ថវិកាប្រមាណ១១លានដុល្លារ បានចាក់ចូលទៅក្នុងចរន្តសេដ្ឋកិច្ចក្នុងខេត្តព្រះវិហារ ក្នុងឆ្នាំ២០២២

2022/11/02 11:49:16 pm        732

ព្រះវិហារ៖ ថវិកាប្រមាណ១១លានដុល្លារ បានចាក់ចូលទៅក្នុងចរន្តសេដ្ឋកិច្ចក្នុងខេត្តព្រះវិហារ តាមរយៈការចុះកិច្ចសន្យាទិញ លក់ ដំឡូងមីស្ងួតរវាងសហគមន៍កសិកម្មចំនួន ១១នៅខេត្តព្រះវិហារ ក្នុងឆ្នាំ២០២២។

នៅរសៀលថ្ងៃទី១ ខែវិច្ឆិកាម្សិលមិញនេះ សហគមន៍កសិកម្មចំនួន១១នៅខេត្តព្រះវិហារ បានចុះកិច្ចសន្យា ទិញ លក់ ដំឡូងមីស្ងួត ជូនក្រុមហ៊ុនហង្សហាវេស អេហ្រ្គីខលឈ័រ លើបរិមាណជាង៥ម៉ឺនតោននៅក្នុងឆ្នាំ២០២២នេះ។ ពិធីនេះក្រោមវត្តមានឯកឧត្តមគីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម លោក ប្រធានមន្ទីរកសិកម្មខេត្ត លោកនាយកក្រុមហ៊ុន លោក លោកស្រីតំណាងដៃគូរអភិវឌ្ឍន៍ និងប្រជាសហគមន៍កសិកម្មជាច្រើនរូបទៀត ។

ក្នុងពិធីនោះដែរឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងដោយ​សេចក្តីសោមនស្ស​រីករាយ​ក្រៃលែង ​ដែលបានចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខា ​លើកិច្ចសន្យាប្រចាំឆ្នាំ សម្រាប់​ការ ទិញ លក់ ដំឡូងមីស្ងួត រវាងក្រុមហ៊ុនហង្សហាវេស ​អេហ្គ្រីខលឈ័រ ជាមួយសហគមន៍កសិកម្ម​នៅខេត្តព្រះវិហារនាពេលនេះ។

ឯកឧត្តម គីម រិទ្ធី ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ​និងក្រុមការងារ​គម្រោងពិពិធកម្មក​សិកម្មកម្ពុជា ក្រុមការងារក្រុមហ៊ុនSBK និងក្រុមហ៊ុនហង្សហាវេស អេហ្គ្រីខលឈ័រ ពិសេសមន្ទីរ​កសិកម្មខេត្តព្រះវិហារ ដែលបានខិតខំប្រឹងប្រែងដើម្បី​ឱ្យមានកម្មវិធីចុះហត្ថលេខានេះ។

ឯកឧត្តម អភិបាលខេត្តព្រះវិហារ ក៏​បានសំដែងនូវក្តីសោមនស្សរីករាយចំពោះថ្នាក់ដឹក​នាំ​និង​ក្រុមការងារគម្រោង ​ដែលបានសហការយ៉ាងល្អប្រពៃ ​ជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ហើយ​បានប្រឹងប្រែងយកចិត្តទុកដាក់ ​និងទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តគម្រោង ទោះបីជាជួប​បញ្ហាប្រឈមពីការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ក្តី ក៏បានរួមគ្នាដោះស្រាយការងារសង្គ្រោះបន្ទាន់ ដល់អ្នករងគ្រោះដោយសារវិបត្តិនេះ ​តាមរយៈបង្កើនផលិតកម្មស្បៀងដែលឆាប់ឱ្យផល ដូចជា​ផលិតកម្មបន្លែ វារីវប្បកម្ម ចិញ្ចឹមត្រី កង្កែប ការចិញ្ចឹម មាន់ ទា ព្រមទាំងផ្តល់ស្រះ អណ្តូង ដែលបាន​ជួយគ្រួសារក្រីក្រអាចស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។

ឯកឧត្តម គីម រិទ្ធី ថ្លែងបន្តថា ថ្ងៃនេះយើងបានចុះហត្ថលេខាលើកិច្ចសន្យា ទិញ លក់ ដំឡូងមីស្ងួត រវាង​ក្រុមហ៊ុនហង្សហាវេស អេហ្គ្រីខលឈ័រ ​ជាមួយសហគមន៍កសិកម្មចំនួន១១ លើបរិមាណជាង ៥ម៉ឺនតោន។ដែលនេះបង្ហាញពីភាពរឹងមាំនៃទីផ្សារដំឡូងមីនៅកម្ពុជា​ អាចនាំចេញទៅប្រទេសចិន នឹងអាចចូលរួមលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ​ តាមរយៈការពង្រឹង ពង្រីក​ទីផ្សារផលិតផលកសិកម្ម។

ដើម្បីឱ្យកិច្ចសន្យានេះដំណើរការបានដោយរលូន​ ឯកឧត្តមអភិបាលខេត្តព្រះវិហារ បានណែនាំ​ភាគីទាំងពីរព្យាយាមអនុវត្តឱ្យបានល្អ ​នូវរាល់លក្ខខណ្ឌដែលបានចែងនៅក្នុងកិច្ចសន្យា ជាពិសេស​ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម ត្រូវពន្យល់ដល់សមាជិក​ដែលជាផលិតករ ឱ្យបាន​យល់ច្បាស់​នូវរាល់លក្ខខណ្ឌ​ រួមទាំងបរិមាណ និងគុណភាពដំឡូងមីស្ងួត​ដែលត្រូវផ្គត់ផ្គង់​ជូនក្រុមហ៊ុន៕


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        98
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        102
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm