ក្រុមប្រឹក្សារាជធានីភ្នំពេញរៀបចំវេទិកាដោះស្រាយបញ្ហាជូនពលរដ្ឋខណ្ឌមានជ័យ

2022/11/03 10:03:59 pm        42

ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅថ្ងៃទី ៣ខែវិច្ឆិកានេះ បានរៀបចំវេទិកាសាធារណៈដោយ​ជួប​ជាមួយប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ ​ដោយផ្ទាល់​ដើម្បីទទួលនូវបញ្ហា និងសកវែងរក​ដំណោះ​ស្រាយជូន។

វេទិកាសាធារណៈនេះរៀបចំឡើងដោយមានវត្តមានប្រជាពលរដ្ឋ ​មន្រ្តីថ្នាក់មូលដ្ឋាន រួមទាំង​សង្គមស៊ីវិល ដើម្បីបើកឱកាសអោយប្រជាពលរដ្ឋលើកឡើងនូវបញ្ហា ​ផលវិបាក ដែលកំពុងជួប​ប្រទះ ដើម្បីស្វែងរកនូវដំណោះស្រាយជូនពួកគាត់វិញ។

ក្នុងវេទិកាសាធារណៈនេះ​ គឺផ្តោតលើចំណុចសំខាន់ចំនួន ៤ រួមមាន​ បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ បញ្ហាបរិស្ថាន ​បញ្ហាការអភិវឌ្ឍ និងបញ្ហាសេវា​សាធារណៈ។

តាមរយៈវេទិកានេះ ​ប្រជាពលរដ្ឋភាគច្រើនលើកឡើងជាការស្នើសុំអោយ​មានការសាងសង់​ជួសជុល​ផ្លូវប្រព័ន្ធលូ ​ខណៈមានពលរដ្ឋខ្លះស្នើសុំអោយមានការរៀបចំ​សណ្ដាប់ធ្នាប់តាមផ្លូវ និង​បញ្ហាជនអនាថា ក្នុងមូលដ្ឋានរស់នៅរបស់ខ្លួន។

ជាការឆ្លើយតបទៅនឹងការស្នើសុំទាំងនេះ លោក ហែម​ ដារិទ្ធិ អភិបាលខណ្ឌមានជ័យ បានបញ្ជាក់​ប្រាប់​ពលរដ្ឋថា ការស្ថាបនាសាងសង់ផ្លូវ និង​ការជួសជុល​ប្រព័ន្ធលូ ​គឺ​នឹងធ្វើទាំងអស់ គ្រាន់តែ​ចំណុចខ្លះអាចធ្វើមុននិងចំណុចខ្លះត្រូវធ្វើក្រោយ។

ក្នុងឱកាសវិទិកានេះ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ​បានឆ្លើយតបដែរថា ក្រុម​ការងារគឺនឹងសិក្សា និងរៀបចំការផ្តល់ជូនទៅតាមសំណូមពរ​តាមលទ្ធភាពជាក់ស្ដែង។

ចំពោះប្រជាពលរដ្ឋដែលបានចូលរួមក្នុងវេទិកានេះ ​គឺសុទ្ធតែពេញចិត្ត។ ភាពពេញចិត្តដោយសារ ពួកគេ​អាចលើកឡើងនូវបញ្ហា ក្ដីកង្វល់ ​ជូនថ្នាក់ដឹកនាំដោយផ្ទាល់ ដើម្បីស្វែងរកដំណោះស្រាយ​ជូនពួកគាត់៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        45
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        130
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm