ស៊ីម៉ាក់ នឹងបញ្ចប់ការបោសសម្អាតមីន នៅខេត្តកំពត ត្រឹមដើមឆ្នាំ២០២៣

2022/11/03 08:47:19 pm        370

កំពត៖ កងកម្លាំងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ​គ្រោងនឹងបញ្ចប់ការបោស​សំអាត​គ្រាប់មីន ​និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងភូមិសាស្ត្រខេត្តកំពត ​នៅក្នុងអំឡុងខែមីនា ឆ្នាំ២០២៣ខាង ខណៈផ្ទៃដីចម្ការមីន ​ក្នុងខេត្តមួយនេះ ​នៅសល់មិនដល់១ពាន់ហិកតានោះទេ ។

យោងតាមទិន្នន័យថ្នាក់ជាតិ បានបង្ហាញថា ​ផ្ទៃដីសរុបក្នុងខេត្តកំពត ដែលរងផលប៉ះពាល់​ដោយ​សារគ្រាប់មីននៅសល់មានចំនួន ​៩៧៥ហិកតា កម្លាំងស៊ីម៉ាក់បានទទួលអនុវត្តរំដោះខេត្តកំពត ដោយបានចាប់ផ្តើមអនុវត្តនៅដើមខែសីហា​ ឆ្នាំ២០២២ ។

គិតត្រឹមចុងខែកញ្ញាកន្លងទៅនេះ កម្លាំងស៊ីម៉ាក់ បានសម្រេចសមិទ្ធផលបោស​សម្អាតផ្ទៃដី​សរុប​ចំនួន ១៩៩ហិកតា ហើយបានរកឃើញគ្រាប់មីនប្រឆាំងមនុស្សចំនួន ​១៣៥គ្រាប់ និងយុទ្ធភណ្ឌ​មិនទាន់ផ្ទុះ១៦០គ្រាប់ ហើយតាមផែនការត្រៀមបញ្ចប់បញ្ហាគ្រាប់មីន ​ប្រឆាំងមនុស្សនៅខេត្តកំពត ក្នុងចុងខែមីនា ​ឆ្នាំ២០២៣ ។

ក្នុងឱកាសជួបសំណេះសំណាលកងកម្លាំងស៊ីម៉ាក់ ​កំពុងប្រតិបត្តិការនៅខេត្តកំពត នាថ្ងៃទី៣​ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ហេង រតនា ​អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន​កម្ពុជា មាន​ប្រសាសន៍ថា នៅខេត្តកំពត កម្លាំងស៊ីម៉ាក់បានដាក់ពង្រាយកម្លាំងប្រតិបត្តិការចំនួន ​១៥ក្រុម ទៅ​លើ​ស្រុកមួយចំនួន ​មានស្រុកបន្ទាយមាស ​អង្គរជ័យឈូក ​និង​ស្រុកជុំគិរីជាដើម ។

គួរបញ្ជាក់ថា កម្លាំងស៊ីម៉ាក់​ បានទទួលការគាំទ្រពីគម្រោងសម្តេចតេជោ​ ក្នុងជំហានទី១ សម្រាប់​អនុវត្តភារកិច្ចបញ្ចប់ខេត្តចំនួន៥​ ជាខេត្តអស់គ្រាប់មីនប្រឆាំងមនុស្ស ​រួមមានខេត្តតាកែវ កំពត កំពង់ឆ្នាំង​ កំពង់ចាម និងខេត្តស្វាយរៀង ​ដែលផ្ទៃដីចម្ការមីនសរុបជិត ៣ ០០០ហិកតា ៕ អត្ថបទ៖ បានសុខរិទ្ធ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        96
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        102
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm