ក្រុមការងារអភិរក្សសំណង់បុរាណ បន្តជួសជុលហេដ្ឋារចនាសម្ព័ន្ធស្ពានទ័ពក្នុងខេត្តឧត្ដរមានជ័យ

2022/11/03 12:00:02 am        1.0 K

ឧត្ដរមានជ័យ៖ ក្រុមការងារអភិរក្សសំណង់បុរាណ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការ​ជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ​ខេត្តឧត្តរមានជ័យ បន្តគម្រោងជួសជុលកែលម្អហេដ្ឋា​រចនា​សម្ព័ន្ធស្ពានទ័ព ដែលរងការខូចខាត​ឲ្យមានភាពល្អប្រសើរឡើងវិញ ដើម្បីបម្រើដល់វិស័យ​ទេសចរណ៍។

លោក ហុង យឿន ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តឧត្តរមានជ័យ ​បានឲ្យដឹងថា ស្ពានទ័ព ត្រូវបានកសាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ​មានបណ្តោយប្រវែង១៥០ម៉ែត្រ ​ទទឹងប្រវែង ១៦,៥០ម៉ែត្រ ​និងកម្ពស់១០ម៉ែត្រ ដែលជាស្ពានបុរាណដ៏វែងជាងគេមួយក្នុងប្រទេសកម្ពុជា មាន​ទីតាំង ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកចុងកាល់។ ស្ពាននេះ កន្លងមក មិនសូវមានអ្នកស្គាល់នោះទេ ដោយសារព្រៃ ដុះហ៊ុំព័ទ្ធជិត ​និងមានការបែកបាក់ខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផង ។

លោក បានឱ្យដឹងថា បច្ចុប្បន្ន ស្ពាននេះ ត្រូវបានគេស្គាល់ច្រើនហើយ ​បន្ទាប់ពីមានការផ្សព្វផ្សាយ និងការជួសជុល ដែលរំពឹងថា ​ទៅអនាគត ស្ពាននេះ នឹងក្លាយជាគោលដៅទេសចរណ៍មួយរបស់​ខេត្តជាយដែននេះ ​និងផ្ដល់ផលប្រយោជន៍ដល់សហគមន៍ផង។

លោកស្រី ម៉ម វណ្ណារី ប្រធានការិយាល័យនាយកដ្ឋានការពារ ​និងអភិរក្សសំណង់បុរាណ ​របស់​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ​បានបញ្ជាក់ថា ​នេះគឺជាគម្រោងលើកទី៧ហើយ សម្រាប់ក្រុមការ​ងារ​អភិរក្ស ​សំណង់បុរាណ។ ​ការជួសជុលស្ពានទ័ពនេះ ​គឺផ្ដោតលើចំណុចរលុះថ្មផ្នែកខាងកើត ដោយសារទឹកហូរបុក​ ខ្លាំងអំឡុងរដូវវស្សាម្តងៗ ​។ ចំណែកផ្នែកខាងលិច មិនសូវរលុះថ្មចេញ​ប៉ុន្មាននោះទេ។

ក្រុមការងារ ត្រូវជីក រណ្តៅជម្រៅ៤ម៉ែត្រចុះក្រោម ​ដើម្បីដាក់ថ្មតាមជញ្ជាំងដែលពុកផុយ ដោយ​បាន​យកថ្មថ្មីប្រភេទថ្មបាយ ក្រៀម មកក្រាលធ្វើជាគ្រឹះជើងសរសរចាស់នីមួយៗ ដើម្បីឲ្យមានភាពរឹងមាំ​ធន់នឹងទឹកហូរ ៕អត្ថបទ៖ ឃិន សារិទ្ធ


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        100
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        103
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm