អាមេរិក​និយាយថា កូរ៉េខាងជើង​ផ្គត់ផ្គង់​គ្រាប់កាំភ្លើង​ធំ​ដល់​រុស្ស៊ី​

2022/11/03 07:19:17 pm        342

​អាមេរិក៖ ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា សហរដ្ឋអាមេរិក​មាន​ព័ត៌មាន​ដែល​បង្ហាញ​ថា ​កូរ៉េខាងជើង​កំពុង​ផ្គត់ផ្គង់​ដោយ​សម្ងាត់​ដល់​ប្រទេស​រុស្ស៊ី​ នូវ​គ្រាប់កាំភ្លើង​ធំ​សម្រាប់​សង្គ្រាម​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​លោក Ned Price បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ថា យើង​មាន​ព័ត៌មាន​បែបនេះ ទោះបីជា​មានការ​បដិសេធ​ជា​សាធារណៈ ដែល​យើង​បាន​ដឹង​ពី​កូរ៉េខាងជើង​ក៏ដោយ​ថា ​កូរ៉េខាងជើង​កំពុង​ផ្គត់ផ្គង់​ដោយ​សម្ងាត់​ដល់​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​ នូវ​គ្រាប់កាំភ្លើង​ធំ​ជាច្រើន​គ្រាប់​។ អ្នកនាំពាក្យ​សន្តិសុខ​ជាតិ​របស់​សេត​វិមាន​លោក John Kirby បាន​និយាយ​ថា ទីក្រុង​វ៉ាស៊ីនតោន​នឹង​ពិភាក្សា​ជាមួយ​អង្គការសហប្រជាជាតិ លើ​បញ្ហា​ទំនួល​ខុស​ត្រូវ​លើ​ការ​ដឹកជញ្ជូន​គ្រាប់កាំភ្លើង​ធំ​។ លោក Ned Price បាន​និយាយ​ថា ទណ្ឌកម្ម​ស្ថិត​ក្នុង​ចំណោម​ជម្រើស​ដូច​ក្នុង​ករណី​ផ្តល់​អាវុធ​របស់​ប្រទេស​អ៊ីរ៉ង់​ដល់​រុស្ស៊ី​។

លោក​និយាយ​ថា ដូចដែល​យើង​កំពុង​ប្រើ​គ្រប់​ឧបករណ៍ ហើយ​នឹង​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ប្រឆាំង​ការផ្តល់​អាវុធ​របស់​អ៊ីរ៉ង់​ដល់​រុស្ស៊ី យើង​នឹង​ធ្វើ​ដូចគ្នា​នៅ​ពេល​និយាយ​អំពី​ការ​ផ្តល់​អាវុធ​របស់​កូរ៉េខាងជើង​ដល់​រុស្ស៊ី​។​ សហរដ្ឋ អាមេរិក​កាលពី​ខែ​កញ្ញា​បាន​ដាក់​ទណ្ឌកម្ម ​លើ​ក្រុមហ៊ុន​ប្រទេស​អ៊ីរ៉ង់​ដែល​បាន​ចោទ​ប្រកាន់​ថា ​បាន​សម្របសម្រួល​ជើង​ហោះហើរ​យោធា​ ដើម្បី​ដឹកជញ្ជូន​យាន​ដ្រូ​ន​របស់​អ៊ីរ៉ង់​ទៅកាន់​ប្រទេស​រុស្ស៊ី និង​ក្រុមហ៊ុន​ចំនួន​ ៣ផ្សេងទៀត​ដែល​ខ្លួន​បាន​និយាយ​ថា ​ពាក់ព័ន្ធ​នឹង​ការផលិត​យាន​ដ្រូ​ន​របស់​អ៊ីរ៉ង់​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        75
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        126
សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm