កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​បា​លីស្ទិ​ក​រំលង​ជប៉ុន​ដែល​តម្រូវ​ឲ្យ​មានការ​ប្រកាស​ឲ្យ​ពលរដ្ឋ​រត់​ចូល​ក្នុង​ជម្រក​សុវត្ថិភាព​

2022/11/03 04:46:18 pm        402

​កូរ៉េខាងជើង​៖ កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បា​លីស្ទិ​ក​ជាច្រើន​គ្រាប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ រួមទាំង​មួយ​គ្រា​ប់​ដែល​បាន​ធ្វើ​ឲ្យ​មានការ​ប្រកាស​អាសន្ន​ឲ្យ​ពលរដ្ឋ​ក្នុង​តំបន់​មួយ​ចំនួន​នៃ​ភាគ​កណ្ដាល​ និង​ខាងជើង​ប្រទេស​ជប៉ុន​រត់​ចូល​ក្នុង​ជម្រក​សុវត្ថិ​ភាព ជា​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​ដ៏​ច្រើន​បំផុត​ក្នុង​រយៈ​ពេល​ ១ឆ្នាំ​ដោយ​ប្រទេស​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។

​នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា មួយ​ក្នុងចំណោម​មី​ស៊ី​ល​ដែល​កូរ៉េខាងជើង​បាន​បាញ់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ អាច​ជា​មី​ស៊ី​ល​បា​លីស្ទិ​ក​អន្តរទ្វីប (ICBM)​។​ ​ចំណែក​យោធា​កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹង​ថា ​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល ​៣​គ្រាប់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្នុង​នោះ​មួយ​គ្រាប់​ទំនងជា​មី​ស៊ី​ល​បា​លីស្ទិ​ក​អន្តរទ្វីប​ (ICBM)​ និង​ ២​គ្រាប់​ទៀត​អាច​ជា​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​។​ ការ​បាញ់​ទាំងនេះ​មាន​ឡើង​មួយថ្ងៃ​ បន្ទាប់ពី​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​យ៉ាងហោចណាស់ ​២៣​គ្រាប់​ជា​ចំនួន​ច្រើន​បំផុត​ក្នុង​រយៈពេល​តែមួយ​ថ្ងៃ រួម​ទាំង​មួយ​គ្រា​ប់​ដែល​បាន​ធ្លាក់​ក្បែរ​ឆ្នេរសមុទ្រ​កូរ៉េខាងត្បូង​ជា​លើកដំបូង​។

​ប្រជា​ពលរដ្ឋ​ក្នុង​ខេត្ត Miyagi, Yamagata និង​ខេត្ត Niigata ក្នុង​ភាគ​ខាងជើង​ជប៉ុន​ ត្រូវ​បាន​ព្រមាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ឲ្យ​ពលរដ្ឋ​រត់​ចូល​ក្នុង​ជម្រក​សុវត្ថិភាព នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ការ​ប្រកាស​អាសន្ន​របស់​ជប៉ុន​។ ​ការព្រមាន​នេះ​បាន​និយាយ​ថា ​មី​ស៊ី​ល​មួយ​គ្រាប់​បាន​ហោះ​រំលង​លើ​ប្រទេស​ជប៉ុន​។ ​ក្រោយមក​ក្រសួងការពារជាតិ​ជប៉ុន​បាន​និយាយ​ថា មី​ស៊ី​ល​ពុំបាន​ហោះ​រំលង​ទឹកដី​របស់​ប្រទេស​ជប៉ុន​ទេ​។ ​ប្រព័ន្ធ​ផ្សព្វផ្សាយ FNN បាន​រាយការណ៍​ដោយ​​សំអាង​ប្រភព​នានា​ពី​រដ្ឋាភិបាល​ថា រយៈពេល​ប្រមាណ ២៥​នាទី​បន្ទាប់ពី​ការ​បាញ់​លើកដំបូង​ត្រូវ​បាន​រាយការណ៍។ ​ឆ្មាំ​សមុទ្រ​ជប៉ុន​បាន​និយាយ​ថា មី​ស៊ី​ល​មួយ​គ្រាប់​បាន​ធ្លាក់​។ មី​ស៊ី​ល​នេះ​បាន​ធ្លាក់​នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ចម្ងាយ ១,១០០​គីឡូ​ម៉ែត្រ​ភាគ​ខាងកើត​ប្រទេស​ជប៉ុន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        68
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        396
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        444

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm