ខេត្តចំនួន ៥ នឹងក្លាយជាតំបន់លែងមានគ្រោះថ្នាក់ដោយសារមីន នៅចុងឆ្នាំនេះ

2022/11/04 01:04:31 am        273


ភ្នំពេញ ៖ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ឯកឧត្ដម ហេង រតនា បានផ្សព្វផ្សាយឱ្យដឹងនៅ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ថា អង្គភាពបោសសម្អាតមីនភាគខាងត្បូងបានទទួលអនុវត្តគម្រោងសម្តេ ចតេជោ សម្រាប់សកម្មភាពមីន ក្នុងខេត្តចំនួន០៣ គឺតាកែវ, កំពត និងខេត្តកំពង់ស្ពឺ ដោយសម្រេចល ទ្ធផលរំដោះផ្ទៃដីចម្ការមីនបានចំនួនជាង១.៧០២ ហិកតា រកឃើញ និងកម្ទេចចោលមីនប្រឆាំងមនុស្សចំនួន ៨១៥គ្រាប់ រកឃើញ និងកម្ទេចចោលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ១២០៩ គ្រាប់។

ដោយឡែកខេត្តកំពតរំដោះផ្ទៃដីចម្ការមីនបានចំនួនជាង ៦៦៤ ហិកតា រកឃើញ និងកម្ទេចចោលមីនប្រឆាំងមនុស្សបានចំនួន ៣៨៥គ្រាប់ រកឃើញ និងកម្ទេចចោលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបានចំនួន ៤៨៥ គ្រាប់។ តាមផែនការគ្រោងទុក ខេត្តកំពតនឹងបញ្ចប់ការបោសសម្អាតមីនទាំងស្រុងនៅត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។

ឯកឧត្ដមបន្តថា កិច្ចប្រតិបត្តិការក្រោម«គម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន»ក្នុងជំហានទី១ អង្គភាពស៊ីម៉ាក់បានទទួលភារកិច្ចបញ្ចប់បញ្ហាគ្រាប់មីននៅខេត្តចំនួន៥គឺ ខេត្តតាកែវ កំពត កំពង់ឆ្នាំង កំពង់ចាម និងខេត្តស្វាយរៀង ដោយផ្ទៃដីមានបញ្ហាគ្រាប់មីនសរុបជិត៣,០០០ហិកតា ហើយគិតមកដល់ចុងខែតុលា ឆ្នាំ២០២២នេះ សម្រេចបានជិត៨០%នៃផែនការ ជាគោលដៅខេត្តទាំង៥ត្រូវបញ្ចប់បញ្ហាគ្រាប់មីននៅចុងឆ្នាំ២០២២នេះ។

នៅថ្ងៃនេះដែរ ឯកឧត្ដមក៏បានចុះពិនិត្យការងារប្រតិបត្តិការបោសសម្អាតមីនរបស់អង្គភាពបោសសម្អា តមីនភាគខាងត្បូង ដែលកំពុងប្រតិបត្តិការបោសសម្អាតមីន ក្នុងគម្រោងសម្តេចតេជោសម្រាប់សកម្ម ភាពមីន ក្រោមមូលបទ‌‌‌‌«ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ស្ថិតនៅក្នុងភូមិដំណាក់ឈើក្រំ ឃុំស្នា យអញ្ចិត ស្រុកជុំគិរី ខេត្តកំពត៕

ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        89
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        155
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​

2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm