ភាគីថៃរឹតបន្តឹងការចេញចូលរបស់សិស្សសាលាខ្មែរឆ្លងកាត់ព្រំដែន នាំឱ្យផ្ទុះការតវ៉ា

2022/11/03 10:10:35 pm        845

បន្ទាយមានជ័យ៖ កាលពីថ្ងៃទី០២ ខែវិច្ឆិកាម្សិលមិញ មានការផ្ទុះការតវ៉ាមួយ នៅមុខកុងស៊ុលកម្ពុជា ប្រចាំស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ បន្ទាប់ពីមន្ត្រីអន្តោប្រវេសន៍ថៃ បានធ្វើការ​រឹតបន្តឹង​ចំពោះការចេញចូលរបស់សិស្សាសាលាខ្មែរ ឆ្លងដែន តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

អាជីវករខ្មែរ ក្នុងផ្សាររោងក្លឿប្រទេសថៃ បាននាំគ្នាធ្វើការតវ៉ាទៅមុខកុងស៊ុលកម្ពុជា ប្រចាំស្រុក អារញ្ញ ឱ្យជួយសម្របសម្រួលចំពោះការរឹតបន្តឹងរបស់អាជ្ញាធរថៃ លើការចេញចូលរបស់​សិស្សានុសិស្ស ឆ្លងដែនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយតម្រូវឱ្យមានអាណាព្យាបាល​ជូនចេញ ។

ពាក់ព័ន្ធនឹងបញ្ហានេះ ​ឧត្តមសេនីយន៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ច្រកទ្វារព្រំ ដែនអន្តរជាតិប៉ោយប៉ែត ​បានបញ្ជាក់ថា ​អាជ្ញាធរថៃ ពិតជាបានរឹតបន្តឹងលើការចេញចូលរបស់​សិស្សសាលាមែន ដោយភាគីថៃ ​តម្រូវឱ្យអាណាព្យាបាលសិស្ស ដែលត្រូវចេញទៅរៀននៅ​ខាងដី​ខ្មែរ ត្រូវជូនកូនឆ្លង ច្រកចៀសវាងមានបញ្ហាអ្វីកើតឡើងលើក្មេង​ ហើយចោទលើសមត្ថកិច្ច ។

ឧត្តមសេនីយន៍ត្រី ​បានឲ្យដឹងទៀតថា ​ក្នុងមួយថ្ងៃៗ មានសិស្សសាលាខ្មែរ និងថៃ អាយុចាប់ពី៦ឆ្នាំ ឡើង ដែលជាកូនអាជីវករខ្មែរ​ លក់ដូរនៅផ្សាររោក្លឿ និងកូនពលរដ្ឋខ្មែរ ​នៅក្រុងប៉ោយប៉ែត ចេញចូលទៅរៀននៅសាលាក្នុងទឹកដីថៃ និងខ្មែរ​ ចំនួនជាង៣០០នាក់ ​ក្នុងនោះកូនសិស្ស ដែល​ចេញពីថៃ មករៀននៅ សាលារដ្ឋ និងឯកជន នៅក្រុងប៉ោយប៉ែត មានពី២៧០នាក់ ទៅ៣០០នាក់។ សិស្សទាំងអស់នោះ ចេញ ចូល ត្រូវបានខាងលោកធ្វើការសម្របសម្រួលជាមួយនគរបាល​អន្តោប្រវេសន៍ថៃ បង្កលក្ខណៈងាយស្រួល ​ក្នុងការឆ្លងដែនចេញចូល ​ដើម្បីទៅរៀនទាន់ពេល ។សម្រាប់ឯកសារ ដែលសិស្សានុសិស្សត្រូវប្រើកន្លងមក គឺមានប័ណ្ណព្រំដែន​ និងកាតសាលា ភ្ជាប់​ជាមួយ​កាតចាក់វ៉ាក់សាំង។

ដើម្បីសម្រួលដល់ការចេញចូលរបស់សិស្សានុសិស្សឆ្លងព្រំដែន ​នគរបាលប៉ុស្តិ៍អន្តោប្រវេសន៍ទាំង ពីរ ​គឺកម្ពុជា ថៃ ​បានជួបប្រជុំគ្នារកដំណោះស្រាយ ​ដោយការធ្វើកាតថ្មីជូនសិស្ស បិទ​លើ​ប័ណ្ណព្រំដែន ដែលកាតនេះ តម្រូវក្នុងមួយសប្តាហ៍ ​ត្រូវប្រថាប់ត្រាម្តង ៕អត្ថបទ៖ ឃិន សារិទ្ធ 


អត្ថបទដែលទាក់ទង

សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        95
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        164
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល

2026/07/25 12:37:15 pm
​យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/07/25 12:36:09 pm
​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm