ក្រសួងផែនការ​កែសម្រួល​ចំណុច​ខ្លះ​នៃ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​

2022/11/03 02:17:59 am        793

ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងផែនការ ដែលមាន​ការគាំទ្រ​ពី​ដៃគូ​ផ្សេងៗ ធ្វើការ​កែសម្រួល​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៃ​ចំណុច​មួយ​ចំនួន បន្ទាប់ពី​បាន​អនុវត្ត​ទៅ​មាន​ភាពខ្វះ​ចន្លោះ ឬ​ចំណុច​ខ្លះ​ខ្វះ​ថវិកា​សម្រាប់​អនុវត្ត ហើយ​ក្រសួងផែនការ ក៏បាន​ជំរុញ​ដល់​ក្រសួង​ស្ថាប័ន​នានា បញ្ជូន​ទិន្នន័យ ឲ្យ​បានជា​ក់លាក់​ពី​គោលដៅ និង​សូចនាករ​ទាំងនោះ ។​

ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​បញ្ជី​ការសម្រួល​ចំណុច​ដៅ សូចនាករ និង​តម្លៃ​ចំណុច​ដៅ​សូចនាករ របស់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា (​គ​.​អ​.​ច​.​ក​) នៅ​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២២ ឯកឧត្តម រិ​ន វីរៈ រដ្ឋមន្ត្រី​ស្ដីទី ក្រសួងផែនការ មានប្រសាសន៍ថា ការងារ​កែសម្រួល​នេះ ត្រូវបាន​ចាប់ផ្ដើម​តាំងពី​ឆ្នាំ​២០២០ ប៉ុន្ដែ ​ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ បាន​ធ្វើ​ឲ្យ​ដំណើរការ​នៃ​ការរៀបចំ និង​បញ្ចប់​ការងារ​នេះ មាន​ភាព​យឺតយ៉ាវ​ជាង​ការ​គ្រោងទុក​។​

ឯកឧត្តម​ បាន​បន្តថា ក្នុង​របាយការណ៍​ចំនួន​២ នៅក្នុង​ឆ្នាំ​២០១៩ បាន​បង្ហាញ​ថា ប្រមាណ​ជាង​២០​ភាគរយ​នៃ​ចំណុច​ដៅ ឬ​ប្រមាណ​ជាង​៣២​ភាគរយ នៃ​សូចនាករ របស់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា មិនមាន​ទិន្ន័យ​គាំទ្រ ឬ​មិនមាន​វដ្ដ​ទិន្នន័យ ក្នុងពេលដែល​រៀបចំ​របាយកាណ៍​នេះ ដែលជា​ហេតុ​ធ្វើ​ឲ្យ​មិនអាច​កំណត់​បាន​ថា ចំណុច ឬ​សូចនាករ​នោះ សម្រេចបាន ឬ​មិន​សម្រេចបាន​តាម​កា​រគ​ម្រោ​ង​ទុក​ក្នុង​ឆ្នាំ​២០៣០ ។​

ឯកឧត្តម បាន​បន្ថែមថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក្រសួងផែនការ​បាន​ណែនាំ​ដល់​ក្រសួង ស្ថាប័ន សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ដើម្បី​ស្វែងរក​ប្រភព​ទិន្នន័យ គាំទ្រ​ដល់​ចំណុច​ដៅ ឬ​សូចនាករ​ទាំងនោះ ជាពិសេស​សូចនាករ ដែល​ពុំមាន​ប្រភព​ទិន្នន័យ​គាំទ្រ ។​

កាលពីពេល​ថ្មីៗ​កន្លងទៅនេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានស្នើ​ដល់​អង្គការសហប្រជាជាតិ ពិនិត្យមើល​ឡើងវិញ​ពី​គោលដៅ ចំណុច​ដៅ​របស់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដូចនេះ​កម្ពុជា​ក៏ត្រូវ​កែសម្រួល​បណ្ដា​គោលដៅ​នានា រួមទាំង​គោលដៅ​ជាតិ ដែលមាន​នៅក្នុង​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ផងដែរ ។​

គួរ​បញ្ជាក់ថា គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា ក្នុងនោះ ​មាន​គោលដៅ​ចំនួន ១៨, ចំណុច​ដៅ​ចំនួន​៨៨ និង​សូចនាករ​ចំនួន​១៤៨៕ ​អត្ថបទ៖ បាន សុខ​រិ​ទ្ធិ​

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        104
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        151
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm