សម្ដេច ស ខេង៖ បច្ចុប្បន្នកម្ពុជាមានធនធានមនុស្សសមល្មមសម្រាប់បន្តអភិវឌ្ឍន៍ប្រទេសជាតិ

2022/11/02 10:42:50 pm        648

បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍​ថា បច្ចុប្បន្ននេះកម្ពុជាមានធនធានមនុស្សសមល្មមសម្រាប់បន្ត​អភិវឌ្ឍន៍​ប្រទេសជាតិ ខណៈគុណ​ភាព​អប់រំ នៅកម្ពុជាពីមុនស្ថិតក្រោមបណ្ដាប្រទេសនានា ​ប៉ុន្តែបច្ចុប្បន្ន បានតាមទាន់​ស្មើមុខស្មើមាត់​ជាមួយបណ្ដាប្រទេសមួយចំនួន។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា១ខ្នង ២ជាន់ ១២បន្ទប់ នៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ភ្នំសំពៅ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង នៅថ្ងៃទី០២ ​ខែវិច្ឆិកា​នេះ ​សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា នៅពេលខាងមុខ កម្ពុជាត្រូវការធនធានមនុស្សបន្ថែមទៀតឱ្យកាន់​តែ​សម្បូរបែប ដើម្បីពង្រាយនៅគ្រប់ទីកន្លែង ​ចាប់ពីថ្នាក់ជាតិ ​រហូតដល់ថ្នាក់ក្រោមជាតិ ដើម្បីអភិវឌ្ឍន៍​ប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្តជាលំដាប់ ។

ក្នុងឱកាសនេះដែរសម្ដេចក្រឡាហោម ស ខេង បានបន្តណែនាំដល់ប្រជាពលរដ្ឋឱ្យទៅចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ-១៩ឱ្យបានគ្រប់ដូសតាមកាលកំណត់ ដើម្បីពង្រឹងភាពស៊ាំក្នុងសហគមន៍ និងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។

សម្ដេចបានជំរុញអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច ឱ្យខិតខំសហការគ្នា បង្រ្កាបបទល្មើសល្បែង​ស៊ីសង ​អំពើជួញដូរមនុស្ស គ្រឿងញៀន​ និងអំពើចោរកម្មផ្សេងៗ​ឱ្យមានប្រសិទ្ធភាពខ្ពស់។ បានណែនាំ​ដល់ប្រជាពលរដ្ឋ ​ដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត ​មិនទាន់បានចុះឈ្មោះ ទៅ ចុះ​ឈ្មោះឱ្យបានទាន់ពេលវេលា ​ដើម្បីមានសិទ្ធិបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ​ ដែលខ្លួនពេញចិត្ត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ៕អត្ថបទ៖ នឿត សុភ័ក្ត្រ


អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        102
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        149
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm