Tsitsipas ឡើង​ជុំ​ទី៣ តែ Medvedev ធ្លាក់​ពី Paris Masters ត្រឹម​ជុំ​ទី២

2022/11/03 10:18:06 pm        70

​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​ក្រិ​ក Stefanos Tsitsipas បាន​បន្ត​ដំណើរ​ឡើង​ជុំ​ទី​៣ ហើយ​នៃ​ព្រឹត្តិការណ៍ Paris Masters ក្រោយ​យកឈ្នះ​កីឡាករ​អង់គ្លេស Dan Evans​។ ​កីឡាករ​លំដាប់​លេខ​៥ Tsitsipas បាន​យកឈ្នះ​ដោយ​លទ្ធផល ២​សិត​ផ្ទួនៗ ៦-៤ និង ៦-៣ ដែល​ជា​ជ័យជំនះ​លើក​ទី​៤ ក្នុង​ជំនួប​ទល់នឹង Dan Evans​។

​​កីឡាករ​ក្រិ​ក Tsitsipas ដែល​ធ្លាប់​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ Paris Masters នេះ​ពីរ​លើក​ក្នុង​ការ​បង្ហាញខ្លួន ៣​លើក​ចុងក្រោយ នឹង​បន្ត​ជួប​ជាមួយ​កីឡាករ​អង់គ្លេស Cameron Norrie រឺ​កីឡាករ​បារាំង Corentin Moutet នៅ​ជុំ​ទី​៣​។ ​ងាក​មក​កីឡាករ​លំដាប់​លេខ​៣ ពិភពលោក​សញ្ជាតិ​រុស្ស៊ី Daniil Medvedev បាន​ធ្លាក់​ពី​ការប្រកួត​ត្រឹម​ជុំ​ទី​២ ក្រោយ​រង​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាករ​អូស្ត្រាលី Alex de Minaur​។

​​កីឡាករ​អូស្ត្រាលី​លំដាប់​លេខ ២៥ ពិភពលោក Alex de Minaur បាន​យកឈ្នះ​ដោយ​លទ្ធផល ២​សិត​ទល់នឹង ១ ពិន្ទុ ៦-៤ ២-៦ និង ៧-៥ ខណៈ​ដែល​កីឡាករ​រុស្ស៊ី Daniil Medvedev មួរ​ម៉ៅ​ដល់​បោក​រ៉ាកែត ​ក្រោយ​ធ្វើ​ឱ្យ​មាន​កំហុស​ម្តង​ហើយ​ម្តងទៀត​។ ​សូម​បញ្ជាក់​ថា ​នេះ​ជា​ជ័យជំនះ​ដំបូង​ប៉ុណ្ណោះ​សម្រាប់ Alex de Minaur ក្នុង​ជំនួប ១៩​លើក​ចុង​ក្រោយ​ទល់នឹង​កីឡាករ​ដែល​មាន​លំដាប់ថ្នាក់​ពិភព​លោក Top5៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        169
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        176
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm