វីរកីឡាការិនី ខាន់ ចេ​សា ទទួល​បានការ​សាទរ​ជាថ្មី ក្រោយ​ឈ្នះ​មេដាយមាស​ជើងឯក​ពិភពលោក​

2022/11/03 05:14:12 pm        297

​ជឺ​ជី​តស៊ូ៖ កីឡាការិនី​ជឺ​ជី​តស៊ូ​ជម្រើសជាតិ ខាន់ ចេ​សា បាន​នាំមក​នូវ​កិត្តិយស​ជូន​ជាតិ​ជាថ្មី បន្ទាប់ពី​​ដណ្ដើមបាន​មេដាយមាសក្នុងការ​ប្រកួត​ជ្រើសរើស​ជើងឯក​ពិភពលោក​ Ju-Jitsu World Championship 2022 នៅ​ទីក្រុង​អា​ប៊ូ​ដា​ប៊ី ប្រទេស​អារ៉ាប់​រួម ក្រោយ​យកឈ្នះ​កីឡាការិនីអេ​ស្ប៉ា​ញ​ Matthews Martin Naiomi ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រកាលពី​យប់​មិញ​។​

​អ្វីដែល​ពិសេសក្រោយ​ទទួលបាន​ជ័យជម្នះ​ភ្លាមៗ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​ផ្ញើ​សារ​ចូលរួម​អបអរសាទរ​វីរ​កីឡាការិនី ខាន់ ចេ​សា ចំពោះ​ការ​ដណ្ដើមបាន​មេដាយមាស​ជូន​ជាតិ​មាតុ​ភូមិ​នេះ​ផងដែរ។​ ​ម្ចាស់​មេដាយមាស​កីឡា​អាស៊ីឆ្នាំ​២០១៨ រូបនេះគឺជា​អត្ត​ព​លិ​ក​កម្ពុជា​ម្នាក់ក្នុង​ច​ណោម ៣​នាក់ដែល​ចូលរួម​ព្រឹត្តិការណ៍​ពិភពលោក​នេះដោយ​កញ្ញា​បាន​ប្រកួត​លើ​វិញ្ញាសា​ Jiu Jitsu (Newaza) ​ទម្ងន់​ក្រោម ៥២​គីឡូក្រាម ។ វិញ្ញាសា​នេះមាន​បេក្ខភាព​ប្រកួតប្រជែង ១៧​រូបដោយ​ប្រើ​ប្រព័ន្ធ​ប្រកួត​ជម្រុះ​ចាញ់​ធ្លាក់ ខណៈ ចេ​សា បាន​យកឈ្នះ​គូប្រកួត ៥​ប្រកួតៗ​គ្នាដើម្បី​ក្លាយជា​ម្ចាស់​មេដាយមាស។​ ​សម្រាប់​លទ្ធផល​ការប្រកួតក្នុងនាម​កីឡាការិនី​ដែល​ឈរ​ចាំ​នៅ​ជុំ​ទី​២ ឬ​វគ្គ ១៦​នាក់​ចុងក្រោយ ខាន់ ចេ​សា បាន​ផ្ដួល​ដៃគូ​ឲ្យ​បោះបង់​ការប្រកួត ៣​ប្រកួត​ជាប់​គ្នា ក្នុងនោះ​ជុំ​ទី​២ កញ្ញា​បាន​ផ្ដួល​កីឡាការិនី​ហ្វីលីពីន​ Baluyot Ashley Jeraine ​ដោយ​ប្រើពេល​ត្រឹម ២​នាទី និង ២៣​វិនាទី និង​ផ្ដួល​កីឡាការិនី​ម្ចាស់ផ្ទះ​អារ៉ាប់​រួម​ Shraim Maitha ​ដោយ​ប្រើពេល​ត្រឹមតែ ៥៣​វិនាទីនៅ​ជុំ​ទី​៣ មុន​បន្ដ​ផ្ដួល​កីឡាការិនី​អ៊ី​ស្រា​អ៊ែ​ល​ Aronov Pnina ​ដោយ​ប្រើពេល ៣​នាទី និង ១៩​វិនាទីនៅក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។​

​ឈានដល់​វគ្គ​ផ្ដាច់ព្រ័ត្រ សម្រាប់​ការជួប​ជើង​ខ្លាំង​មកពី​តំបន់​អឺរ៉ុប ទោះបី ចេ​សា មិនអាច​ផ្ដួល​ដៃគូ​ឲ្យ​បោះបង់​ការប្រកួតដូច​កីឡាការិនី​ហ្វីលីពីន អារ៉ាប់​រួម និង​អ៊ី​ស្រា​អ៊ែ​ល​យ៉ាងណាក្ដី តែ​កីឡាការិនី​វ័យ ២១​ឆ្នាំ​រូបនេះបាន​ប្រើ​បច្ចេក​ទេស​ពិសេស​របស់ខ្លួនដោយ​ចាប់​ឃ្លេ​កីឡាការិនី​អេ​ស្ប៉ា​ញ​ Matthews Martin Naiomi ​រយៈពេល ៦​នាទី​ពេញស្ទើរ​រើ​មិន​រួច ហើយ​ជា​លទ្ធផល​អាជ្ញាកណ្ដាលបានផ្ដល់​ជ័យជម្នះ​ដោយ​ពិន្ទុ ដល់​កីឡាការិនី​ឆ្នើម​របស់​កម្ពុជាដែល​ក្លាយជា​ម្ចាស់​មេដាយមាស​លើ​វិញ្ញាសា​ក្រោម​ទម្ងន់ ៥២​គីឡូក្រាម​តែម្ដង។​ ​តាមរយៈ​ជ័យជម្នះ​នេះក៏​ទទួល​បានការ​សាទរ​ពី​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ​និង​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) ​ផងដែរ ដោយ​ឯកឧត្តម​បាន​កោតសរសើរចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់ ខាន់ ចេ​សា ហើយ​ឯកឧត្តម​រំពឹងថា មេដាយមាស​នេះនឹង​ក្លាយជា​កម្លាំង​ចលនា​ដ៏​សំខាន់​មួយទៀត សម្រាប់​សហព័ន្ធ​ក្នុង​ដំណើរ​ឆ្ពោះទៅ​មេដាយ​ខ្ពស់បំផុតនៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        80
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm