន​ប្រតិភូ​មកពី ៤២​ប្រទេស​ទ្វីបអាស៊ី​ចូលរួម ប៉ុន្ដែ​មាន ៤​ប្រទេស​ប៉ុណ្ណោះដែល​ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើ​បទ​បង្ហាញ ក៏ដូចជា​ចែករំលែក​ពី​ចលនា​ស្ដ្រី​ក្នុង​វិស័យ​កីឡាតាម​បណ្ដា​ប្រទេស​របស់ខ្លួន ក្នុងនោះ​គឺមាន​កម្ពុជា ប៊ូ​តាន ម៉ុង​ហ្គោ​លី និង​ម្ចាស់ផ្ទះ​បា​រ៉ែ​ន។​

​ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​កិច្ចការ​អន្ដរជាតិ​ដដែល​បន្ដថា ការធ្វើ​បង្ហាញ​របស់ខ្លួនក្នុងនាម​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ផ្ដោត​ការយកចិត្តទុកដាក់​លើ​ការលើកកម្ពស់​ស្ដ្រី របៀប​យ៉ាងម៉េច​ក្នុង​ចលនា​អូឡាំពិក ពិសេស​កំឡុងពេល​កូ​វីដ​-១៩​។ ក្នុងនោះ​កម្ពុជា​ក៏បាន​រៀបចំ​សិក្ខាសាលា​របស់​ស្ដ្រី​ផងដែរ អំឡុង​វិបត្តិ​សកល​នោះដោយ​រៀបចំ​ឲ្យ​លោកស្រី ស៊ន សៀវ​ម៉ី និង​កញ្ញា ហែម​ថុ​ន វិ​ទិ​នី ចែករំលែក លើកទឹកចិត្ត និង​បង្ហាញ​នូវ​របៀប​ហាត់ប្រាណ​មួយចំនួន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ហាត់ប្រាណ​ជាប្រចាំ តាម​ការណែនាំ​របស់ខ្លួនកំឡុងពេល​បិទ​ខ្ទប់​នៅផ្ទះដោយសារ​វិបត្តិ​កូ​វីដ​-១៩ នោះ​»​។​ ​តាមរយៈ​ការធ្វើ​បទ​បង្ហាញ​របស់​យើង​នេះ កម្ពុជា​បានទទួល​ការកោតសរសើរពី​បណ្ដា​ប្រទេស​ជា​មិត្ត​ក្នុង​ទ្វីបអាស៊ី​ទាំងអស់​ថា កម្ពុជា​ធ្វើ​បទ​បង្ហាញ​បាន​យ៉ាង​ល្អ ពិសេស​គឺ​ការជំរុញ​ចលនា​ស្ដ្រី​ក្នុង​វិស័យ​កីឡា​នេះ​តែម្ដង។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់លោក ញ៉ា​ន សុខ​វិសាល៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        164
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        173
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm