កម្ពុជា​ និង​អាស៊ាន​រៀបចំ វេទិកា​អាស៊ាន​ប្រចាំ​ឆ្នាំ​ ស្ដីពី​កិច្ចការពារ​កុមារ​តាម​ប្រព័ន្ធ​អន​ឡាញ​

2022/11/03 12:47:50 am        742

​ភ្នំពេញ​៖ កម្ពុជា និង​អាស៊ាន​រួមទាំង​បណ្ដា​ដៃគូ​អភិវឌ្ឍន៍​ដែល​ធ្វើការ​លើ​វិស័យ​កុមារ បាន​រៀប​វេទិកា អាស៊ាន​ប្រចាំឆ្នាំ ស្ដីពី​កិច្ចការពារ​កុមារ​តាម​ប្រព័ន្ធ​អន​ឡាញ​។ កិច្ចប្រជុំ​នេះ​នឹង​ធ្វើឡើង​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃទី២ និង​ថ្ងៃ​ទី​៣ ខែវិច្ឆិកា​។​

​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា អាស៊ាន រួមទាំង​បណ្ដា​អង្គការ​ដៃគូ​អភិវឌ្ឍន៍ និង​ស្ថានទូត​អូស្ត្រាលី បានរៀបចំ​វេទិកា​រយៈពេល​ពីរ​ថ្ងៃ ស្ដីពី​កិច្ចការពារ​កុមារ​តាម​ប្រព័ន្ធ​អន​ឡាញ​។

នេះ​ជា​ព្រឹត្តិការណ៍​មួយ​ក្នុងចំណោម​ព្រឹត្តិការណ៍​ជាច្រើន ដែល​កម្ពុជា​រៀបចំឡើង មុននឹង​កិច្ចប្រជុំ​ថ្នាក់​កំពូល​អាស៊ាន ចូលមក​ដល់​។​

​ក្នុងឱកាស​បើក​វេទិកា​នេះ ឯកឧត្តម ម៉ែន វិ​ចិត្ត រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច និង​ជា​តំណាង​ឯកឧត្តម​រដ្ឋមន្ត្រី បានចាត់ទុក​ថា​នេះ​ជា​កិច្ចប្រឹងប្រែង​រួមគ្នា ដើម្បី​ឈានទៅ​ទប់ស្កាត់ និង​ការពារ​កុមារ​ពី​ការរំលោភបំពាន​នេះ​។ វេទិកា​នេះ​គឺជា​ឱកាស​សម្រាប់​គ្រប់ភាគី​ទាំងអស់ ត្រូវ​ធ្វើការ​ជាមួយគ្នា​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ដើម្បី​ធានាថា​កុមារ​ពិតជា​អាច​ទទួលបាន​អត្ថប្រយោជន៍​ការប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ ជាមួយនឹង​ការទទួលបាន​ការការពា​រ​ពី​ការកេងប្រវ័ញ្ច និង​រំលោភបំពាន​តាម​ប្រព័ន្ធ​អន​ឡាញ​ផងដែរ​។

​ឯកឧត្តម​លើកឡើង​បន្ថែមថា សម្រាប់​កម្ពុជា​ផ្ទាល់ គឺ​រាជរដ្ឋាភិបាល​បាន​បំពេញ​និង​សម្រេចបាន​ការងារ​ជាច្រើន​ក្នុង​ការជួយ​ដល់​កុមារ ដែល​អាច​ចាត់ទុកជា​ប្រទេស​គំរូ​មួយ​ផងដែរ​។

​សម្រាប់​កម្ពុជា​ក្រៅពី​មាន​មន្ត្រី​ជំនាញ ជាច្រើន​ដែល​ធ្វើការ​លើ​វិស័យ​កុមារ ក៏ដូចជា​ផែនការ​សកម្មភាព​នានា គឺ​កម្ពុជា​ក៏បាន​ជួយសង្គ្រោះ​កុមារ​ជាច្រើន​ចេញពី​គ្រោះ​សាហាវ កូ​វីដ​-១៩ និង​មានការ​ឧបត្ថម្ភ​ជា​ជួយ​ដល់​កុមារ​ងាយ​រងគ្រោះ​ជាច្រើន​។ ជាក់ស្ដែង​គឺមាន​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដោយ​មិន​គិតថ្លៃ​ដល់​កុមារ​អាយុ​ពី ៣​ឆ្នាំ ទៅ​ក្រោម ១៨​ឆ្នាំ​ប្រមាណ ៤​លាន ៨​សែន​នាក់ ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ​និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​ប្រមាណ ២៦​ម៉ឺន​នាក់ និង​មាន​ការជួយ​ដល់​គ្រួសារ​ក្រីក្រ​ជាប្រចាំ​ខែ​ដោយ​ចំណាយ​ថវិកាជាតិ​អស់​ជិត ៩០០​លាន​ដុល្លារ​។​

​គួរ​បញ្ជាក់ដែរថា សម្រាប់​វេទិកា​រយៈពេល​ពីរ​ថ្ងៃ​ដែល​រៀបចំឡើង​នេះ គឺ​នឹង​ការចេញ​សេចក្ដីថ្លែងការណ៍​រួមគ្នា​មួយ ក្នុងការ​ឆ្លើយតប​ក្នុងការ​ទប់ស្កាត់​ការពារ​ដល់​កុមារ​៕​អត្ថបទ​៖ គឹម​ហុក 

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm