ខណ្ឌ​រដ្ឋបាល​ជលផល ចុះបង្ក្រាប​បទល្មើស​ជល​ផល​នៅ​ស្រុក​ឆ្លូង ដោយ​រឹបអូស​បាន​ឧបករណ៍​នេសាទ​ខុសច្បាប់​ជាច្រើន

2021/04/27 09:59:58 am        34

ក្រចេះ ៖ ឧបករណ៍​នេសាទ​ល្មើសច្បាប់ និង​កូន​ត្រី​ច្រុះ​ជាច្រើន​គីឡូ ​ត្រូវបាន​ខណ្ឌ​រដ្ឋបាល ជលផល​ក្រចេះ ​ប្រលែង​ចូល​ក្នុង​បឹង​អាង​ធម្មជាតិ ​បន្ទាប់ពី​បង្ក្រាបបាន​។


​ប្រតិបត្តិការនេះ ​ធ្វើឡើង​ កាលពី​នៅ​ថ្ងៃទី​១៨ ខែតុលា ម្សិលមិញ​​នេះ ​ដឹកនាំ​ដោយ លោក ម៉ុក ពន្លក នាយ​ខណ្ឌ​ជលផល សហការ​ជាមួយ គណៈបញ្ជាការ​ឯកភាព​ស្រុក​ឆ្លូង ​បាន​ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស ជលផល នៅ​ចំណុច​បឹង​ប្រាំង ឃុំ​កញ្ជរ ស្រុក​ឆ្លូង ខេត្តក្រចេះ​ ដោយ​រឹបអូស​បាន​វត្ថុតាង ​និង​បាន​ប្រលែង​កូន​ត្រី​ចម្រុះ​ជាច្រើន​ចូល​ក្នុង​អាង​បឹង​ធម្មជាតិ​វិញ​។

លោក ម៉ុក ពន្លក បាន​ឲ្យ​ដឹងថា ប្រតិ​បត្តិការបង្ក្រាប​នេះ​ គឺ​បាន​រុះរើ និង​ដកហូត​បាន របាំង​ស្បៃ​មុង​ចំនួន ២១​ខ្សែ ប្រវែង​ប្រមាណ​ជា ១៣០០​ម៉ែត្រ ​, លូ​ស្បៃ​មុង​ចំនួន ២១​មាត់​លូ​, របាំង​សាច់​អួន​នីឡុង​ក្រឡា​ញឹក ៣​ខ្សែ ប្រវែង​ប្រមាណ​ជា ២០០​ម៉ែត្រ, លប​សាច់​អួន​ក្រឡា​ញឹក ចំនួន ៣​គ្រឿង​, បង្គោល​ចម្រឹង​ឫស្សី ៣១៥​ដើម​, ចាក់​លែង​ត្រី​ចម្រុះ​ចូល​បឹង​ធម្មជាតិ​ប្រមាណ ​៧០​គីឡូក្រាម​។

លោកនាយ​ខណ្ឌ បាន​បញ្ជាក់ថា ​វត្ថុតាង​មួយចំនួន​រួមមាន​ លូ​ស្បៃ​មុង និង​លប​សាច់​អួន ​ក្រឡា​ញឹក ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​បំផ្លាញ​ចោល​នៅ​ និង​កន្លែង ។ ​ដោយឡែក របាំង​ស្បៃ​មុង និង​សាច់​អួន​ក្រឡា​ញឹក ​បាន​ដឹក​យក​ទៅ​ថែរក្សា​ទុក​នៅ​ផ្នែក​រ​ដ្ឋបាល​ជលផល ​ព្រែក​ប្រសព្វ ​ដើម្បី​ទុក​ជូន​អាជ្ញាធរ​មូលដ្ឋាន​ និង​ប្រជាពលរដ្ឋ​យកទៅ​ប្រើប្រាស់​ ក្នុង​ការងារ​កសិកម្ម ​នៅពេល​មានការ​ស្នើសុំ​។

លោក ម៉ុក ពន្លក ក្នុងនាម​ជា​មន្ត្រី​ជំនាញ​ ​បាន​អំពាវនាវ ​និង​សំណូមពរ​ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ចូល​រួមគ្នា ​ជាពិសេស​ប្រជា​នេសាទ ​សូម​យោគយល់ និង​សុំ​អោយ​មានការ​ចូលរួម​ដើម្បី​ថែរក្សា ការពារ ​នូវ​ធនធាន​ជលផល​ទាំងអស់គ្នា ​ជាពិសេស​មិនត្រូវ​យក​ឧបករណ៍​នេសាទ​ខុសច្បាប់ ដែល​ច្បាប់​ស្ដីពី​ជលផល ​បានធ្វើការ​ហាមឃាត់​ ដូចជា ឧបករណ៍​ ឆក់​ត្រី និង​ឧបករណ៍​នេសាទ​ស្បៃ​ម៉ុង ជា​ឧបករណ៍​នេសាទ​ខុសច្បាប់​ យ៉ាង​ធ្ងន់ធ្ងរ ​ហើយ​កុំ​យក​មក​ធ្វើ​ការ​នេសាទ​ក្នុង​ដែនដី​នេសាទ ទាំង​បឹង​,​ទន្លេ​,​ព្រែក​, ស្ទឹង និង​អូរ ព្រោះថា​ ឧបករណ៍​ទាំងនេះ​បាន​បំផ្លិចបំផ្លាញ ​ទាំង​ត្រី​មេ​ពូជ ​និង​កូន​ត្រី​តូចៗ ​សូម្បីតែ​កូន​កំពឹស ក៏​មិន​សេសសល់​ដែរ​៕

អត្ថបទ ៖ ​ម័រ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        1
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        87
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm