រុស្ស៊ី​៖ ​លោកខាងលិច​ត្រូវតែ​បញ្ឈប់​ការជំរុញ​ឲ្យ​មាន​ជម្លោះ ដើម្បី​បញ្ចៀស​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​

2022/11/03 05:54:45 pm        339

​រុស្ស៊ី៖ រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ ការ​បញ្ចៀស​ការប៉ះទង្គិច​គ្នា​ដោយ​នុយក្លេអ៊ែរ​ រវាង​មហាអំណាច​នុយក្លេអ៊ែរ​របស់​ពិភពលោកគឺជា​ចំណុច​ចម្បង​បំផុត​របស់ខ្លួន ប៉ុន្តែ​បាន​ចោទប្រកាន់​លោកខាងលិច​ពីបទ​ជំរុញ​ឲ្យ​មានការ​បង្ករឿង​តាមរយៈ​អាវុធ​មហា​ប្រល័យ​។

​បណ្ដា​រដ្ឋធានី​លោកខាងលិច​បាន​និយាយថា ទីក្រុង​ Moscow ជា​អ្នក​នៅ​ពីក្រោយ​ការ​បង្កើន​វោហារ​សាស្ត្រ​នុយក្លេអ៊ែរ​ ចាប់​តាំង​ពី​រុស្ស៊ី​វាយលុក​ចូលក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ ដោយ​ថ្មីៗ​នេះ​បាន​ចោទប្រកាន់​ទីក្រុង Kyiv ពី​បទ​រៀប​គម្រោង​ប្រើ​គ្រាប់បែក​ផ្ទុក​សារធាតុ​វិទ្យុសកម្ម ដោយ​ពុំបាន​ផ្ដល់​ភស្តុតាង​ឡើយ។ ទីក្រុង Kyiv ​បាន​ច្រានចោល​ការប្រើប្រាស់​ផែនការ​ណាមួយ​ប្រភេទ​នេះ​។ ​ក្រសួងការបរទេស​រុស្ស៊ី​បាន​និយាយ​ថា ខ្លួន​បារម្ភ​ថា ​ប្រទេស​ទាំង​៥ ​ដែល​បាន​ប្រកាស​ខ្លួនឯង​ជា​មហា​អំណាច​នុយក្លេអ៊ែរ កំពុង​រំកិល​ចូល​មាត់​ជ្រោះ​នៃ​ជម្លោះ​ប្រដាប់​អាវុធ​ដោយ​ផ្ទាល់ ហើយ​ថា​លោក​ខាងលិច​ត្រូវតែ​បញ្ឈប់​ការ​លើក​ទឹកចិត្ត​ឲ្យ​មានការ​បង្ករឿង​ ដើម្បី​បញ្ចៀស​ពី​មហន្ត​រាយ​នុយក្លេអ៊ែរ​។ ទីក្រុង Moscow បាន​លើក​ឡើង​ថា ខ្លួន​ប្រកាន់​ភ្ជាប់​លើ​សេចក្ដីប្រកាស​រួមដែល​បាន​ចេញ​រួមគ្នា​ជាមួយ​សហរដ្ឋអាមេរិក ចិន ចក្រភព​អង់គ្លេស និង​បារាំង​កាលពី​ខែ​មករា ដោយ​បញ្ជាក់​ច្បាស់​ពី​ទំនួល​ខុសត្រូវ​រួម​ក្នុង​ការ​បញ្ចៀស​សង្គ្រាម​នុយក្លេអ៊ែរ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm        6
អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm        11
លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី

2026/07/25 12:36:09 pm
​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm