Lewandowski វិល​មក​ហ្វឹកហាត់​វិញ​ ​ខណៈ Bayern Munich ត្រូវ​ការ​គ្រាប់​បាល់​ដាច់​ខាត​ពេល​ជួប PSG

2021/04/27 09:59:58 am        110

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ប៉ូឡូញ Robert Lewandowski ត្រូវ​បាន​គេ​ឃើញ​ត្រលប់​មក​វិញ​ហើយ ​ក្រោយ​របួស​ជង្គង់​អំឡុង​ការប្រកួត​ឲ្យ​ក្រុម​ជំរើស​ជាតិ និង​អវត្តមាន​ពី​ការប្រកួត​ជើង​ទី១ វគ្គ ៨ក្រុម​ចុង​ក្រោយ​ដែល​ចាញ់ Paris Saint Germain ២-៣ ក្នុង​ដី​ខ្លួនឯង​។

​​ការ​វិល​មក​ហ្វឹកហាត់​នេះ​ចាត់ទុកថា ​ជា​ដំណឹង​ល្អ​សំរាប់ Bayern Munich ដែល​ត្រូវការ​គ្រាប់​បាល់​ដាច់​ខាត​នៅ​ទឹកដី PSG និង​ត្រូវការ​លើស​ពី ១​គ្រាប់​។ យ៉ាង​ណាក្តី Lewandowski មិនទាន់​រឹងមាំ​គ្រប់គ្រាន់​ឡើយ​សំរាប់​ការប្រកួត​រាត្រី​នេះ ខណៈ​របួស​ជង្គង់​រប​ស់​គេ​ត្រូវ​សម្រាក​យ៉ាងហោចណាស់​ ២​សប្ដាហ៍​ទៀត​។ ​កីឡាករ​វ័យ ៣២​ឆ្នាំ​រូប​នេះ​បាន​ទទួល​រង​របួស​នេះ ​ក្នុង​ការ​ប្រកួត​ចុង​សប្តាហ៍​កន្លងទៅ​ដែល​ប៉ូឡូញ​យកឈ្នះ​អង់​ដូ​រ៉ា ៣-០ ខណៈ​អតីត​ខ្សែប្រយុទ្ធ Dortmund រូប​នេះ​រក​បាន ២​គ្រាប់​ម្នាក់ឯង​។ ​​អវត្តមាន​របស់ Lewandowski ពី Bayern Munich បាន​ក្លាយ​ជា​បច្ច័យ​អវិជ្ជមាន​ខ្លាំង​សំរាប់​ក្រុម ​បន្ទាប់ពី​ចាញ់ PSG ហើយ Bayern Munich ថែមទាំង​បាត់បង់​ ៣​ពិន្ទុ​ចុង​សប្តាហ៍​កន្លងទៅ​នៅ Bundesliga ផង​ដែរ​ក្រោយ​ស្មើ ១-១ ទល់នឹង​ក្រុម​ភ្ញៀវ Union Berlin៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        132
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        143
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm