​អាមេរិក​និយាយថា ​ក្រុម​មេបញ្ជាការ​កងទ័ព​រុស្ស៊ី​បាន​ពិភាក្សា​ពី​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​នៅ​អ៊ុយ​ក្រែ​ន​

2022/11/03 06:20:52 pm        474

​អាមេរិក៖ មន្ត្រី​អាមេរិក ​២​នាក់​បាន​ប្រាប់​សារព័ត៌មាន CBS ថា ក្រុម​មេដឹកនាំ​យោធា​ជាន់ខ្ពស់​រុស្ស៊ីបាន​ពិភាក្សា​គ្នា​កាលពី​ខែ​មុន​ពី​មធ្យោបាយ ​និង​ពេលវេលា​ដែល​ពួកគេ​អាច​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ នៅ​លើ​សមរភូមិ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន។

​មន្ត្រី​ទាំង ​២​រូប​នោះបាន​ប្រាប់​ដៃគូ​ផ្សាយ​អាមេរិក​របស់​សារព័ត៌មាន BBC ថា លោក Vladimir Putin ពុំបាន​ចូល​រួម​ក្នុងការ​ពិភាក្សា​នោះទេ​។ ​សេត​វិមាន​បាន​និយាយ​ថា ខ្លួន​មានការ​ព្រួយបារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ អំពី​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​ដ៏​មាន​ឥទ្ធិពល​ប៉ុន្មាន​ខែ​មកនេះ​។ ប៉ុន្តែ​បាន​បញ្ជាក់​ថា ​សហរដ្ឋអាមេរិក​មើល​មិន​ឃើញ​ពី​សញ្ញា​នៃ​ការត្រៀម​របស់​រុស្ស៊ី​ ក្នុង​ការ​ប្រើប្រាស់​អាវុធ​ប្រភេទ​នេះ​ទេ​។ ដំណឹង​នោះ​បាន​ធ្វើ​ឲ្យ​មានការ​វាយតម្លៃ​ផ្នែក​ចារកម្ម​ពី​លោក​ខាងលិច​មុននេះ​ថា ទីក្រុង Moscow មិន​បាន​រំកិល​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ឡើយ​។

​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​ចោទ​លោក​ខាង​លិច​ពី​បទ​មាន​ចេតនា​បំប៉ោង​ព័ត៌មាន ទោះ​បីជា​ពេលវេលា​នៃ​ការពិភាក្សា​កម្រិត​កំពូល​ខាង​យោធា​រុស្ស៊ី​កាលពី​ពាក់កណ្ដាល​ខែតុលា វា​ជា​រឿង​សំខាន់​យ៉ាងណាក៏ដោយ​។​ ​កាលពី​ចុង​ខែ​កញ្ញា លោក​ប្រធានាធិបតី​ Putin បាន​បង្កើន​វោហារ​សស្ត្រ​នុយក្លេអ៊ែរ​របស់​លោក ​និង​ការ​ប្រឆាំង​លោក​ខាង​លិច ដោយនិយាយ​ពី​ការប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំងអស់ ​ដើម្បី​ការពារ​រុស្ស៊ី និង​ដែនដី​អ៊ុយ​ក្រែ​ន​ដែល​ខ្លួន​បាន​គ្រប់គ្រង ដែល​លោក​បាន​ដាក់​បញ្ចូល​ជា​ឧប​សម្ព័ន្ធ​រួចទៅហើយ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        18
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        63
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm